អគ្គនាយក​​​ក្រុមហ៊ុន​​​ទូរគមនាគមន៍​​​កម្ពុជា​​​ត្រូវ​​​បាន​​​បញ្ឈប់ពីការងារ​​​​ចំពេល​​​​​​មាន​​​ការ​​​សើុប​​​អង្កេត​​​​​​

យោង​​​តាម​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ប្រៃសណីយ៍​​​និង​​​ទូរគមនាគមន៍​​​បាន​​​បញ្ជាក់​​​ថា អគ្គនាយក​​​ក្រុមហ៊ុន​​​ទូរគមនាគមន៍​​​កម្ពុជា​​​ដែល​​​​ផ្តល់​សេវា​អីុន​​​ធឺណិត​និង​​​ទូរស័ព្ទ​​​គ្រប់គ្រង​​​ដោយ​​​រដ្ឋ​​​ ត្រូវ​​​បាន​​​បញ្ឈប់​​​​ពី​​​ការងារ​​ ​​​ចំ​​​ពេល​​​មាន​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ការ​​​​​លួច​បន្ល​ំ​​​​ប្រាក់​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​នេះ​​​។

ការ​​​បញ្ឈប់​​​​លោក ឡាយ ម៉ារីវូ​ ពីការងារ​ធ្វើ​​​ឡើង​​​ បន្ទាប់​​ពី​​​ក្រសួង​​​នេះ​​​បាន​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​រួម​​​គ្នា​​​ជា​​​មួយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) ហើយ​​​​​​បាន​​​សម្រេច​​​ថា ការ​​​រៀប​​​​​​ចំ​​​ឡើង​​​វិញ​​​នៃ​​​ការ​​​គ្រប់​​​គ្រង​​​គឺ​​​ជា​​​រឿង​ចាំ​​​បាច់ នេះ​​​បើ​​​យោង​​​តាម​​​សេចក្តី​​​ប្រកាស​ព័ត៌មាន​ពី​​​ក្រសួង​​​នេះ​​​ដែល​​​ចុះ​​​កាលបរិច្ឆេទ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

ខណៈ​​​សេចក្តី​​​​ប្រកាស​ព័ត៌មាន​នេះ​​​លើក​​​ឡើង​​​ថា ការ​​​គ្រប់​​​គ្រង​​​ក្រុមហ៊ុន​​​មិន​​​បាន​​​ល្អ​​​ផ្តល់​​​លទ្ធភាព​​​សម្រាប់​​​បុគ្គលិក​​​ក្នុង​​​ការ​​​លួចបន្លំ​ប្រាក់​ចំនួន​​​២៣០​​​.០០០​ដុល្លារ​​​​​​​​​ និង​​​ធ្វើ​​​ឲ្យ​​​​​​​​​ប្រាក់​ចំណូលធ្លាក​់​​​ចុះ​​​​ហើយ​​​បំណុល​​​កើន​​​ឡើង​​​។ ​​​លោក ហ៊ុន សារឿន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា វា​​​លឿន​​​ពេក​​​ហើយ​​​ដែល​​​​​​និយាយ​​​ថា តើ​​​លោក ឡាយ ម៉ារីវូ​ នឹង​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ថាមានជាប់ពាក់ព័ន្ធ​បទល្មើស​ឬអត់នោះ​។

2015, 9, 8 -  - Phnom Penh, Cambodia - The Cambodia Dailyលោក​​​បាន​​​​​​ថ្លែង​​​ថា”យើង​​​មិន​​​អាច​​​និយាយ​​​អ្វី​​​ឲ្យ​​​លើស​​​ពី​​​នេះ​​​បាន​​​ទេ​​​ ហើយ​​​ការ​​​ជំនួស​​​តំណែង​​​គឺ​​​គ្រាន់​​​តែ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ការ​​​គ្រប់​​​គ្រង​​​ប្រសើរ​​​ឡើង​​ប៉ុណ្ណោះ​​​”។

សេចក្តី​​​ប្រកាស​ព័ត៌មាន​​​របស់​​​ក្រសួង​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា លោក មាស ប៉ូ​នឹង​​​ត្រូវ​​​​បាន​ជំនួស​​​តំណែង​​​​​​ជា​​​ប្រធាន​​​​ក្រុម​​​ប្រឹក្សា​​​​​​នៃ​ក្រុមហ៊ុន​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​នេះ​​​។​ នៅ​​​ក្នុង​​​សេចក្តី​​​បំភ្លឺ​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​​​​ដែល​​​ចុះ​​​កាល​​​បរិច្ឆេទ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​ក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ចំណាត់​​​ការ​​​នេះ​​​គ្មាន​​​ការ​​​ដាក់​​​ទោស​​​ទណ្ឌ​​​ទេ​​​។

