Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

តារា​ចម្រៀង​អាមេរិក Taylor Swift បាន​ទុក​អាជីព​របស់​ខ្លួន​មួយ​ឡែក ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​កំដរ​ក្នុង​ពិធី​មង្គលការ​របស់​មិត្ត​សំឡាញ់ Brtany Maack នៅ​ក្រុង Reading រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​សៅរ៍។

 

Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

 

តារា​ចម្រៀង​ជាប់​ពាន​ Grammy ចំនួន​១០ ធ្លាប់​បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី People ថា៖ “ខ្ញុំ​មិន​ដែល​ធ្វើ​ជា​អ្នក​កំដរ​ក្នុង​មង្គលការ​ណា​ឡើយ​ពី​មុន​មក។ នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ខ្ញុំ ហើយ​វា​ពិត​ជា​សំខាន់​បំផុត​ ព្រោះ​គាត់​ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ស្គាល់​តាំង​ពី​កើត”។ ស្វាមី​របស់ Britany ឈ្មោះ Benjamin LaManna ក៏​ជា​មិត្ត​ម្នាក់ ដែល Taylor Swift ធ្លាប់​ស្គាល់​តាំង​ពី​អាយុ ៤ឆ្នាំ​ដែរ។

 

មាន​អាយុ ២៦ឆ្នាំ​ដូច​គ្នា Taylor Swift និង Maack បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ជាង​ពីរ​ទសវត្ស​មក​ហើយ ពោល​គឺ​តាំង​ពី​គេ​​នៅ​តូច​ៗ ហើយ Taylor បាន​សន្យា​តាំង​ពី​ឆ្នាំ​មុន​​ថា​នឹង​​ធ្វើ​ជា​អ្នក​កំដរ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​របស់​មិត្ត​សំឡាញ់​ម្នាក់​នេះ ៕

 

Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

 

Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

 

Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

 

Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

 

Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

 

Taylor Swift ធ្វើ​ជា​អ្នក​កំដរ​លើក​ដំបូង ក្នុង​មង្គលការ​​មហា​មិត្ត

 

ចុចអាន៖Taylor Swift បង្អួត​សក់​ខ្លី​ថ្មី ​កាច់​រាង​ជាមួយ Selena Gomez លើ​កម្រាល​ព្រំ Grammy

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail