ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បញ្ហា​គ្រោះ​អគ្គិភ័យនៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​របស់​រាជធានី​ភ្នំពេញ ពីព្រោះ​បញ្ហា​នេះ មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ និង​ហានិភ័យ​កាន់តែ​ខ្ពស់ និង​មាន​វិសាលភាព​កាន់តែ​ធំធេង ។

ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៥​នេះ សភាពការណ៍​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​១៣៣​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៤ គឺ​មានការ​កើន​ឡើង​ចំនួន​៤៧​លើក ស្មើ​និង​៥៤% បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់ របួស​១៦​នាក់ និង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន មាន​ដូច​ជា​ឆេះ​ផ្ទះ​អស់​១១៦​ខ្នង​, បន្ទប់​ស្នាក់​នៅ​-​បន្ទប់ធ្វើការ និង​បន្ទប់ពិសោធន៍​ចំនួន​២០, ក្លិប​កម្សាន្ត​១, តូប​១១ និង​ឃ្លាំង​-​រោង​សិប្ប​កម្ម​ចំនួន​២១​កន្លែង ព្រមទាំង​ឆេះ​រថយន្ត​, ម៉ូតូ​, បរិក្ខារ​អេ​ឡិច​ត្រូ​និក​, សម្ភារ​ប្រើប្រាស់ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជា​ច្រើន​ទៀត ។