ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជូន​២នាក់​ប្តី​-​ប្រពន្ធ​ទៅ​កាន់​​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដែល​​ជាប់​ពាក់ព័ន្ធ​ពី​បទ​លួច​បន្លំ​យក​ប្រាក់​ក្រុមហ៊ុន​បុរី​ពិភព​​ថ្មី​ចំនួន​៣៧​ម៉ឺន​​ដុល្លារ​​អា​មេ​រិ​ក ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​​ប្តី​ឈ្មោះ​ហ៊ កុសល អាយុ​៣៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ផាត ចរិយា អាយុ​៣៨​ឆ្នាំ ជា​ប្រធាន​គណនេយ្យ​របស់​ក្រុមហ៊ុន​បុរី៏​​ពិភព​ថ្មី មាន​ទីលំនៅ​ផ្ទះ​លេខ​៣B ផ្លូវ​លេខ​៦០ ក្នុងភូមិ​មាន​ជ័យ សង្កាត់​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​បន្ត​ថា ២​នាក់​ប្តី​-​ប្រពន្ធ​ខាងលើ គឺ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​លោក​លោក​មេធាវី ប៉ិ វណ្ណៈ ជា​មេធាវី​របស់​ឧកញ៉ា​ហុង ពី​វ ម្ចាស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ។