គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២១ កុម្ភៈ បណ្តាលឲ្យ មនុស្សស្លាប់ ៥នាក់ និងរបួស ១៩នាក់

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១២លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី១នាក់) របួសធ្ងន់ ១៥នាក់ (ស្រី ៤នាក់) របួសស្រាល ៤នាក់ (ប្រុស) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៧នាក់ (យប់ ៧នាក់)។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច៦គ្រឿង , រថយន្តធុនធំ ១គ្រឿង យានផ្សេងៗ ៣គ្រឿង ។

មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់៣នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) ប្រជែងគ្រោះថ្នាក់ ៤លើក (ស្លាប់១នាក់), បត់គ្រោះថ្នាក់ ២លើក, បើកបរងងុយដេក ១លើក (ស្លាប់ ២នាក់), កត្តាផ្សេងៗ ១លើក (ស្លាប់១នាក់) ។ ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៧៣១២គ្រឿង បានធ្វើការអប់រំមាន ១៨៨០គ្រឿង និងពិន័យសរុប ៣៧៦២គ្រឿង និងពុំមានឃាត់ យានយន្ត ទុកនោះទេ ៕

គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២១ កុម្ភៈ បណ្តាលឲ្យ មនុស្សស្លាប់ ៥នាក់ និងរបួស ១៩នាក់