ឈិ​ត សុជាតា​ ផ្ញើ​ពាក្យ​ប្រស្នា​តាម​ហ្វេ​ស​ប៊ុ​ក​(​មាន​វីដេអូ )

Doliprane TVC

​ថ្មីៗ​នេះ ឈិ​ត សុជាតា ដែលជា​ពិធី​ការិនី និង ជា​អ្នក​សំដែង​ម្នាក់​មានមុខមាត់​រូបរាង​ស្អាត​គួរ​ជា ទី​ចាប់អារម្មណ៍​បានធ្វើការ​បង្ហោះ​នូវ​ឃ្លី​ប​វីដេអូ​មួយ​មាន​រយៈពេល​ជាង ១ នាទី ដោយ​នាង​ប្រាប់ថា​ជា​ពាក្យ​ប្រស្នា​មួយ​មុន​ចូល​គេង ។​

ឈិ​ត សុជាតា​ ផ្ញើ​ពាក្យ​ប្រស្នា​តាម​ហ្វេ​ស​ប៊ុ​ក​(​មាន​វីដេអូ )

​ក្នុង​ឃ្លី​ប​វីដេអូ​នោះគេ​ឃើញ​នាង​បាន​និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា​មុន​ចូល​គេង​សូម​ទស្សនា​នូវ​ឃ្លី​ប​វីដេអូ​ដែល​នាង​ដាក់​ជា​ប្រស្នា​មួយ​ដល់​អ្នកទស្សនា ។ នាង​សួរថា​មាន​ដឹង​ទេតើ​ពាក្យ ចែចូវ មានន័យ​យ៉ាងណា​? នាង​ក៏​ជឿថា​មាន​មនុស្ស​ជាច្រើន​បានដឹង​និង​មាន​តិច​ណាស់​ដែល​មិនដឹង​នោះ ។​

ឈិ​ត សុជាតា​ ផ្ញើ​ពាក្យ​ប្រស្នា​តាម​ហ្វេ​ស​ប៊ុ​ក​(​មាន​វីដេអូ )

​តាម​ការបកស្រាយ​រប​ស់​នាង​ក្នុង​ឃ្លី​ប​វីដេអូ​ថា ពាក្យ​ចែចូវ​គឺ​ចែ​ដល់​ម៉ូ​ល និង ចូ​វ​ដល់​អូ​ល​ដែល​មានន័យថា​ចូលដល់​ម៉ែ និង ចូលដល់​ឪ ។​ ​គេ​ឃើញ​មាន​អ្នក​សរសើរ​ដល់​នាង​ថា​ស្អាត​ហើយ​ថែមទាំង​មានចំណេះដឹង​ល្អ​គ្រាន់​ចែករំលែក​ដែល​ស្តាប់ទៅ​វា​គ្មាន​ខាតបង់​អ្វី​ទេ​នេះ​ជាការ​ល្អ​ទៅវិញ ។

នាង​ក៏​សរសេរ​តប​វិញ​ដែរ​ថា គឺ​នាង​ដឹង​តាម​ចាស់ទុំ​ហើយ​ចង់​ចែករំលែក​ដល់​អ្នក​មិនទាន់​ដឹង ។ មាន​អ្នកសរសេរ​ពាក្យ​ប្រស្នា​ដូច​នាង​ដែរ​ដោយ​ក្នុងនោះ​ពាក្យ​ទៅ​វត្ត​ទៅ​វ៉ា​គឺ​ទៅ​វ៉ា​លោក​ទាត់​មានន័យ​ទៅ​វត្ត​លោកតា និង ទៅ​វ៉ា​មាន​សីមា​ត់ទៅ​វត្តមាន​សីមា​ព្រមទាំង​មាន​ពាក្យ​ថា សម្លុក​សម្លសម្លុក​បង់​ប្រ​ហ​សម្ល​បង់​ប្រហុក​…​ជាដើម ។

ឈិ​ត សុជាតា​ ផ្ញើ​ពាក្យ​ប្រស្នា​តាម​ហ្វេ​ស​ប៊ុ​ក​(​មាន​វីដេអូ )

ជាមួយគ្នា​នោះ​ក៏មាន​អ្នកសរសេរ​សួរ​បែប​លែបខាយ​នាង​ថា​បែប​មាន​គេ​ស្រឡាញ់​ហើយ​ចង់ ចែចូវ​ទើប​នាង​និយាយ​រឿងនេះ ? នាង​ក៏​តប​វិញ​ថា​«NO» ។ ស្រប​ជាមួយ និង ការបកស្រាយ​លើ​ពាក្យ​ចែចូវ​របស់ ឈិ​ត សុជាតា ក៏មាន​អ្នក​បង្ហោះ​ការពន្យល់​ពាក្យ ចែចូវ តាមវចនានុក្រម​សម្តេច​សង្ឃ ជួន ណាត ដោយ​ក្នុង​នោះបាន​ពន្យល់​ពាក្យ ចែចូវ មានន័យថា​ដែល ប៉ិន​ខាង​និយាយដើម​គេ​,​ដែល​ប៉ិន​ខាង​ពោល​ពាក្យ​ញុះញង់​,​មនុស្ស​ចែចូវ ។

ឈិ​ត សុជាតា​ ផ្ញើ​ពាក្យ​ប្រស្នា​តាម​ហ្វេ​ស​ប៊ុ​ក​(​មាន​វីដេអូ )

ដែល​ប្រព្រឹត្តិ​ខាង​ញុះញង់ ។ ចង់ដឹងថា​នាង​ចេញ​ឃ្លី​ប​វីដេអូ​បែបណា​? សូម​នាំគ្នា​តាមដាន​ទស្សនា​ខាងក្រោម​នេះ ៕ ដេវីត​

តើពាក្យ ចែចូវ មានន័យសំរាយ យា៉ងណា?Instagram: chhit_socheata

Posted by ឈិត សុជាតា on Wednesday, February 17, 2016