រថយន្តកុងតឺន័រ បុកម៉ូតូ ស្លាប់២នាក់ នៅស្រុកកៀនស្វាយ

កណ្តាល ៖ ស្រី្ត២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយមានរថយន្តកុងតឺន័រ បុកជាម៉ូតូ កាលពីវេលាម៉ោង ១២អាធ្រាត្រ ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៧-១៨ ស្ថិតនៅភូមិទួលក្រប៉ៅ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល។

បើតាមលោក វ៉េង កុសល នាយប៉ុស្តិ៍ឃុំគគីរ បានអោយដឹងថា ជនរងគ្រោះ២នាក់ បានធ្វើដំណើរជិះម៉ូតូ ម៉ាកស្គុបពី ស៊េរី២០១២ ពណ៍ផ្កាឈូក ពាក់ស្លាកលេខ 1BA.2599 ចេញពីភ្នំពេញទៅអ្នកលឿងលះ មកដល់ត្រង់ចំណុចកើតហេតុ បានបុករថយន្ត កុងតឺន័រ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B.7589 ដែលបើកបរក្នុងទិសដៅ បញ្រ្ចាសទិសគ្នាចំ ពេញទំហឹងបណ្តាល ឲ្យស្លាប់២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នកបើកបរ រថយន្តចុះរត់គេចខ្លួនបាត់។

បើតាមលោក ព្រុំ សំណាង អធិការរងស្រុក បានអោយដឹងថា ជនរងគ្រោះទីមានឈ្មោះ សូ មុន្នី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ និងទី២ មានឈ្មោះ ឃឹម ច្រឹប ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរអ្នកទាំង២នាក់ ខាលើនេះរស់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ព្រុំ សំណាង បានបន្តថាក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង ហើយប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយឡែក រថយន្តនិងម៉ូតូ បានយកទៅរក្សាទុក នៅអធិការស្រុកដើម្បីចាត់ការនិតិវិធី៕

រថយន្តកុងតឺន័រ បុកម៉ូតូ ស្លាប់២នាក់ នៅស្រុកកៀនស្វាយ

រថយន្តកុងតឺន័រ បុកម៉ូតូ ស្លាប់២នាក់ នៅស្រុកកៀនស្វាយ

រថយន្តកុងតឺន័រ បុកម៉ូតូ ស្លាប់២នាក់ នៅស្រុកកៀនស្វាយ