ប្រទេស​ថៃ​ហាម​លក់​​ដូរ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​មាឃបូជា

ប្រទេស​ថៃ​ហាម​លក់​​ដូរ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​មាឃបូជា

ប្រទេស​ថៃ​បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​លក់​គ្រឿង​ស្រវឹង​ពេញ​មួយ​ថ្ងៃ សម្រាប់​ថ្ងៃ​ចន្ទ ទី​២២ ខែ​កុម្ភៈ​ នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​មាឃបូជា។

 

ប្រទេស​ថៃ​ហាម​លក់​​ដូរ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​មាឃបូជា

ការ​ប្រារព្ធបុណ្យ​មាឃ​បូជា​នៅ​ប្រទេស​ថៃ

 

តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ថៃ ប៉ូលិស​​នឹង​ចុះ​ត្រួត​ពិនិត្យ​តាម​ហាង​លក់​ទំនិញ ក្លឹប​កម្សាន្ត​ ភោជនីយដ្ឋាន និង​ទី​កន្លែង​ផ្សេង​ៗ ដើម្បី​ទប់ស្កាត់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​ពុទ្ធសាសនា​នេះ។

 

លើស​ពី​នេះ ក៏​នឹង​​មាន​ការ​បង្ក្រាប​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ផង​ដែរ ដោយ​មាន​ការ​ដាក់​កម្លាំង​ត្រួត​ពិនិត្យ​តាម​ដង​ផ្លូវ ចាប់​ពី​ពាក់​កណ្ដាល​យប់​ថ្ងៃ​អាទិត្យ​ ដល់​ពាក់​កណ្ដាល​យប់​ថ្ងៃ​ចន្ទ។ អ្នក​​បើកបរ​ដែល​ត្រូវ​ប៉ូលិស​រក​ឃើញ​ថា​មាន​ជាតិ​ស្រវឹង​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​៦ខែ រួម​ទាំង​/ឬ​ក៏​ផាក​ពិន័យ​ចំនួន ១ម៉ឺន​បាត (ប្រហែល ២៨០ដុល្លារ)។

 

ទោះ​យ៉ាង​ណា នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​ធម្មតា។

 

ពិធីបុណ្យ​មាឃបូជា​គឺ​ជា​ពិធីបុណ្យ​ធំ​សម្រាប់​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា ដែល​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​​ថ្ងៃ​ ១៥ កើត​ខែ​មាឃ ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​​ចេញ​សាងផ្នួស ​ថ្ងៃ​ទ្រង់​ប្រកាស «ឱវាទ​បាដិមោក្ខ» បង្កើត​ព្រះ​ ពុទ្ធសាសនា​ក្នុង​ឋានៈ​ជា​អង្គការ​ចាត់តាំង​ឡើង​ក្នុង​លោក និង ជា​ថ្ងៃ​ដែល​ព្រះ​អង្គ​កំណត់​ពេល​វេលា​នៃ​ការ​ចូល​បរិនិព្វាន ៕​

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖bangkok