ហេតុអ្វីបានជាស្រ្តីចង់បានការឳបថ្នាក់ថ្នមពីអ្នក?

ហេតុអ្វី​បានជា​ស្ត្រី​ស្រឡាញ់​ការឳប​ថ្នាក់ថ្នម? បុរស​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​សម្រាប់​ទំនាក់​ទំនង​ការរួម​ចំណែក​ជាមួយ​ស្រ្តីក្នុង​រយៈពេល​យូរនៃ​ការឳប​ថ្នាក់ថ្នម។ ​ពួកគេ​គួរតែ​មាន​ការ​ស្រឡាញ់​ដើម្បី​ទទួល​ភាព​កក់ក្ដៅ។ ​ប៉ុន្តែតែហេតុអ្វី?

រាល់សកម្មភាព និងរាល់ការជម្រុញនៃជីវិតទាំងឡាយ​តែង​មាន​ហេតុផល​ខាង​ផ្នែក​វិទ្យាសាស្រ្ត​មួយចំនួន​នៅពី​ក្រោយវា។ ​យើងគួរ​មាន​ទំនោរ​ដើម្បី​ទៅធ្វើអ្វី​ដែល​ផ្ដល់ឲ្យ​យើងនូវ​អារម្មណ៍​រីករាយ។ ​ហើយ​អារម្មណ៍​រីករាយ​របស់អ្នក​បានមកពី​សារធាតុគីមី​មួយ​ចំនួន​ដែលត្រូវ​បាន​ចេញ​ផ្សាយ​នៅក្នុង​ខួរក្បាល​របស់អ្នក។

 

ហេតុអ្វីបានជាស្រ្តីចង់បានការឳបថ្នាក់ថ្នមពីអ្នក?
ការដាក់​បញ្ចូល​ផ្នែក​វិទ្យា​សាស្រ្ត​មួយផ្នែក​នៃទង្វើនេះ, ​មាន​ហេតុផល​រ៉ូមែនទិច​ជាច្រើន​នៅពីក្រោយ​ការចង់​បានរបស់​ស្រ្តី​សម្រាប់​ការឳប​ថ្នាក់​ថ្នមនេះ​ផងដែរ។ ​នេះគឺជា​ទង្វើ​សាមញ្ញ​អាចធ្វើ​បាន​ដើម្បី​បង្កើត​ទំនាក់​ទំនង​គួរឲ្យ​ភ្ញាក់ផ្អើល​មួយនេះ។

ការបង្កើត​ភាពផ្អែម​ល្ហែម​បន្តិច​បន្តួច​ក្នុងរយៈ​ពេលខ្លី​ វាបាន​ជួយ​ពង្រឹង​ចំណង​ស្នេហា​ឲ្យមាន​ស្ថេរភាព​ជារៀង​រហូត។ ​ខាងក្រោមនេះ ​គឺជា​មូលហេតុ​ដែល​ស្ត្រីចង់​បានការ​ឳបថ្នាក់​ថ្នមពីអ្នក៖

ពួកគេមានអារម្មណ៍ថាមានសេចក្ដីស្រឡាញ់
ក្នុងអំឡុងពេលការឳបថ្នាក់ថ្នម, ស្រី្តនឹងមានអារម្មណ៍ពោរពេញដោយសេចក្ដីស្រឡាញ់ ​និងការ​យកចិត្ត​ទុកដាក់​ពីអ្នក។ ​ភាពកកក្ដៅ​នៃរាងកាយ​ទាំងពីរ​បានប៉ះគ្នា​ ធ្វើឲ្យ​នាងមាន​អារម្មណ៍​ថាពិត​ជាមាន​សេចក្ដី​សុខ​ខ្លាំង​ណាស់។

ពួកគេមានអារម្មណ៍គួរឲ្យទាក់ទាញ
ស្រ្តីមួយចំនួននឹងមានសេចក្ដីស្រឡាញ់ដើម្បីឲ្យមានអារម្មណ៍គួរឲ្យទាក់ទាញ ​និងការ​ឳបថ្នាក់​ថ្នមយ៉ាង​ពិត​ប្រាកដ​ទៅលើ​ស្រ្ដីម្នាក់​នោះ។ ​នៅពេល​អ្នកចូល​មក​ត្រសុល​ឳបរឹត​ដោយ​មាន​តម្រេក​យ៉ាង​ខ្លាំង​បំផុតនោះ ​និងធ្វើ​ឲ្យនាង​មាន​អារម្មណ៍​មោទនភាព​នៃភាព​ស្រស់​ស្អាត​របស់នាង​ក្នុងខណៈ​ពេលនោះ​ផងដែរ។

