បឺត សង្ឃឹម ឈ្នះស៊ឹនម ប៊ុនឆៃដាច់

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Cambodia Beer របស់ SEA-TV រសៀល​ថ្ងៃទី​២១​កុម្ភៈ​អ្នក​ប្រដាល់​បឺត សង្ឃឹម​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ប្រកួត​ឈ្នៈ​ស៊ឹម ប៊ុនឆៃ​ក្លិប​ព្រៃទទឹង​កីឡា​ដោយ​ពិន្ទុ​ដាច់ ។​

​    ​ប៊ុនឆៃ​បានទទួល​ការព្រមាន​ពីបទ​សង្ស័យ​វាយ​មិន​អស់ពី​សមត្ថភាព តែ​តាមពិត​អ្នក​ប្រដាល់​រូបនេះ​មាន​កម្រិត​បច្ចេកទេស​ទាម​ជាង​សង្ឃឹម​ទើប​ វ៉ៃ​ចេញ​មិន​រួចហើយ​ការពារ​ច្រើនជាង​វ៉ៃ​នោះ ។​

     ​ឯម ខ្លឹម សរ​ក្លិប​ឬ​ទ្ធិ​ពោធិ៍​កីឡា​ប្រើពេល​តែ ៣ ទឹក​ប៉ុណ្ណោះ​ផ្ដួល​អ្នក​ប្រដាល់​រស់ វិបុល​ក្លិប​សាល​វ័​ន្ដ​កីឡា​ឲ្យ​សន្លប់ តដៃ​លែងរួច ។​

+​អ្នក​ដែល​ខ្ទាត​ចេញពី​ការប្រកួត​ក្នុង​សប្ដាហ៍​នេះ​

​    ​ភ្នំពេញ​:​សម្រាប់​ព្រឹត្តិការណ៍ TIFFY Super Fight នា​យប់​ថ្ងៃទី​២១​កុម្ភៈ​លើស​ង្ចៀ​ន TIFFY ARENA របស់​ TV5 មាន​អ្នក​ប្រដាល់ ២ រូប​ទៀតហើយ​ដែល​ខ្ទាត​ចេញពី​ការប្រកួត​នោះ ។​

​    ​ថន វាសនា​ក្លិប​នាគ​មានជ័យ​ត្រូវ​ហាលអាវ​បន្ទាប់ពី​ត្រូវ​អ្នក​ប្រដាល់​សេន កុសល​ក្លិប​មោង​ឬ​ស្សី​មរតក​កូន​ខ្មែរ​ផ្ដួល​បាន​នៅ​ទឹក​ទី ៣ នោះ ។ អ្នក​ប្រដាល់​ឆាយ ម៉េ​ត​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ក៏​ខ្ទាត​ចេញពី​ការប្រកួត​ដែរ​បន្ទាប់ ​ ពី​ត្រូវ​ចាន់ គង់​រាជ​ក្លិប​តា​ព្រហ្ម​មានជ័យ​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ២ នោះ ។

​    ​ចាន់ គង់​រាជ និង សេន កុសល​មាន​កៅអី​ដើម្បី​ឡើង​ប្រកួត​បន្ត​វគ្គ ៨ នាក់​ចុងក្រោយ​ដែល​សុទ្ធតែជា​អ្នកខ្លាំង​ដែល​ឈ្នះ​នៅ​វគ្គ​១៦​នាក់​ចុង​ ក្រោយនេះ ។​
+​យក្ស​ទាំង ២ បាក់អំណួត​

​    ​ភ្នំពេញ​:​ដោយ​មានការ​ឡង់សេ​ខ្លាំង​នោះ​យក្ស​ទាំង ២ របស់​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង​ហាក់ដូច​ជាមាន​អំ​ណួ​ត​ខ្លាំង​គ្រាន់បើ ​ដែរ​នៅ​សង្វៀន SEA-TV ។​

​    ​តែ​ក្នុង​ការប្រកួត​លើស​ង្វៀន Black Cat របស់ SEA-TV​នា​យប់​ថ្ងៃទី​២១​កុម្ភៈ​យក្ស​កូនភ្លោះ​ទាំង ២ ជួប​បរា​ជ័យ​ដូចគ្នា ។​យុគ យក្ស​ខួច​ប្រកួត​ចាញ់​អ្នក​ប្រដាល់​រួម​ជាតិ​គឺ​គឿ​ម សុវណ្ណ​ឌឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ ។ ឯ​យុគ យក្ស​ផ្លែ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​Kam Lai Youk ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​

​    ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែរនោះ​មាស ភិរម្យ​ក្លិប​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​ត្រូវ​អ្នក​ប្រដាល់​ថៃ​ PhachBopha វាយ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ២ ។​