រាជរដ្ឋាភិបាលកម្ពុជា រៀបចំពិធី បុណ្យមាឃបូជា រយៈពេល ២ថ្ងៃ នៅមហាសក្យ មុនីចេតិយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា រៀបចំពិធីបុណ្យមាឃបូជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ១៥កើត និងថ្ងៃអង្គារ ១រោច ខែមាឃ ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបរិវេណព្រះមហា សក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។

កម្មវិធីបុណ្យមាឃបូជា នៅព្រះមហាសក្ស មុនីចេតិយនេះ នឹងការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួម យ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ការប្រារព្ធពិធី បុណ្យមាឃបូជានេះ គឺរំឮកដល់ថ្ងៃចតុរង្គសន្និបាត នៃព្រះភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ១៥កើត ខែមាឃ និងរំឭកដល់ថ្ងៃ ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បាន ដាក់អាយុសង្ខារ ពោលគឺ ថ្ងៃ១៥កើត ខែមាឃ៕