សេចក្តី​​​បំភ្លឺ​នេះ​​​មាន​​ខ្លឹមសារ​​​ថា ​​​”លោក ​​​មាស បូ៉ គ្មាន​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​បញ្ហា​​​នេះ​​​ទេ​​​”។ ​​​សេចក្តី​​​បំភ្លឺ​នេះមាន​​​ខ្លឹម​​​សារ​​​បន្ត​​​ថា គាត់​​​ត្រូវ​​​បាន​​​ជំនួស​​​តំណែង​​​ ព្រោះ​​​ប្រធាន​​​ថ្មី​​​គឺ​​​លោក ​​​ខូវ មករា អនុរដ្ឋលេខាធិការ​​​ក្រសួង​​​នេះ​​​​​​ធ្វើ​​​ការ​​​​ស៊ីសង្វាក់ជាង​ជាមួយ​​​​លោក សន ​​​វី ​​​អគ្គ​​​នាយក​​​ស្តី​​​ទី​​​ដែល​​​ទើប​​​តែ​​​តែង​​​តាំង​​​ថ្មី​​​និង​​​​ដែល​​​​​​ពី​​​មុន​​​គឺ​​​ជា​​​អគ្គនាយក​​​រង​​​នៃ​​​ក្រុមហ៊ុន​​​ទូរគមនាគមន៍​​​កម្ពុជា​​​​នេះ។

សេចក្តី​​​ប្រកាស​ព័ត៌មាន​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ពី​​​ក្រសួង​​​នេះ បាន​​​លើក​​​ឡើង​​​ថា ​​​ការ​​​សើុប​​​អង្កេត​​​នេះដែល​​​​ធ្វើឡើង​​​​ដោយ​​​តំណាង​​​ក្រុម​​​ការ​​​ងារ​​​​​មក​​​ពី​​​ក្រសួង​​​នេះ​​​ និង​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ “រក​​​ឃើញ​​​ថា មាន​​​ការ​​​ខ្វះខាត​​​​​​ខ្លាំង​នៅ​​​ក​​​្នុង​​​ការ​​​គ្រប់​​​គ្រង​​​និង​​​ភាព​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​នៅ​​ក្រុម​​​ហ៊ុន​ទូរគមនា​​​គមន៍​​​​​​កម្ពុជា​​​”។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​ថា “វា​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​លួច​បន្លំ​ប្រាក់​​​ចំនួន​​​២៣០.០០​​​០​​​ដុល្លារ​​​ពី​​​ក្រុមហ៊ុន​​​ ការគ្រប់គ្រង​ចំណូលចំណាយ​​មិនច្បាស់​លាស់ ​គ្មាន​​​ប្រសិទ្ធភាព គ្មាន​​​តម្លាភាព​​​ និង​​​គ្មាន​គណ​​​នេយ្យ​​​ភាព​​ ដោយ​​​ ធ្វើ​​​ឲ្យ​​​ប្រាក់​​​ចំណូល​​​ធ្លាក់​​​ចុះ​​​ បំណុល​​​កើន​​​​​​ឡើង​​​ និង​​​មាន​ចន្លោះ​​​ប្រហោង​​​ច្រើន​​​”។

ការ​​​សើុប​​​អង្កេត​​​លើ​​​ហិរញ្ញវត្ថុ​​​របស់​​​ក្រុម​​​ហ៊ុន​​​ទូរគមនាគមន៍​​​កម្ពុជានេះ​ បាន​​​ចាប់​​​ផ្តើម​​​ចាប់​តាំង​​​ពី​​​បុគ្គលិក​​​ចំនួន​​​៤​​​នាក់​​​ត្រូវ​​​បាន​​​ព្យួរ​​​ការ​​​ងារ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​​​​ថា មាន​​​ជាប់​​​ទាក់​​​ទិន​​​នៅ​​​ក្នុង​​​ការ​​​លួចបន្លំ​ប្រាក់​​​ចំនួន​​​២៣០.០០០ដុល្លារ​​​ពី​​​ក្រុម​​​ហ៊ុន​​​ផ្តល់​​​សេវា​​​​អីុនធឺណិត និង​​​​ទូរស័ព្ទ​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​មួយ​​​នេះ​​​។

