Huawei បញ្ចោ​ញ​ស្មា​ត​ហ្វូ​ន​ទំនើប​លំដាប់​កំពូល​ពីរ គឺ Huawei Mate 8 និង Huawei GR5

ភ្នំពេញ: Huawei បានចេញ លក់ និង​សម្ពោធ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត ពីរ​ម៉ូ​ដែល​គឺ Huawei Mate 8 និង Huawei GR5 នៅ​ផ្សារ​ទំនើប AEON​។ កម្មវិធី​សម្ពោធ​នេះ​ប្រារព្ធ ឡើង ដោយមាន​ការចូល​រូ​ម​ពី​ភ្ញៀវកិត្តិយស ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន កំពូល​តារា ចំរៀង​កញ្ញា មាស សុខ​សោភា តារា​បង្ហាញ​ម៉ូត ដៃគូរ​អាជីវកម្ម រួមទាំង​បណ្តារ​អ្នកសារព័ត៌មាន​សរុប​ប្រមាណ ៦០​នាក់ ដើម្បី​ចែករំលែក នូវ​ភាព​ភ្ញាក់ផ្អើល ទទួល​បទ ពិសោធន៍​ផ្នែក​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ចុងក្រោយ បំផុត​របស់ Huawei​។​

​គួរ​រំលឹក​ផងដែរ​ថា Huawei Mate 8 បានចេញ​លក់​ជា​ផ្លូវការ​ដ៍​ធំ​បំផុត​នៅ​ទី​ស្នាក់​ធំ នៅ​ប្រទេស​ចិន នា​ខែ វិច្ឆិកា 2015 និង​ទទួល​ពាន់រង្វាន់ និង​ការ​កោត​សរ​សីរ​រួមជាមួយ​នឹង ពានរង្វាន់ ដ៍​ច្រើន ក្នុងការ​តាំង​ពិ​ពណ៌​ដ៍​ធំ​លំដាប់​អន្តរជាតិ​នៅ​អា​មេ​រិច (CES) កាលពី​ខែ មករា ឆ្នាំ 2016 ថ្មីៗ កំពុង​ទទួល​ពេញនិយម​លក់ដាច់ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​មុខងារ​ពិសេសៗ សម្រាប់​អ្នក​ប្រកប​មុខ​ជំនួញ ដែលជា​ជំនួយ ការ​ប្រចាំថ្ងៃ​ដ៍​ល្អ​បំផុត​ក្នុង​ដំណើរការ​អាជីវកម្ម ។​

Huawei បាន​បំបែក​ឯតទគ្គ​កម្ម ក្នុង​ឆ្នាំ 2015 នេះ ជាមួយនឹង​ការកើនឡើង​ប្រាក់ចំណូល 70% ធៀប​នឹង​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​តំបន់ អាស៊ីអាគ្នេយ៍​មាន​សក្ដានុពល​យ៉ាងខ្លាំង​ក្នុង ការរីកចម្រើន​។ ប្រាក់ចំណេញ​សរុប​របស់ យើង​ទទួលបាន​ជាង 20 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2015 ស្របពេល ដែល​យើង​បាន​នាំចេញ​ស្មា​ត​ហ្វូ​ន​ប្រមាណ 108 លាន​ដើម​ទូទាំង សកលលោក​។

​លោក Zhoubohua (John) (​ច​ន​) នាយក​ផ្នែក​លក់​និង​អភិវឌ្ឍន​អាជីវកម្ម នៃ​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា “Huawei Mate 8 ស្មា​ត​ហ្វូ​ន​ទំនើប​ស៊េរី​ថ្មី ដំណើរការបាន លឿន និង​មាន​ថាមពល​ថ្ម​កាន់​បានយូរ​ផ្ដល់នូវ “​សមត្ថភាព​កំពូល​” ដល់​អ្នកប្រើប្រាស់​សម័យ​ថ្មី​។ កំពូល​ស្មា​ត​ហ្វូ​ន​មួយ​ម៉ូ​ដែល​ទៀត​គឺ Huawei GR5 ដែល ស្មា​ត​ហ្វូ​ន G ស៊េរី ភ្ជាប់​មក​នូវ​ជាមួយ​បច្ចេកវិទ្យា​ស្គេ​ន​ក្រ​យ៉ៅ​ដៃ កាមេរ៉ា​ដែលមាន សមត្ថភាព​ខ្ពស់ និង អេក្រង់​ដែលមាន ការ​រចនា​ពិសេស​សម្រាប់​យុវវ័យ​សម័យថ្មី​។​“

