ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា បើករថយន្ត បុក​រ៉ឺម៉ក ស្លាប់​បុរស​ម្នាក់

Doliprane TVC

​បុរស​ជា​អ្នកបើក​រ៉ឺម៉ក​អូស​រទេះ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន ស្រវឹងស្រា បើករថយន្ត​បុក​ជន​រងគ្រោះ​ពេញទំហឹង កាលពី​វេលា​ម៉ោង ៣ កន្លះ​ទៀបភ្លឺ ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ ​២០១៦ នៅ​ផ្លូវ​លេខ ​៦៣ សង្កាត់​បឹង​កេងកង ​១ ខណ្ឌចំការមន ។

ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា បើករថយន្ត បុក​រ៉ឺម៉ក ស្លាប់​បុរស​ម្នាក់

អ្នកឃើញ​ហេតុការណ៍​នោះ បាន​អះអាងថា ជនរងគ្រោះ​មិនមាន​នរណាម្នាក់​ស្គាល់​អត្តសញ្ញាណ​ទេ ប៉ុន្តែ​គេ​ដឹងថា បុរស​នោះ​អូស​រទេះ​ជញ្ជូន​ឥ​វ៉ាន់​ដាក់លក់​ម្នាក់ឯង​ត្រូវបាន​ស្លាប់​ភ្លាមៗ មួយ​រំពេច នៅពេល​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ស ស៊េរី​ទំនើប​មួយគ្រឿង ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ ហើយ​បាន​បុក​អ្នកបើក​រ៉ឺម៉ក​ពីក្រោយ ចំ​ពេញទំហឹង​តែម្តង ។​

ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា បើករថយន្ត បុក​រ៉ឺម៉ក ស្លាប់​បុរស​ម្នាក់

ក្រោយពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅដល់ ហើយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង រថយន្ត​បង្កយកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ តាម​នីតិវិធី​ច្បាប់ ៕​សុថា​ត់​

ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា បើករថយន្ត បុក​រ៉ឺម៉ក ស្លាប់​បុរស​ម្នាក់ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា បើករថយន្ត បុក​រ៉ឺម៉ក ស្លាប់​បុរស​ម្នាក់