ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​បាន​គេ​យក​ទៅ​កប់​ចោល​នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង ​​ហើយ​ត្រូវ​សង្ស័យ​​ថា ជា​​​បុរស​ម្នាក់​​ដែល​បាន​​បាត់​កាល​ពី​ជាង​១​អាទិត្យ​មុន ខណៈ​ដែល​ជន​រង​គ្រោះ​​ជួបជុំ​មិត្តភក្តិ​ប្រុស-​ស្រី​ខ្មែរ​-ថៃ​​នៅ​ក្បែរ​កាស៊ីណូ​ ​ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រួច​ក៏​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង ស្រាប់តែ​បា​ត់​ខ្លួន​រហូត​មក​តែ​ម្តង ។ ជុំ​វិញ​រឿង អ្នកជំនួញ​ថៃ​ម្នាក់​បាត់​ខ្លួន​លើ​ទឹកដី​កម្ពុជា

ហេតុការណ៍​​ប្រទះ​​ឃើញ​​​នេះ បាន​​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ​កុម្ភៈ ​២០១៦ ស្ថិត​នៅ​ចំណុច​ចម្ការ​ដំឡូង​មី របស់​ប្រជា​ពល​រដ្ឋ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​គេ​សង្ស័យ​ជា​បុរស​ម្នាក់​ឈ្មោះ​សំ នឹក ហៅ​សៀ​ ទុំ អាយុ​ប្រហែល​​៤៥​ឆ្នាំ ជា​ជនជាតិ​ថៃ ជា​បុគ្គលិក​កាស៊ីណូ​​ផ្សារ​ព្រំ ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​ម្នាក់​ឈ្មោះសំ នឹក បាន​បាត់​ខ្លួន​នៅ​ភូមិ​ផ្សារ​ព្រំ​រយៈពេល​ជាង​១​អាទិត្យ​​មក​ហើយ ដោយ​ក្រុម​គ្រួសារ​ តាម​ស្វែងរក​យ៉ាងណា​ ក៏​មិន​ឃើញ ហើយ​ការ​បាត់​ខ្លួន​នេះ ​គេ​សង្ស័យ​ថា កើតឡើង​ដោយ​មិត្ត​ភ​កិ្ត​ល្បួង​បបួល​ឱ្យ​ផឹក​ស្រា រួច​សម្លាប់​ចោល​តែ​ម្តង ។

ប្រភព​​បន្ត​​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ មាន​ប្រជាពលរដ្ឋរ​ស់​នៅ​ភូមិ​ខាងលើ​ទៅ​មើល​ចម្ការ ស្រាប់តែ​ឃើញ​សព​ជន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​​ ត្រូវ​គេ​យក​ទៅ​កប់​ប្លុង​ចោល​នៅ​ក្នុង​ដីចម្ការ​នោះ ដោយ​កប់​​រាក់​ៗក្បាល​បែរ​ចូល​ទៅ​ក្នុង​ព្រៃ រីឯជើង​ចេញ​ក្រៅ ហើយ​មាន​ធុំក្លិន​ស្អុយ​អា​សោចិ៍ ទើបរ​ត់ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះទៅ​ត្រួតពិនិត្យ​តែ​ម្តង ។ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​សាកសព​ជន​រង​គ្រោះ​ដែល​ស្លាប់ គេ​មិនអនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្បែរ​នោះ​ឡើយ ដោយ​រង់ចាំ​ស្ថានទូត​ថៃ និង​បងប្អូន​សាច់ ញាតិ​មក​ជួបជុំ​គ្នា​សិន រង់ចាំ​មើល​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ ​នេះ ទើប​អាច​គាស់​មើល​បាន ។

សូម​បញ្ជាក់​ផង​ដែរ​ថា បុរស​ម្នាក់​ខាងលើ ​ដែល​បាន​បាត់​ខ្លួនបន្ទាប់​ពី​ជួបជុំ​មិត្តភក្តិ​ជន​ជាតិខ្មែរ និង​ថៃ​ចំនួន​៤​ទៅ​៥​នាក់ ដោយ​ផឹក​ស៊ី​អស់​ស្រា​ប្រហែល​៤​ទៅ​៥​កំប៉ុង រួច​ក៏​ឡើងជិះ​លើ​រថយន្ត​មួយ​គ្រឿង​ចេញ​ទៅ​ទិស​ខាងជើង ហើយ​ក៏​បាត់​ស្រមោល​តាំងពី​ពេល​នោះមក​តែ​ម្តង ។

ដោយ​គេ​សង្ស័យ​ថា មាន​ករណី​ឃាតកម្ម​កើតឡើង​ចំពោះ​ជន​រង​គ្រោះ ហើយ​ក្រុម​គ្រួសារ បាន​យក​រូបថតដើរ​រក​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ខេត្ត​ប៉ៃលិន តែ​មិនឃើញ រហូតដល់​រសៀល​ថ្ងៃ​កើតហេតុ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ទើប​មានការ​សង្ស័យ​ថា ជា​សព​ជន​រងគ្រោះ ។