ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​ពួក​ក្រុម​ក្មេង​ទំនើង​​៨​នាក់ ក្នុង​ចំណោម​៩​នាក់ ​តែង​តែ​​បង្ក​ភាព​អសន្តិសុខក្នុង​ខេត្ត ត្រូវ​បាន​​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃ​ទី​២១ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦ ​។

​លោក​វរសេនីយ៍ត្រី​ ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​​ កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ កម្លាំង​នគរបាល​ការិយាល័យ​ធនធានមនុស្ស ចុះ​ប្រតិបត្តិការ​​ល្បាត​តាម​គោលដៅក្នុង​ខេត្ត ដឹកនាំ​ផ្ទាល់​​ដោយ​​លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​២​ក្រុម ដែល​​តែងតែ​បង្ក​​​ភាព​អសន្តិសុខ​​​​ដោយ​វាយ​កាប់​ចាក់​គ្នា ​កម្លាំង​នគរបាល​​​តាម​ប្រ​មាញ់​យូរ​មក​ហើយ រហូត​បង្ក្រាប​និង​​ចាប់បាន​​​តែ​ម្តង ​និង​​ដកហូត​បាន​ដាវ​សា​មូរ៉ៃ៣ និង​ម៉ូតូ​​២​គ្រឿង​​ ៕