ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ទីបំផុត​ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy S7 និង Galaxy S7 Edge ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ហៅ​កាត់​ថា MWC កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ ហើយ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ទាំង​ពីរ​ប្រភេទ​នេះ​នឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១១ មីនា ។

Galaxy S7 នឹង​មាន​អេ​ក្រង់​ទំហំ ៥.២ អ៊ី​ង ខណៈ​Galaxy S7 Edge ទំហំ​៥.៥​អ៊ី​ង​។ ក្រៅពី​នេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បន្ថែម​សមត្ថភាព​ពិសេស​ៗ​ទៅ​លើ​ទូរស័ព្ទ Galaxy S7 និង Galaxy S7 Edge ពោល​គឺ​បន្ថែម​សមត្ថភាព​កាមេរ៉ា​មុខ​ដល់​ទៅ ៨​ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល ចំណែក​កាមេរ៉ា​ក្រោយ​១២ មេ​ហ្កា​ភិ​ច​ស៊ែ​ល ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​សមត្ថភាព​ម៉ាស៊ីន​ផ្ទុក​របស់​វា​ចំនួន ៤​ជី និង​មាន​ទំហំ ៣២, ៦៤ និង ១២៨​ជី ។ រីឯ​ថាមពល​ថ្ម​ដល់​ទៅ ២៨០០ មី​លី​អំពែ ៕