​លោក​ក៏បាន​បន្ថែម “​ស្មា​ត​ហ្វូ​ន Huawei ចាប់ផ្តើម​ទទួល​ប្រជាប្រិយភាព​ក្នុងចំណោម​អ្នក ប្រើប្រាស់ រហូតដល់​ទទួល​ចំណែក​ទីផ្សារ​លេខ 3 នៅ​កម្ពុជា និង​បរិមាណ​លក់​កើនឡើង 3​ដង ក្នុង​ឆ្នាំ 2015 បើ​ធៀប​នឹង 2014 ។ ឆ្លៀតឱកាស​នេះ ក្រុមហ៊ុន​ក៍​សូម​ថ្លែងអំណរគុណ ដល់​អតិថិជន ដៃគូរ​អាជីវកម្ម ដេប៉ូ ម្ចាស់​ហាង ដែល​បាន​ជួយ​ជំរុញ និង​លក់បាន​ស្មា​ត​ហ្វូ​ន Huawei ដែល​បាន​គាំទ្រ ក៍​ដូចជា​ជ្រើស​យក​ស្មា​ត​ហ្វូ​ន Huawei ទិញ​និង​ប្រើ ហើយ​ស​ង្ឈឹ​ម ថា​ក្នុង​ឆ្នាំ 2016 នេះ​ក្រុមហ៊ុន នឹង​កាន់តែ​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង និង​រំពឹងថា​នឹង មាន​កំណើន​ទ្វេ​រដង​ទៀត បើ​ធៀប​នឹង 2015 ។​“

Huawei Mate 8: ស្មា​ត​ហ្វូ​ន​សម័យ​ទំនើប សមត្ថភាព​កំពូល​

Huawei Mate 8 បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ ទំហំ​កាមេរ៉ា​មុខ 16MP ទំហំ​កាមេរ៉ា​ក្រោយ 8MP បន្ថែម​នូវ​បច្ចេកវិទ្យា Focus បាន​លឿន (Fast and All-focus) ថត​ច្បាស់​ក្នុង​ទី​ងងឹត (Low light situation) ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ កំរិត​អាជីព​ថត​បាន​លឿន មុខងារ​ថត​វីដេអូ​យឺតៗ និង​បំពាក់​នូវ​មុខងារ ជា​កាមេរ៉ា​អាជីព (Professional functions) ដូចជា ការជ្រើសរើស ISO, S, EV, AF, WB... ស្មើនឹង​លោកអ្នក​មាន​កាមេរ៉ា​អាជីព​នៅជាប់​ខ្លួន​។ បើ​និយាយ​ពី​ថាមពល​ថ្ម​វិញ​គឺ​ខ្លាំង ទំហំ 4000 mAh នាំមុខគេ​ខាង​សំចៃ​ថ្ម ដោយ​ប្រើ​ធម្មតា បាន​រយៈពេល 2 ថ្ងៃ​ពេញ​។ ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​រហ័ស Mate 8​មានលទ្ធភាព បញ្ចូល​ថាមពល​ថ្ម​ដែល​ប្រើ​បាន 1 ថ្ងៃ​ពេញ ប្រើពេល​វេលា ត្រឹមតែ 30 នាទី ។

Huawei Mate 8 ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បំផុត​ដែល​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ Kirin 950 2.5GHx Octa-Core (Processors 4 x A72 2.3 GHz + 4 x A53 1.8 GHz) ដែល​អាន​បង្កើន ថាមពល​រហូតដល់ 100% និង GPU ដំណើរការបាន​រហូត ដល់ 125% ព្រមទាំង​មាន ថាមពល​ខ្លាំង​ជាង Kirin 925 រហូតដល់ 70%​។ Mate 8 បំពាក់​ប្រព័ន្ធ​ដំណើរការ​ចុងក្រោយ Android 6.0 ផ្ដល់នូវ​តុល្យភាព​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ល្បឿន​លឿន​បំផុត ដូច​ផ្លេកបន្ទោរ ប្រើ​បាន ស៊ីម 2 ល្បឿន​អ៊ី​ន​ធើ​ណិ​ត 4G LTE ដោយ​បណ្តាញ​ត​ភ្ជាប់​ជា សកល​ជាង 200 ប្រទេស ជាមួយនឹង​ល្បឿន​ប្រតិបត្តិ​ការណ៍ ដែលមាន RAM 4GB និង​ទំហំ​ម៉ាស៊ីន ROM 64 GB ។

ការ​រចនា​ល្អឥតខ្ចោះ​ជាមួយ​រូបរាង​យ៉ាង​ប្រណីត​

Huawei Mate 8 ត្រូវបាន​រចនា​ឡើងជា​មួយរូប​រាង​យ៉ាង​ល្អឥតខ្ចោះ បំពាក់​ដោយ​អេក្រង់ ទំហំ 6 អ៊ី​ញ មាន​សភាព​រលោង និង​ហាប់​ណែន​ល្អ និង​មិន​ប៉ះពាល់​ដល់​ទំហំ​ផ្ទៃ​អេក្រង់​។ អេក្រង់​កញ្ចក់​កែវ​ថ្លា ដូច​ពេជ្រ​រាង​កោង និង​តួ​ស្រោប​អាលុយមីញ៉ូម 100% ហាប់ រាង ស្តើង ស្អាត គួរ​ឲ្យ​ចង់​ប្រើ​ជាទីបំផុត​។​

