Barcelona បន្ត​នាំមុខ ខណៈ Real Madrid និង Atletico បញ្ចប់​ត្រឹម​លទ្ធ​ផល​ស្មើ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​ប៉េណាល់​ទី​មិន​ចូល​ទី​១​គ្រាប់ ខណៈ​ដែលក្តី​សង្ឃឹម​របស់ក្រុម Real Madrid ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន La Liga ជា​មួយនឹងក្រុម​កំពុង​​មានពិន្ទុ​នាំមុខ Barcelona ស្ទើរ​តែ​ផុត​រលត់​ទៅ​ហើយ ក្រោយ​ពី​​ពួក​គេ​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ នៅ​លើ​ទឹក​ដីក្រុម Malaga កាល​ពី​ថ្ងៃ​​អាទិត្យ​។

cr7-realក្រុម Real Madrid នៅ​តែ​​ដេញ​តាម​ពី​ក្រោយ​ក្រុម Barcelona ចំនួន​៩​ពិន្ទុ​ដដែល ខណៈ​ដែល​នៅសល់​ត្រឹម​តែ​១៣​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវកាល ក្រោយ​ពី​​កីឡាករ Raul Albentosa បាន​រក​គ្រាប់​បាល់​តាមស្មើ​គ្រាប់​បាល់​បើក​ឆាក​របស់ Ronaldo​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម Atletico Madrid ក៏​​ខក​ខានក្នុងការ​បន្ត​ដាក់​សម្ពាធ​លើក្រុម Barcelona ផង​ដែរ ខណៈ​ដែល​ពួកគេ​បាន​បញ្ចប់​ក្នុង លទ្ធ​ផល​ស្មើ ០-០ ក្នុង​ផ្ទះខ្លួន​ឯង​នៅពេល​ជួប​ក្រុម Villarreal ដើម្បី​ដេញ​តាមពីក្រោយ​ក្រុម​ឈរ​លេខ​១​ដល់​ទៅ​៨ពិន្ទុ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​ជួប​សំណាង​ល្អ​របស់​លោក Gary Neville ក្នុងនាម​ជា​គ្រូ​បង្វឹក​របស់​ក្រុម Valencia បាន​បន្ត​ជា​មួយ​នឹង​ការ​​ទទួល​បាន​ជ័យជម្នះ​ជា​លើក​ទី​៣​ក្នុង​រយៈ​ពេលមួយ​សប្តាហ៍​តាម​រយៈ​ការផ្តួល​ក្រុម​ម្ចាស់​ផ្ទះ Granada ២-១​។ ក្រុម​របស់​លោក Zinedine Zidane បាន​រង​នូវ​ការ​ខក​ចិត្ត​ដោយ​សារ​តែ​​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីមិន​ចូល​ទី​របស់ Ronaldo ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ខ្លួននាំ​មុខ ២-០ នៅ​មុន​ពេល​សម្រាក់​តង់​ទី​១ ក្រោយី​អ្នក​ចាំ​ទី Carlos Kameni បាន​លោត​ទៅ​ផ្នែក​ខាង​ឆ្វេង​ដើម្បី​រា​​រាំង​ការ​ស៊ុត​របស់​​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​ពិភពលោក​​បី​សម័យ​កាល​រូបនេះ​។ លោក Zidane បាន​ឲ្យ​ដឹង​ថា៖ «វា​នឹង​ក្លាយ​ជា​រឿង​ដ៏លំ​បាក ពី​ព្រោះ​យើង​បាន​បាត់​បង់​​ពីរ​ពិន្ទុ ប៉ុន្តែ យើង​នឹង​មិន​បោះ​បង់​ចោលឡើយ​។ វា​នៅមាន​៣៩​ពិន្ទុ​ទៀត​ដើម្បី​​ដណ្តើម​យក​។ អ្នក​គិត​យើង​បាត់​បង់​លីក​នេះហើយ ប៉ុន្តែ កីឡាករ និង​​ខ្លួន​ខ្ញុំ​ផ្ទាល់​មិនគិត​អ៊ី​ចឹង​ឡើយ​»​៕

ទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia