លោក Wenger ប្រាប់​ឲ្យ Arsenal បង្ហាញ​ពី​ភាពខ្លាំងរបស់ក្រុម​ពេល​ជួប Barcelona

លោក Arsene Wenger បាន​ទទួល​ស្គាល់​ថា ក្រុម Arsenal របស់​លោក ត្រូវ​តែមានភាព​មុត​ស្រួច​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Barcelona ខ្លាំង​ជាង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើនៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Hull នៅពេល​​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯកពាន Champions League មួយ​នេះ​​ធ្វើ​ដំណើរ​ទៅកាន់​កីឡ​ដ្ឋាន Emirates នៅ​រាត្រី​ថ្ងៃ​ស្អែក​នេះ​។

wengerក្រុម​របស់​លោក Wenger បាន​រង​នូវ​ការ​ខកចិត្ត ខណៈ​ដែលពួក​គេ​បាន​បញ្ចប់ក្នុង​លទ្ធ​ផល​ស្មើ ០-០ នៅ​ពេល​ប្រកួត​ជា​មួយនឹង​ក្រុម​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌលំ​ដាប់​ទី​២ Hull City ក្នុង​ការ​ប្រកួត​​ជុំ​ទី​៥​នៃ​ពាន FA Cup នៅ​មុនពេល​ការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ​​ជា​មួយ​នឹងក្រុម Barcelona​។ ការ​បំ​ពេញ​តួនាទី​យ៉ាងល្អ​របស់​អ្នក​ចាំ​ទី Eldin Jakupovic របស់ Hull និង​ការ​ខ្ជះ​ខ្ជាយ​ឱកាស​ជា​ច្រើន​របស់​ក្រុម Arsenal ​មាន​ន័យ​ថា ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នាម្តង​ទៀត​​។ លោក Wenger អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Arsenal បាន​ឲ្យ​ដឹង​ថា៖ «យើង​ត្រូវ​តែ​​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត​នៅ​តំបន់​ប្រយុទ្ធ ពី​​ព្រោះ​នៅ​ថ្ងៃ​នេះ យើង​មានកម្រិត​នៃ​ការ​គ្រប់គ្រង​បាល់​រហូត​ដល់​៧០​ភាគ​រយ ហើយ​យើង​នឹងមិន​ទទួល​បាន​ចំនួន​នៃ​ការ​គ្រប់គ្រង​បាល់​ទាំង​នោះ​នៅ​រាត្រី​ថ្ងៃ​អង្គារ​ឡើយ​»​។ លោក Wenger បាន​បន្ថែម​ទៀត​ថា៖ «ហេតុនេះ មាន​ន័យ​ថា យើង​នឹង​ត្រូវ​តែ​មាន​​ភាពមុត​ស្រួច​បន្ថែម​ទៀត ពី​ព្រោះ​យើង​​នឹងមិនមានការ​គ្រប់គ្រង​បាល់​ច្រើន​ឡើយ​»​។ ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​នឹង​ចាប់ផ្តើម​នៅ​​ម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​បី​លើក​ចុង​ក្រោយរ​វាង​ក្រុម​ទាំង​ពីរ៖

09.03.11 Barcelona 3-1 Arsenal
17.02.11 Arsenal 2-1 Barcelona
07.04.10 Barcelona 4-1 Arsenal