លោក សែម សំអាង​​​ ប្រធាន​​​ផ្នែក​​​គ្រប់​​​គ្រង​​​​​​​​​​​​​​​​​​បំណុល​​​ និង​​​ប្រាក់​​​ចំណូល​​​នៃ​​​ក្រុមហ៊ុន​​​នេះ​​​ត្រូវ​​​បាន​​​ព្យួរ​​​​​​​​​​ការ​​​ងារ​​​កាល​​​ពីខែ​​​កញ្ញា​​​ក្រោយ​​​ពេល​​​មាន​​​កូដកម្ម​​​ធ្វើ​​​ឡើង​​​ដោយ​​​បុគ្គលិក​​​ដែល​​ចោទ​​​ប្រកាន់​​​លោក​​​ថា បាន​​​យក​​​ប្រាក់​​​ដែល​​​ត្រូវ​​​បង់​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ទូរគម​​​នា គមន៍​​​​ឯកជន​​​មួយ​​​ដាក់​​​​​​ហោប៉ៅ​។

​​​លោក ​​​ខែម តេង​សឿន អនុប្រធាន​​​ផ្នែក​​​ហិរញ្ញវត្ថុ​​​ក៏​​​ត្រូវ​​​បាន​​​ព្យួរ​​​ការ​​​ងារ​​​ដែរ​​​ជុំ​​​វិញ​​​​​​ការ​​​ចោទ​​​ប្រកាន់​​ដែលថា មាន​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​ផែន​​​ការ​​​នេះ​​​។​​

កាល​​​ពី​​​ថ្ងៃ​​​ទី​​​២០ ខែ​​​តុលា​​​ ក្រុមហ៊ុន​​​ទូរគម​​​នា​​​គមន៍​​​កម្ពុជា​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ប្រកាស​​​ថា បុគ្គលិក​​​ពីរ​​​នាក់​​​បន្ថែម​​​ទៀត​​​ត្រូវ​​​បាន​​​ព្យួរ​​​ការ​​​ងារ​​​ទាក់ទិននឹង​​​​រឿង​​​អាស្រូវ​​​នេះ​​​ ក្នុង​​​នោះ​​​គឺ​​​លោក​​​ សំ ប៊ូផល្លារី​​​ អនុ​​​ប្រធាន​​​​​​ផ្នែក​​​គ្រប់​​​គ្រង​​​បំណុល​​​ និង​​​ប្រាក់​​​ចំណូល​​​នៃ​​​ក្រុមហ៊ុន​​​នេះ​​​ និង​​​លោក​​​ ណៃ​​​ សំកុល​​​ ប្រធាន​​​ផ្នែក​​​ហិរញ្ញវត្ថុ។

លោក​​​ ហ៊ុន​ សារឿន ដែលជា​អ្នក​​​នាំ​​​ពាក្យ​​​បាន​​​លើក​​​ឡើង​​​ថា វា​​​លឿន​​​ពេក​​​ហើយ​​​ដែល​​​និយាយ​​​ថា តើ​នរណា​​​ដែល​​​ជា​​​អ្នក​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​លួចបន្លំ​​​​ប្រាក់​​​ទាំង​នេះ​នោះ​​​ ខណៈ​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ហិរញ្ញ​​​វត្ថុ​​​របស់​​​ក្រុមហ៊ុន​​​កំពុង​​​បន្ត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”គេបាន​​​រកឃើញ​ភាព​​​មិន​​​ប្រក្រតី​​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​នេះ​​ទាំងមូល​ ហើយ​​​ការ​​​សើុប អង្កេត​​​កំពុង​​​បន្ត​​​នៅ​​​ឡើយ​​​។ ហេតុ​​​ដូច្នេះ​​​យើង​​​មិន​​​អាច​​​សំដៅ​​​ លើ​​​នរណា​​​ម្នាក់​​​​​​ឲ្យ​​​ចំ​​​បាន​​​នៅ​​​ឡើយ​​​ទេ​​​”។

លោក​​​​​​បន្ថែម​​​ថា “គ្មាន​​ការ​កំណត់​ពេល​ វេលា​សម្រាប់​​​ [ការ​​​បញ្ចប់​​​] ការ​​​សើុប​​​អង្កេតនៅ​​​ឡើយ​​​ទេ​​​។ នៅ​​​ពេល​​​ណា​​​រក​​​ឃើញ​​​​​​លទ្ធ​​​ផលនឹង​​​មាន​​​ការ​​​ជូន​​​ដំណឹង​​​ដល់​​​សាធា​​​រ​​​ណជន​​​”៕ ស៊ុយឈាង​​​​

The post អគ្គនាយក​​​ក្រុមហ៊ុន​​​ទូរគមនាគមន៍​​​កម្ពុជា​​​ត្រូវ​​​បាន​​​បញ្ឈប់ពីការងារ​​​​ចំពេល​​​​​​មាន​​​ការ​​​សើុប​​​អង្កេត​​​​​​ appeared first on ខេមបូឌា ដេលី.