(Video Highlights) Chelsea ដាក់​ទណ្ឌ​ដល់​ក្រុម​យុវ​ជន​លោក Pellegrini ចាស់​ដៃក្នុង FA Cup

ក្រុម Chelsea បាន​ដាក់​ទណ្ឌកម្ម​ចំពោះ ការ​សម្រេច​ចិត្ត​របស់​លោក Manuel Pellegrini ក្នុង​ការ​ប្រើប្រាស់​ក្រុម​កីឡាករ​ដែល​គ្មាន​បទពិសោធ ខណៈ​ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard បាន​ជួយ​ឲ្យ​ក្រុម​របស់​គេ​ទទួល​ជ័យ​ជ្នះ ៥-១ លើក្រុម Manchester City ក្នុង​ការ​ប្រកួត​ពាន FA Cup ជុំ​ទី​៥​កាល​ពី​ថ្ងៃ​អាទិត្យ​។

ខណៈ​ដែល Man City នឹង​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ទៅកាន់​អ៊ុយ​ក្រែន នៅ​ថ្ងៃ​ចន្ទ​នេះ​នៅមុន​ពេល​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុ​ងក្រោយ ជើង​ទី​១​របស់​ពួក​គេ​នៅ​លើ​ទឹកដីក្រុម Dynamo Kiev នៅ​ថ្ងៃ​ពុធ​ លោក Pellegrini បាន​ធ្វើ​ការ​តវ៉ា​ជាមួយ​នឹង​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់​គ្លេស (FA) ដោយ​មិន​​ស្រប​តាម​ការ​ទាម​ទារ​ពី​បណ្តាញ​ទូរ​ទស្សន៍​ក្នុងការ​ផ្លាស់​ប្តូរ​​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម Chelsea ពី​កាល​ពី​បរិ​ច្ឆេទ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​​សៅរ៍​។ ប៉ុន្តែ ការ​ស្នើ​សុំ​​របស់​លោក Pellegrini ត្រូវ​បាន​ពង្រើយ​កន្តើយ ហើយ​ជា​មួយ​នឹង​​​ការ​​ព្រួយ​បារម្ភ​ថា ក្រុម Man City កំពុង​តែ​ស្ថិតក្នុង​គ្រោះ​ថ្នាក់​លើ​បញ្ហា​របួស​កីឡាករនោះ គ្រូ​បង្វឹក​សញ្ជាតិ​ស៊ី​លី​រូបនេះ បាន​ជ្រើស​រើស​យក​ការ​ជោគ​ជ័យក្នុង​ក្រប​ខ័ណ្ឌ​​អឺ​រ៉ុប​ និង​ការ​ប្រកួត​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​នឹង​​ក្រុម Liverpool ជា​រឿង​អាទិ​ភាព តាម​រយៈ​ការ​​ទទួល​ស្គាល់​ថា លោក​មិន​ចាត់​ទុក​ថា ការ​ប្រកួតនៅកីឡ​ដ្ឋាន Stamford Bridge «​គឺ​ជា​ការ​ប្រកួត​ពិត​ប្រាកដ​ឡើយ​»​។ លោក Pellegrini បាន​ធ្វើ​ការ​ព្រមាន​ដល់​អ្នក​គាំ​ទ្រ​ថា ពួក​គេ​នឹង​មិន​ទទួល​បាន​តម្លៃ​សម្រាប់​ទឹក​ប្រាក់​​ដែល​ចំណាយ​សម្រាប់​ការ​ចូល​រួម​ទស្ស​នា​ការ​ប្រកួត​ជា​មួយ​នឹង Chelsea ឡើយ ពីព្រោះ​រូប​លោក​នឹង​មិន​ប្រើ​ប្រាស់​​តា​រា​ឆ្នើម​ៗ​ជា​ដូច​ជា Sergio Aguero និង Yaya Toure ទេ ហើយ​លោក​បាន​ធ្វើ​បែប​នោះ ខណៈ​ដែល​លោក​បានប្រើ​ប្រាស់​ក្រុម​ក្នុង​ជម្រើស​ដំបូង​ដែល​មាន​យុវ​ជន​ចំនួន​៦​នាក់ ​ក្នុង​នោះ​៥​នាក់​បាន​​ធ្វើ​ការ​បង្ហាញខ្លួន​ជា​លើក​ទី​១​របស់​​ពួក​គេ​៕

ទស្សនាវិដេអូនៃការប្រកួតខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia