បុរស​​​ជា​​​ប្តី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ថយ​រថយន្ត​​​បុក​​​​​សម្លាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​

មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​រក​​​ស៊ី​​​ម្នាក់​​​អាយុ​​​៣៨​​​ឆ្នាំ​​​ត្រូវ​​​បាន​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ដោយសារ​ថយ​​​​រថយន្ត​​​​​​បុក​​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​គាត់​បានជួប​ប្តី​របស់ខ្លួននៅ​​​​ខាង​​​ក្រៅ​​​​​​ជាមួយ​​​ស្រីកំណាន់​ម្នាក់​​​ក្នុង​​​ក្រុង​​​សិរី​​​សោភ័ណ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យដោយចៃ​ដន្យ​​។​

នគរបាល​​បាន​និយាយថា កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ អ្នក​​​ស្រី មាស សារី អាយុ​​​៣០​​​ឆ្នាំ​​​បាន​​​ទៅ​ផ្សារ​​​រាត្រី MT ​​​ក្នុង​​​ឃុំ​​​ព្រះពន្លា​ ពេល​​​នោះ​​​ ​​​ស្រាប់​​​តែ​​​គាត់​​​បាន​​​ឃើញ​​​ រថយន្ត​​​ Nissan Navara  ពណ៌​​​ខ្មៅ​​​របស់​​​ប្តី​​​គាត់​​​ចត​​​នៅ​​​ខាង​​​ក្រៅ​​​។

យោង​​​​តាម​​​នគរ​​​បាល​​​ដែល​​​និយាយ​​​​ថា ​​​អ្នក​​​ស្រី មាស សារី បាន​​​ព្យាយាម​​​ចូលទៅ​​​​ក្នុង​​​រថយន្ត​​​ ហើយ​​​បាន​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​មួយ​​​ប្រាវ​​​​​​​​​ជាមួយ​​​ស្ត្រី​​​ម្នាក់​​​ផ្សេង​​​ទៀត​​​​បន្ទាប់ពី​ប្តីរបស់​គាត់​​បាន​​​បើក​​​ទ្វារ​​​រថយន្ត​​​នោះ​ ​​​បាន​ឲ្យដឹងថា​ លោក សៅ សីុម ដែលជាប្តី​របស់​អ្នកស្រី​ មាស​​​​ សារី​ និង​​​ស្ត្រី​​​ម្នាក់​​​ដែល​​​គេ​​​ស្គាល់​​​ ត្រឹម​​​តែថា​ឈ្មោះ “មុំ​​​” កំពុង​​​តែ​​​”ល្អូក​​​ល្អើន​​​​​​នឹង​​​គ្នា​​​”​នៅ​​​ក្នុង​​​រថយន្ត​​​ ហើយ​​ទី​​​បំផុត​​​បុរស​​​រូប​​​នេះ​​​បាន​​​ថយ​​​រថយន្ត​​​បុកប្រពន្ធ​​​របស់​​​ខ្លួន​​​ដែល​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​របួស​​​ធ្ងន់​​​មុន​​​ពេល​​​ទៅ​​​ដល់​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​​​​ក្រុង​​​។

លោក​​​ ទេព សុវណ្ណ​​​តារា ស្នង​​​ការ​​​រង​​​ខេត្ត​​​េនះ​​​បាន​​​លើក​​​ឡើង​​​ថា លោក សៅ សីុម ​​​ដែល​​​ជា​​​អ្នក​​​ម៉ៅការ​​​សំណង់​​​ទ្រង់​​​ទ្រាយ​​​តូច​​​ត្រូវ​​​បានចោទ​​​ប្រកាន់​​​ពីបទ​​​មនុស្ស​​​ឃាត​​​ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សួរ​​​គាត់​​​ ហើយ​​​គាត់​​​បាន​​​អះ​​​អាង​​​ថា គ្មាន​​​បំណង​​​សម្លាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ទេ​​​។​​​គាត់​​​បាន​​​បន្ទោស​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ថា បាន​​​ទាត់​​​គាត់​​​។ ​​​គាត់​​​ស្លន់​​​ហើយ​​​ក៏​​​បើក​ថយ​​​​​​ក្រោយ​​​​ ខណៈ​​​ប្រពន្ធ​​​របស់​​​គាត់​​​ព្យាយាម​​​តោង​​​រថយន្ត​​​”៕​​​ ស៊ុយឈាង​

The post បុរស​​​ជា​​​ប្តី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ថយ​រថយន្ត​​​បុក​​​​​សម្លាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ appeared first on ខេមបូឌា ដេលី.