ការបញ្ចេញអុកស៊ីតូស៊ី
នេះជាមូលហេតុរបស់ផ្នែកវិទ្យាសាស្ត្រមួយផ្នែកផងដែរ។ ស្រី្តមានអារម្មណ៍ល្អនៅពេល​ពួកគេ​ទទួល​បានការ​ឳបរឹត​ថ្នាក់ថ្នម​ស្រួលៗ ​ពីព្រោះការ​កើតមាន​អារម្មណ៍ល្អ ​គឺត្រូវបាន​បញ្ចេញ​នៅក្នុង​ខួរក្បាល​របស់​ពួកគេ ​នៅពេល​ពួកគេ​ទទួល​បានការ​ឳបរឹត​ថ្នាក់ថ្នម​ពីអ្នក។

ធ្វើឲ្យពួកគេមានអារម្មណ៍ថាមានសុវត្តិភាព
ការឳបរឹតថ្នាក់ថ្នម ធ្វើឲ្យស្រ្តីមានអារម្មណ៍ថាមានសុវត្តភាព។ នោះហើយ ​គឺជា​ពេល​ពួកគេ​ដាក់​អារម្មណ៍​ភ័យ​ខ្លាច​ទាំងអស់​របស់​ពួកគេ​ទុក​មួយឡែក​ ខណៈ​ពេល​ដែល​អ្នក​បាន​ផ្ដល់​ការ​ស្រឡាញ់ ​និងអារម្មណ៍​យ៉ាងកក់​ក្ដៅដល់​ពួកគេ។

បន្ទាប់ពីការរួមភេទ
ជាទូទៅបុរសតែងតែគេងលក់បន្ទាប់ពីរួមភេទរួច ទង្វើទាំងនេះហើយជាការធ្វើឲ្យប៉ះ​ពាល់​ដល់​អារម្មណ៍​របស់ស្រ្តី។ ​ប៉ុន្តែ​ នៅពេល​​បុរសម្នាក់​មានការ​ឳបរឹត​ថ្នាក់ថ្នម​ទៅលើ​នាង​បន្ទាប់ពី​រួមភេទ​រួច, ​វាធ្វើឲ្យ​ស្រ្តីម្នាក់នេះ ​មានអារម្មណ៍​ថាបុរស​ម្នាក់នេះ ​បានយក​ចិត្តទុក​ដាក់​បន្ថែមទៀត​សម្រាប់​ភាព​សុខ​ស្រួល​របស់នាង ​នេះជាការ​ផ្ដល់ជូន​នូវកាដូ​យ៉ាង​ពិសេស​បំផុត​ចំពោះនាង។

បំបាត់ពីការស្រ្តេសរបស់នាង
ស្រ្តីម្នាក់អាចបំភ្លេចនូវរឿងគ្រប់យ៉ាងឲ្យរលាយបានយ៉ាងងាយ នៅក្នុងរង្វង់​ដៃរបស់​បុរស​ក្នុងអំឡុង​ពេលការ​ឳបថ្នាក់​ថ្នមយ៉ាង​កក់ក្ដៅ ​វាជា​ថាមពល​ពិសេស​ជួយបំបាត់​ពីភាពតាន​តឹង​របស់នាងបាន​យ៉ាងល្អ​ប្រសើរ​បំផុត៕

ហេតុផលទាំងអស់នេះហើយ អ្នកគួរតែផ្ដល់ការឳបថ្នាក់ថ្នមដល់មនុស្សជាទីស្រឡាញ់​របស់អ្នក​​ឲ្យបាន​គ្រប់ពេល ​ព្រោះនាង​ត្រូវការវា​ខ្លាំង​ណាស់ពីអ្នក៕

ដោយ៖ Brugn
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហេតុអ្វីបានជាស្រ្តីចង់បានការឳបថ្នាក់ថ្នមពីអ្នក?