ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​​ឱ្យដឹង​​ថា សាលា​​រាជ​ធានី​​ភ្នំពេញ​បាន​និង​កំពុង​ស្ថាបនា​ពង្រីក​ផ្លូវ​ព្រៃ.​ស​ដំណាក់កាល​
ទី​២ ចាប់ពី​វត្ត​អង្គ​មេត្រី​ ដល់​ផ្លូវជាតិ​លេខ​៣ ដែ​ល​មាន​ប្រវែង​៦១០៤​ម៉ែត្រ និងទទឹង​១១​ម៉ែត្រ ជា​ផ្លូវ​បេតុង​អារ​​មេ​កម្រាស់​២០​សង្ទី​ម៉ែត្រ ​។

គិត​ត្រឹម​ថ្ងៃ​ទី​២១ កុម្ភៈ ​ការដ្ឋាន​សម្រេច​​ចាក់​បេតុង​បាន៨០%​ នៃ​គម្រោង​​ហើយ ​​នឹងធ្វើការ​​ប​ព្ចា​ប់​ទាំងស្រុង​​ឱ្យ​បាន​មុន​​ចូលបុណ្យ​ចូល​​​ឆ្នាំ​​ខ្មែរខាងមុខនេះ ​។