Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

Galaxy S7 & S7 Edge ​ទូរសព្ទ​ Galaxy ជំនាន់​ថ្មី​២​ម៉ូដែល​​របស់​​ក្រុមហ៊ុន​ Samsung ​​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បន្ថែម​កាត​ MicroSD ​ដើម្បី​ពង្រីក​ទំហំ​ផ្ទុក​កាន់​តែ​ធំ និង​មាន​​​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ថែម​ទៀត។

 

Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

 

​ក្នុង​​ព្រឹត្តិការណ៍​ពិព័រណ៍​ទូរសព្ទ​ពិភពលោក​ MWC 2016 ​យប់​មិញ​ ក្រុមហ៊ុន ​Samsung​ បាន​​បង្ហាញ​​ Galaxy S7 & S7 Edge ​​ដោយ​​គេ​សង្កេត​ឃើញ​ថា ការ​រចនា​ម៉ូដ​គឺ​មាន​ភាព​ស្រដៀង​នឹង​ Galaxy S6 ​ដែរ ប៉ុន្តែ​ខុស​ប្លែក​មាន​បន្ថែម​មុខ​ងារ​មួយ​ចំនួន។

 

Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

 

លក្ខណៈ​សម្បត្តិ​ទូរសព្ទ​ទាំង​២៖

 

– អាច​​បន្ថែម​​កាត​ MicroSD ​​រហូត​ដល់​ 200 Gigabytes​ ​​ដែល​កន្លែង​​ដាក់​កាត​នេះ​គឺ​ស្ថិត​នៅ​ជាមួយ​ជើង​សម្រាប់​ដាក់​ SIM Cards។

– បំពាក់​បច្ចេកវិទ្យា IP68 ​ការពារ​មិន​ឲ្យ​ជ្រាប​ទឹក ​ជម្រៅ​១,៥​ម៉ែត្រ រហូត​ដល់​រយៈពេល​៣០​នាទី។

 

Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

 

Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

 

Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

 

Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

 

​​លក្ខណៈ​សម្បត្តិ​ Galaxy S7៖

 

– អេក្រង់៖ ៥,១​អ៊ីញ
​- ប្រព័ន្ធ​ប្រតិបត្តិការ៖ Android OS, v6.0 (Marshmallow)
– អង្គ​ចងចាំ៖ 32/64 GB, 4 GB RAM (Internal) និង​អាច​​បន្ថែម​កាត microSD ​ដល់ 200 GB
– កាមេរ៉ា៖ ក្រោយ​ 12 MP, មុខ 5 MP
​- ថ្ម៖ Li-Ion 3000 mAh
– ពណ៌៖ ខ្មៅ​ ស មាស ប្រាក់។

 

​លក្ខណៈ​សម្បត្តិ​ Galaxy S7 Edge៖

 

– អេក្រង់៖ ៥,៥​អ៊ីញ
​- ប្រព័ន្ធ​ប្រតិបត្តិការ៖ Android OS, v6.0 (Marshmallow)
– អង្គ​ចងចាំ៖ 32/64 GB, 4 GB RAM (Internal) និង​អាច​​បន្ថែម​កាត microSD ​ដល់ 200 GB
– កាមេរ៉ា៖ ក្រោយ​ 12 MP, មុខ 5 MP
​- ថ្ម៖ Li-Ion 3600 mAh
– ពណ៌៖ ខ្មៅ​ ស មាស ប្រាក់។

 

​ក្រុមហ៊ុន​ បាន​​បញ្ជាក់​ថា ​Galaxy S7 & S7 Edge ​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​អឺរ៉ុប និង​អាមេរិក ​នា​ថ្ងៃ​ទី​១១ ខែ​មិនា​ខាង​មុខ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | gsmarena