អ៊ឹម ជីវ៉ា បុណ្យមាឃបូជា​ គ្មានអ្នកសង្វាត ផុស​រូបដូច​បុណ្យ CHRISTMAS ឬ Valentine day សោះ

ភ្នំពេញ៖ អ៊ឹម ជីវ៉ា នៅព្រឹកថ្ងៃចន្ទនេះ បានសរសេរនៅ ហ្វេសប៊ុករបស់ខ្លួនថា ពិធីបុណ្យមាឃបូជា មិនសូវឃើញ អ្នកណាផុសរូបសោះ តែបុណ្យ CHRISTMAS បុណ្យ Valentine day វិញ ខ្មែរឯងបុគ្គលខ្លះ ម្នាក់ៗអោយ ជ្រើមៗ ។

ក្នុងព្រះពុទ្ធសាសនា បុណ្យមាឃបូជា គឺជាពិធីបុណ្យ សំខាន់មួយ នៅក្នុងចំណោម ពិធីបុណ្យសំខាន់ៗ ៤ ដូចជា បុណ្យពិសាខបូជា, បុណ្យមាឃបូជា, បុណ្យអាសាធបូជា (បុណ្យចូលវស្សា), និងបុណ្យបវារណាកម្ម (បុណ្យចេញវស្សា)។

ទន្ទឹមជាមួយនឹង ពិធីបុណ្យដែល ជាបុណ្យមួយ រំលឹកចំពោះគុណ ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា‌ ដល់មនុស្សលោក តារាសម្តែង និងច្រៀង លោក អ៊ឹម ជីវ៉ា បានសរសេរ លើហ្វេសប៊ុកថា «ពិធីបុណ្យមាឃបូជា មិនសូវឃើញអ្នកណា post រូបសោះ តែបើបុណ្យ CHRISTMAS បុណ្យ valentine day វិញ ខ្មែរឯងបុគ្គល ខ្លះម្នាក់ៗអោយ ជ្រើមៗ ! » ។

លោកបានសរសេរបន្តថា «ម្នាក់ៗថាស្រលាញ់ខ្មែរ ស្រលាញ់វប្បធម៌សាសនា តែពេលខ្លះខ្លួនឯងមិនស្គាល់ របស់ខ្លួនឯង ថាខ្មែរមានអ្វីខ្លះផងនិង! ខ្ញុំចង់ឃើញ ខ្មែរបង្ហាញពី អត្តសញ្ញាណខ្មែរ នៅពេលមានបុណ្យទាន ប្រពៃណីជាតិបុណ្យសាសនាម្តងៗ ដើម្បីអោយគេឃើញថា នេះជារបស់ខ្មែរ ។
ខ្ញុំនិយាយសំរាប់ តែបុគ្គលតែបុណ្ណោះ ព្រោះប្រទេសកម្ពុជា ព្រះពុទ្ធសាសនាជាសាសា របស់រដ្ន ! ដោយក្តីគោរព: អ៊ឹម ជីវ៉ា»។

បញ្ជាក់ផងដែរថា ថ្មីៗនេះលោក អ៊ឹម ជីវ៉ា បានដើរលក់ស្ករគ្រាប់ នៃក្តីស្រាលាញ់ ដើម្បីរៃអង្គាសថវិកាជូនដល់ តារាចាស់ៗ ដែលអសមត្ថភាព រកចំណូល ចិញ្ចឹមគ្រួសារ  ដែលសណ្តានចិត្តមួយ មិនសរសើរមិនបាន៕