ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀម​រាប បាន​ធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ ដែល​ដើរ​បោយ​ដៃ​ហៅភ្ញៀវ​បរទេស ដើម្បី​យក​ទៅ​ដេក​ជាមួយ​នៅ​ម្តុំ​ផាប់​ស្ទ្រី​ត​ចំនួន​៥​នាក់ យក​ទៅ​អប់រំ ព្រោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ នៅ​ក្នុង​ខេត្ត​ទេសចរណ៍ ។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៩ កុម្ភៈ ឈាន​ចូល​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៦ ស្ថិត​នៅ​ម្តុំ​ផ្លូវ​ផាប់
ស្ទ្រី​ត ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈ​ពួក​គេ​កំពុង​បក់ដៃ​ហៅភ្ញៀវ​បរទេស បម្រុង​យក​ទៅ​ដេក ។     

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ដែល​កម្លាំង​ជំនាញ​ប្រមូល​បាន​ទាំង​៥​នាក់​នេះ ត្រូវ​បាន​នាំ​មក​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួច​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់ ។