ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ព្រួត​វាយ​បែក​មាត់ បន្ទាប់​ពី​បើករថយន្ត​វ៉ា​ម៉ូតូ​ខាងស្ដាំ ធ្វើ​ឲ្យ​ហុយ​ដី​ទ្រលោម​លើ​អ្នក​បើក​ម៉ូតូ ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ ត្រង់​ចំ​ណុច​មុខ​ផ្សារ​ក្រមួន ​​ស្ថិត​តាមបណ្ដោយ​ផ្លូវ​២០០២​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បុរស​២​នាក់​ជិះ​រថយន្តកូរ៉េ​៥​​តោន ពណ៌​ស មិន​ចាំ​ស្លាក​លេខ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ស្របគ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​បី​នាក់ ​។

​​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​បី​នាក់ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​៥​តោនជិះ​គ្នា​២​នាក់ បើកបរ​ដោយ​បុរស​ម្នាក់​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​​វ៉ា​​ខាង​ស្ដាំ​ម៉ូតូ​​ធ្វើ​ឱ្យ​អ្នក​បើក​​ម៉ូតូ​ខាងលើ​ខឹង​រ​ថ​យន្ត​បើក​លឿន​ហើយ​វ៉ា​​​បណ្ដាល​​ឱ្យ​​ដី​ហុយ​ទ្រលោម​ ​និង​ស្ទើរតែ​​ដួល​​​ដួល​ផង​នោះ ក៏​​​ជិះ​ម៉ូតូ​​ដេញ​តាម​រថយន្ត​ពីក្រោយ​ លុះ​ពេល​តាម​ទាន់​រថយន្ត​ ភាគី​ខាង​ម៉ូតូ​បាន​បើកទ្វារ​រថយន្ត​ហើយ​ទាញ​អ្នកបើកបរ​ចុះ​​​​​ដោយ​និយាយ​ថា ប្រយ័ត្ន​អញ​វៃ​ឯង​ចុយ​ម្រា​យ​ទៅ ពេល​នោះ​ខាង​ម្ចាស់​រថយន្ត​ឮ​គេ​ជេរ​ខ្លួន​ដូចនេះ​ក៍​​និយាយ​តប​វិញ​បណ្ដាលឱ្យ​​ទាស់​​ពាក្យ​សម្តី​គ្នា​រហូត​​​ក្លាយជា​ហិង្សា​ដោយ​ភាគី​ខាង​ម៉ូតូ​​​​វាយ​ទៅ​លើ​អ្នក​បើករថយន្ត​បណ្ដាល​ឱ្យ​​បែក​មាត់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​ឈរ​មើល​ហើយ​ខ្លាច​​ហិ​​ង្សា​នេះ​​​ក្លាយជា​រឿង​ធំដុំ​ទើប​ប្រជា​ពលរដ្ឋ​​​ចូល​ទៅ​ឃាត់ ​និង​​បំបែក​ភាគី​ទាំង​សងខាងឱ្យ​​ចេញពី​គ្នា​​ ​ហើយ​ខាង​ភាគី​ម៉ូតូ​​​ក៏​ជិះម៉ូតូ​ចេញ​ទៅ​បាត់​ បន្សល់​ទុក​តែ​ខាង​ភាគី​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​ ដោយ​ក្ដី​កើត​ទុក្ខ​មិន​សុខចិត្ត​​​ប៉ុណ្ណោះ ៕ ​