ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ចុះ​ពីលើ​រថយន្ត​​​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​ ត្រូវ​​ចោរ​ឆក់​កាបូបស្ពាយ​យក​ទៅ​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែ​កុ​ម្ភៈ តាម​បណ្តោយ​​កែងផ្លូវ​លេខ​​១៥៦​និង​​លេខ​​១៥៦ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ​។

​​ម្ចាស់​កាបូប​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​​​ទេ ​នៅ​ក្នុង​កាបូប​ដែល​​ចោរ​ឆក់​យក​ទៅ​បាត់​​នោះ​ ​មាន​ទូរស័ព្ទ​ដៃ​២​គ្រឿងម៉ាក​ iphone6​ ភ្លើ​ស និង​លុយ​៣០០ដុល្លារ ។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​​ថា មុន​ពេល​​ម្ចាស់​​កាបូប​​ចុះ​ពីលើ​រថយន្ត​មិត្ត​ភ័ក្តិ​ហើយ​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត ស្រប​ពេល​នោះ​​​ចោរ​​ម្នាក់​ជិះ​ម៉ូតូមក​ដល់​ឃើញ​កាបូប​​​ក៏​​​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ​ម្ចាស់​កាបូប​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​​នគរបាលរដ្ឋបាល​វាលវង់​ឲ្យ​ជួយ​អន្តរាគមន៍ ៕