ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ

ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ

ធ្វើដំណើរ​ប្រមាណ​ជា៧គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុងព្រះសីហនុ​ទៅកាន់​ឆ្នេរ​អូ​ត្រេះ គេ​ឃើញ​មាន​រមណីយដ្ឋាន​មួយ​ឈ្មោះថា Queenco Palm Beach ដែលមាន​ទីតាំង​ធំ​ទូលាយ នៅ​ដើម​ឆ្នេរ​អូ​ត្រេះ​តែម្តង។ ទីនោះ​មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​ចំណតរថយន្ត និង​ទោច​ក្រ​យាន្ត​តូចធំ។ រមណីយដ្ឋាន​នេះ​មាន​ទាំង​ភ្ញៀវ​ចេញចូល​ទាំង​ខ្មែរ និង​បរទេស ដែលជា​ពិសេស​អ្នកទេសចរ​ក្នុងស្រុក​ច្រើន​ធ្វើដំណើរ​មកពី​ក្រុងភ្នំពេញ ជា​លក្ខណៈ​ក្រុមគ្រួសារ និង​មិត្តភក្តិ។

 
ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ

 
ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ

 

 

បុរស​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ លោក គ្រី​ស ជា​ម្ចាស់​រមណីយដ្ឋាន Queenco Palm Beach បាន​ប្រាប់​ឲ្យ​ដឹងថា «Queenco Palm Beach កន្លងមក​ទទួលបាន​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស ហើយ​ល្អ​សម្រាប់​ការ​មក​កម្សាន្ត​ជាមួយនឹង​ក្រុមគ្រួសារ ព្រោះ​នៅទីនេះ​មាន​បឹង​កា​ឡូដាច់ៗពីគ្នា​ដែល​អាច​រក្សា​ភាព​ឯកជន​របស់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ទទួលយក​សេវាកម្ម និង​សម្រាក​លំហរ​នៅ​រមណីយដ្ឋាន​របស់​យើង»។

 

មិន​ត្រឹម​តែមាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត និង​ទីតាំង​ស្ងប់ស្ងាត់​ប៉ុណ្ណោះ​ទេ Queenco Palm Beach មាន​ម្ហូបអាហារ​ទាំង​ម្ហូប​ខ្មែរ និង​អឺរ៉ុប​ឈ្ងុយឆ្ងាញ់ និង​រួម​ជាមួយនឹង​ការបម្រើ​សេវាកម្ម​ទាន់​ចិត្ត​ពី​សំនាក់​បុគ្គលិក​ខ្មែរ​និង​បរទេស​ដែលមាន​ភាពរ​ស់រាយ​រាក់ទាក់។

 

ម្ចាស់​ហាង​បាន​ឲ្យ​ដឹងថា អាហារ​ដែល​លក់ដាច់​ជាងគេ​គឺ Pizza ដែលមាន​តម្លៃ​ត្រឹម៥ដុល្លា​ប៉ុន្មាន រីឯ​ម្ហូប​ផ្សេងទៀត និង​ភេសជ្ជៈ​ក៏​លក់​ក្នុងតម្លៃ​សមរម្យ​ផងដែរ។

 

ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ

 

ក្រៅពីនេះ Queenco Palm Beach មាននូវ​កីឡា​លើ​សមុទ្រ​ជាច្រើន​ផ្សេងទៀត​ដូចជា Flybord, Hoverboard, Sail, Kayak, និង Jet Ski ជាដើម សម្រាប់​ជួល​ដើម្បី​លេង​កម្ស​ន្ត។

 
ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ

 

គេ​អាច​ជួល Sail ជិះ​លេង​ក្នុង​មួយ​ម៉ោង​តម្លៃ ២៥ដុល្លា សម្រាប់​មនុស្ស​ក្រោម៤នាក់ និង៤០ដុល្លា​សម្រាប់​មនុស្ស​ម្នាក់​ដល់៦នាក់ ឬ​អាច​ជួល​ក្នុង​មួយថ្ងៃ តម្លៃ១២០ដុល្លា និង២០០ដុល្លា។ ម្ចាស់​អាជីវកម្ម​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​មាន​ភ្ញៀវ​ខ្មែរ​ចំនួន១៥នាក់​ហើយ​បានមក​ទទួលយក​សេវាកម្ម​របស់លោក ក្នុងនោះ​ក៏មាន​កូន​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ម្នាក់​ដែរ។ សម្រាប់​លោកអ្នក​ដែល​ចង់ដឹង​ព័ត៌មាន​បន្ថែម​អាចទាក់ទង​តាមរយៈ Sail Sihanoukville, លេខ​ទូរ​សព្ទ័ ០៨៨ ៨១ ៨៦ ១០។ រីឯ​អ្នក​មិនទាន់​ចេះ​កីឡា​ទាំងនេះ ក៏មាន​គ្រូបង្រៀន​ផង​ដែលមាន​តម្លៃ​សមរម្យ និង​ទៅតាម​ម៉ោង និង​ប្រភេទ​កីឡា។

 

កីឡា​ផ្សេងទៀត ក៏​អាច​សាកសួរ​ពី Queenco Palm Beach បាន​ផងដែរ តាមរយៈ Tel: 097 77 32 42 36
e-mail:  [email protected]

 

ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ

 

ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ
 

ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ
 

ស្និ​ទ្ធិ​ស្នាល​ជាមួយ Queenco Palm Beach និង​​កីឡា​លើ​សមុទ្រ

 

អត្ថបទ៖ កើត ចន្ទ្រា