ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ ​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ជំរុញ​ដល់​សហ​ជីព​ទាំង​អស់​ ត្រូវ​តែ​មាន​ចំណែក​ថែរក្សា​ស្ថិរ​ភាព​នៅ​ក្នុង​អាជីវ​ម្ម​របស់​រោងចក្រ​តាម​មូលដ្ឋាន​រោងចក្រ​សហគ្រាស​ទាំងអស់​ ពិសេស​កម្ម​ករ​និយោ​ជិ​ត និង​កម្មករ​និយោជក ព្រោះ​វា​ជា​ឆ្នាំងបាយ​រួម​របស់​ខ្លួន ​។

ការ​ជំរុញ​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សមាជ​សហភាព សហជីព​មរតក​ជាតិ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២១ នៅ​​សណ្ឋាគារ​ទន្លេបាសាក់ ​។

​លោក​រដ្ឋមន្ត្រី​គូស​​​បញ្ជាក់​ថា​ «​មាន​រោងចក្រ​ ទើប​មាន​កម្មករ​ធ្វើ​ការងារ ហើយ​មាន​កម្មករ​ធ្វើ​ការងារ​ ទើប​មាន​សហជីព ដូច្នេះ​សហ​ជីព​ត្រូវ​ចាត់​ទុក​កម្មករនិយោជិត និង​រោងចក្រ​ថា​ ជា​ឱ​ពុក​ម្តាយ បើ​ពុំ​មាន​អ្នក​ទាំង​ពីរ​នេះ​ទេ​ សហ​ជីព​ក៏​ពុំ​មាន​វត្តមាន​នោះ​ដែរ​»​ ។
លោក​​បន្ត​ថា បើ​អ្នក​ទាំង​២​ដែល​មាន​តួនាទី​ជា​ឪ​ពុក​ជា​ម្តាយ​មានការ​រីក​ចម្រើន​លូ​ត​លាស់ ប្រកបដោយ​សុ​ខុ​​ដុម​រម្យ​នា និង​មាន​វឌ្ឍន​ភាព​ទៅ​មុខ ។ ពេល​នោះ​ ខ្លួន​ក៏​មានឱកាស​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ដែរ ​។ ​សហជីព​បង្កើត​ឡើង ​ដើម្បី រក្សា​ផលប្រយោជន៍​ជូន​ចំពោះ​កម្មករនិយោជិត ដូច្នេះ​សហជីព​មិន​ត្រូវ​គិត​ពី​ផលប្រយោជន៍​របស់​ខ្លួន​ពេក​​នោះ​​ទេ​។