បទពិសោធន៍​នៃ​ការប្រើប្រាស់​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនា​ន់ទី​២ និង​សុវត្ថិភាព​ខ្ពស់​

Huawei Mate 8 បំពាក់​ដោយ​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី ជាមួយនឹង​បច្ចេកវិទ្យា ការពារ​បាន​ប្រសើរ​ជាង​មុន​។ បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ ជំនាន់​ថ្មី គ្រាន់តែ​ចំណាយពេល​ប្រមាណ​កន្លះ​វី​នាទី រឺ​តែមួយ​ប៉ប្រិចភ្នែក ដើម្បី​ដោះ​សោរ ទទួល​ទូរ​សព្ទ័ បិទ​សំលេង​នាឡិការ​រោទិ និង​ថតរូប​បែប​សែ​ល​ហ្វី​។​

​អតិថិជន​ដែល​ទិញ Huawei Mate 8 នឹង​ទទួលបាន​ប័ណ្ណ VIP និង​សេវាកម្ម​ដូចជា ការប្តូរ ជូន​ថ្មី​ក្នុង​រយៈពេល 7 ថ្ងៃ ការធានា​មួយឆ្នាំ សេវា​ទៅ​ទទួលយក​និង​ដឹកជញ្ជូន​ដល់ទី​កន្លែង ឥតគិតថ្លៃ សេវា​លាង​សម្អាត​ជូន​ចំនួន​ពីរដង សេវា​អាទិភាព សម្រាប់​អតិថិជន VIP ព្រម ទាំង​រង្វាន់ VIP ពិសេសៗ និង​អត្ថប្រយោជន៍​សម្រាប់​អតិថិជន VIP ចូលរួម​ក្នុង​កម្មវិធី​នានា របស់ ក្រុមហ៊ុន Huawei ។​

Huawei GR5 បទពិសោធន៍​ថ្មី​ស្មា​ត​ហ្វូ​ន​កាលី​ប ត្រូវ​នឹង​យុវវ័យ​ជំនាន់​ថ្មី​

Huawei GR5 បំពាក់​នូវ​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី​ទី 2 ដែល​អាចអោយ​អ្នក​ប្រើ​កាន់តែ ងាយ ស្រួល លឿន កាន់តែ​ឆ្លាត​វៃ មាន​មុខងារ​ច្រើនជាង​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ស្មា​ត​ហ្វូ​ន ដទៃ ។ កាមេរ៉ា​ក្រោយ​ទំហំ 13 PM និង​កាមេរ៉ា មុខ​ទំហំ 5MP អេក្រង់ ទំហំ 5.5 អ៊ី​ញ (1080x1920) កំរិត FHD អង្គ​ប្រតិបត្តិការ​ប្រភេទ Qualcomm Snapdragon 615 (4x1.5Ghz+4x1.2Ghz) ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 ល្បឿន​ដំណើរការ RAM 2GB និង​ទំហំ​ក្នុង​ម៉ាស៊ីន ROM 16GB ។ ជាងនេះទៅទៀត Hauwei GR5 អាច​ប្រើ​បាន​ស៊ីម​ពីរ
​និង​ល្បឿន​អ៊ិន​ធើ​ណិ​ត 4G LTE ។ ចំណែកឯ​ថាមពល​ថ្ម​ខ្លាំង ទំហំ 3000 MAh និង​ប្រើ​បានយូរ​ពេញ 1​ថ្ងៃ​។

Huawei Mate 8 មាន​លក់​នៅ​គ្រប់​ហាង​ធំៗ គ្រប់ 25 ខេត្ត​ក្រុង នៅ​កម្ពុជា ក្នុងតម្លៃ ប្រមាណ​589 ដុល្លារ ដែលមាន​ពីរ​ពណ៌ គឺ​មាស​និង​មាស​កាហ្វេ ដោយ​បន្ថែម​កាដូ ដូចជា ស្រោម​ទូរ​សព្ទ័​ហ្សី​ន ដប​ទឹក​ដែក​ដ៏​ស្រស់ស្អាត  VIP Card ព្រមទាំង​អាច​ទទួលបាន​នូវ កញ្ចប់​ប្រើ​អ៊ី​ន​ធើ​ណិ​ត Power + ពី​ក្រុមហ៊ុន Smart ដោយ​មិន​គិតថ្លៃ​រយៈពេល 4 អាទិត្យ​។ ចំណែកឯ Huawei GR5 មាន​ពណ៌​មាស តម្លៃ​ត្រឹមតែ 259 ដុល្លារ ដោយមាន​ថែម កាដូ ​ដូចជា ស្រោម​ទូរ​សព្ទ័ និង​ដង​ថត​សែ​ល​ហ្វី រួម​ជាមួយនឹង​កញ្ចប់​ប្រើ​អ៊ី​ន​ធើ​ណិ​ត Power + ពី​ក្រុមហ៊ុន Smart ដោយ​មិន​គិតថ្លៃ​រយៈពេល 4 អាទិត្យ ផងដែរ​៕