ក្រុមការងារចំរុះ ក្រសួងសេដ្ឋកិច្ច និងក្រសួងការពារជាតិ ចុះសុខទុក្ខ ពិនិត្យការថែទាំ គ្រឿងបំពាក់សម្ភារៈ បច្ចេកទេស និងជីវភាព រស់នៅកងទ័ព

ភ្នំពេញ:ក្រុមការងារចំរុះ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ដឹកនាំឯកឧត្តម វង្សី វិស្សុត  រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមនាយ ឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាបញ្ជាការ រងកងទ័ពជើងគោក និងមេបញ្ជាការ នៃបញ្ជាការដ្ឋាន ជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម ដោយមានការ ចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ចៅ ភីរុណ អគ្គនាយកសម្ភារៈបច្ចេក នៃក្រសួងការពារជាតិ បានចុះសាកសួរសុខទុក្ខ និងត្រួតពិនិត្យ ការថែទាំគ្រឿង សម្ភារៈបច្ចេកទេស និងជីវភាពរស់នៅ របស់កងទ័ព នៅកងពលតូច ដឹកជញ្ជូនលេខ ៩៩ និងនៅមូលដ្ឋាន កងទ័ពជើងទឹកមូលដ្ឋាន សមុទ្ររាម។

ឯកឧត្តម វង្សី វិស្សុត ក្នុងនាមតំណាង ឱ្យក្រុមការងារចំរុះ បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខ ជាមួយនឹងការវាយតម្លៃ ខ្ពស់បំផុត និងការកោត ស្ញប់ស្ញែង ពីសំណាក់សមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច    គត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះវីរៈភាព របស់នាយទាហាន ពលទាហាន និងនាយនាវី ពលនាវីទាំងអស់ ក្នុងបុព្វហេតុការ ពារជាតិមាតុភូមិ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តយ៉ាងមុះមុត និងបានដាក់ចេញនូវគោលនយោបាយថ្មីៗមួយចំនួនជាបន្តបន្ទាប់ ដើម្បីលើក កម្ពស់ជីវភាព សមត្ថភាព និងសុខមាលភាពរបស់កងទ័ព ឱ្យមានការកើនឡើងឥតឈប់ឈរ សំដៅធ្វើយ៉ាងឱ្យកងទ័ពរបស់យើង ក្លាយជា កងទ័ពអាជីព និងមានសមត្ថភាពពេញលេញ ក្នុងបុព្វហេតុការពារជាតិ ក៏ដូចជាការថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។ ឯកឧត្តមក៏បានវាយតម្លៃចំពោះបងប្អូនយោធិនទាំងអស់ ដែលកន្លងមកបានចូលរួមទប់ស្កាត់នូវអំពើខុសច្បាប់មួយចំនួន ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ ពិសេសអំពើរត់គេចពន្ធ ដែលប៉ះពាល់ដល់ចំណូលថវិកាជាតិ។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់យោធិនទាំងអស់ឱ្យបន្តបេសកកម្មការងារនេះបន្តទៀត។ក្រុមការងារចំរុះ បានផ្តល់នូវថវិកាចំនួន ៤ លានរៀល មី ២៥ កេស ត្រីខកំប៉ុង ១០ កេស ទឹកស៊ីអ៊ីវ ២០ ឡូ ប៊ីចេង ១០ គីឡូក្រាម និងពូជបន្លែ ៥ គីឡូក្រាម ជូនដល់កងពលតូចដឹកជញ្ជូនលេខ ៩៩ និងបានផ្តល់ថវិកាចំនួន ៨ លានរៀល មី ១០០ កេស ត្រីខកំប៉ុង ២០ កេស ទឹកស៊ីអ៊ីវ ៤០ ឡូ ប៊ីចេង ២០ គីឡូក្រាម និងពូជបន្លែ ១០ គីឡូក្រាម ដល់បញ្ជាការដ្ឋាន កងទ័ពជើងទឹក សមុទ្ររាមផងដែរ។ ក្រុមការងារចំរុះក៏បានចូលសួរសុទ្ខទុក្ខ និងពាំនាំនូវអំណោយ ជាសម្ភារៈមួយចំនួន ជូនដល់យុទ្ធជម្ងឺ និងបងប្អូនប្រជាពលរដ្ឋដែល កំពុងសម្រាកព្យាបាលជម្ញឺ នៅគិលានដ្ឋានផងដែរ៕