របៀប​បើក​ឲ្យ​ចម្រៀង​ក្នុង YouTube ដំនើរ​ការ​ធម្មតា នៅ​ពេល​ប្រើ​កម្មវិធី​ផ្សេងៗ​សម្រាប់​ប្រព័ន្ធ​ដំនើរ​ការ iOS ដោយ​មិន​បាច់​ដំឡើង Tweak!

មុនឈានដល់ ការណែនាំ យើងចង់ រំលឹកដល់អ្នក ទាំងអស់ គ្នាថា បើអ្នកប្រើប្រាស់ កម្មវិធី YouTube នៅពេលបើក វីដេអូអ្វីមួយ នឹងឈប់ ដើរភ្លាម ពេលដែលអ្នក ចាកចេញពី កម្មវិធីនោះ ដូចនេះ ទើបយើងចង់ ណែនាំ ពីរបៀបមួយ ដែលអាចឲ្យ វីដេអូដែលបើក តាម YouTube នៅដំនើរការ បានធម្មតា ទោះបីជា យើងចាកចេញ ទៅប្រើកម្មវិធី ដទៃ ក៏ដោយ។

របៀប​បើក​ឲ្យ​ចម្រៀង​ក្នុង YouTube ដំនើរ​ការ​ធម្មតា នៅ​ពេល​ប្រើ​កម្មវិធី​ផ្សេងៗ​សម្រាប់​ប្រព័ន្ធ​ដំនើរ​ការ iOS ដោយ​មិន​បាច់​ដំឡើង Tweak!

របៀបនេះ ងាយៗបំផុត ដែលអ្នកត្រូវធ្វើតាម ការណែនាំ ខាងក្រោមនេះ តាមលំដាប់លំដោយ និងត្រឹមត្រូវ ដូចនេះ នៅពេលដែល អ្នកចង់ស្តាប់ ចម្រៀងវីដេអូ នៅក្នុង YouTube ផង ហើយបើក ប្រើកម្មវិធី ដទៃ ក៏វានៅលឺ ចម្រៀងដែរ។

សូមស្វែងយល់ការណែនាំនៅខាងក្រោម៖

  1. អ្នកត្រូវទៅកាន់ Browser ឈ្មោះ Safari បន្ទាប់វាយ គេហទំព័រ com រួចរើសយក វីដេអូចម្រៀង ណាមួយ មកសាកល្បង រួចបើក ដំនើរការ វីដេអូនោះ​
  2. វីដេអូកំពុងដំនើរការ អ្នកត្រូវ ចុចប៊ូតុង Home ត្រលប់ទៅ Homescreen រួចអូសរបា Control Center ឡើង ចុចត្រង់ ប៊ូតុង Play ត្រង់សញ្ញាព្រួញ ដែលយើង បានចង្អុល ខាងក្រោមនេះ

របៀប​បើក​ឲ្យ​ចម្រៀង​ក្នុង YouTube ដំនើរ​ការ​ធម្មតា នៅ​ពេល​ប្រើ​កម្មវិធី​ផ្សេងៗ​សម្រាប់​ប្រព័ន្ធ​ដំនើរ​ការ iOS ដោយ​មិន​បាច់​ដំឡើង Tweak!

ដឹងតែប៉ុណ្ណេះ អ្នកអាចបើកស្តាប់ វីដេអូ ចម្រៀងបាន ហើយទៅប្រើ កម្មវិធីផ្សេងៗ បាន យ៉ាងងាយ។ សង្ឃឹមថា អ្នកទាំងឡាយ ដែលចង់ដឹង ពីរបៀបនេះ បានដឹង ហើយបើអ្នកស្គាល់ នរណាម្នាក់ ដែលចង់ដឹង ពីការ ធ្វើរបៀបនេះ អ្នកអាច ចែករំលែក ពត៌មាននេះ ទៅកាន់ ពួកគេបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

របៀប​បើក​ឲ្យ​ចម្រៀង​ក្នុង YouTube ដំនើរ​ការ​ធម្មតា នៅ​ពេល​ប្រើ​កម្មវិធី​ផ្សេងៗ​សម្រាប់​ប្រព័ន្ធ​ដំនើរ​ការ iOS ដោយ​មិន​បាច់​ដំឡើង Tweak!

  • ដោយ: Hong
  • 10:30 AM, 22 February
  • ប្រភព: Business Insider
  • Tag: ចំណេះដឹងទូទៅ