រថយន្តសាំយ៉ុងបុកបុរសវ័យចំណាស់ម្នាក់ពេញទំហឹង ស្លាប់ភ្លាមៗ

Doliprane TVC

ខេត្តរតនគិរី : បុរស​វ័យ​ចំណាស់​ម្នាក់​ ស្លាប់​ភ្លាមៗ​ដោយសារ​រថយន្ត​សាំ​យ៉ុង​បើក​ល្បឿន​លឿន​បុក​ពេញទំហឹង​នៅលើ​ ផ្លូវជាតិ​លេខ ៧៨ ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៨ និង ៤០ នាទី​ព្រឹក​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ត្រង់ចំណុច​ផ្លូវ​ចុះ​ចំណោត​ស្ថិតក្នុង​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខណៈ​ជនរងគ្រោះ កំពុង​ដើរ​នៅលើ​ផ្លូវជាតិ ៧៨ ។​

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ជនជាតិ​ទំពួន​ខាងលើនេះ​មានឈ្មោះ នី ភេទ​ប្រុស អាយុ ៧៥ ឆ្នាំ ស្នាក់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង​ជា​មនុ​ស្សញៀន​ស្រា ពោលគឺ​ផឹក​ប្រ​វឹង​ជាប្រចាំ ។​
​សាក្សី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ពួកគាត់​បានឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌ ​លឿង​(​មិន​ចាំ​ស្លាក​លេខ​) ចង​ម៉ូតូ​ខាងក្រោយ​មួយគ្រឿង​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ពេលដែល​ បុរស​វ័យ​ចំណាស់​ជនជាតិ ទំពួន ។​

រថយន្តសាំយ៉ុងបុកបុរសវ័យចំណាស់ម្នាក់ពេញទំហឹង ស្លាប់ភ្លាមៗ

ដើរ​ថ្មើរជើង​ពី​លិចទៅ​កើត​ បញ្ច្រាសទិស​គ្នា​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​ក៏​រេ​ចង្កូត​ទៅបុក​ជន​ រង គ្រោះ​ពេញទំហឹង​តែម្តង ។ ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះជួយ​អន្តរាគមន៍​ហើយ​បញ្ជូន​ ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក តែ​អកុសល​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​

​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​ខាងលើនេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជំនាញ និង ស្ថាប័ន​ពាក់ព័ន្ធ​ស្រាវជ្រាវ​ចាប់​រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើ​មក​ ដោះស្រាយ​តាមច្បាប់​ឱ្យបាន​ផង ពីព្រោះថា​រថយន្ត​ខាងលើនេះ​ស្គាល់​ភិនភាគ​អស់ហើយ ពោលគឺ​រថយន្ត​តាក់ស៊ី​តែម្តង ៕

(​ ផង់​វិ​ន ​)