តោះ! ស្វែង​យល់​ទាំង​អស់​គ្នា ​ពី​​ពិធី​បុណ្យ​មាឃ​បូជា


តោះ! ស្វែង​យល់​ទាំង​អស់​គ្នា ​ពី​​ពិធី​បុណ្យ​មាឃ​បូជា

នៅ​ថ្ងៃ​ច័ន្ទ ទី២២ ខែ​កុម្ភៈ​នេះ គឺជា ថ្ងៃ មាឃបូជា ដែល​ជា​ថ្ងៃ​រំឭក​ដល់ សាវក​សន្និបាត ឬ “ការប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ ដែល​ហៅថា ចតុរង្គសន្និបាត។ ចតុរង្គសន្និបាត គឺជា “ការប្រជុំ​មាន​អង្គ​បួន” ដូចជា ៖

 

១- ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃនក្សត្រ (គឺ​ថ្ងៃពេញបូណ៌មី​ខែមាឃ)
២- ព្រះ​ភិក្ខុសង្ឃ​ចំនួន ១២៥០ អង្គ ឥត​បាន​កំណត់ពេល​គ្នា​ជាមុន​នោះទេ ក៏​ស្រាប់តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរមគ្រូ
៣- ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ​សុទ្ធតែ ជា ឯ​ហិ​ភិក្ខុ​ដូចគ្នា​ទាំងអស់ (គឺ​ភិក្ខុ​ដែល​បាន​បំបួស​ដោយ​ព្រះសម្មាសម្ពុទ្ធ)
៤- ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ​សុទ្ធតែ ជា​ព្រះ​អរហន្ត។ ការប្រជុំ​មាន​អង្គ ៤ ដូច្នេះ ក្នុង​ពុទ្ធសម័យ មានតែ​ម្ដងគត់ ក្នុង​វេលា​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ …។

 

តោះ! ស្វែង​យល់​ទាំង​អស់​គ្នា ​ពី​​ពិធី​បុណ្យ​មាឃ​បូជា

ប្រភព​រូប​៖ Facebook

 

 

ថ្ងៃ​នេះ​ហើយ ពុទ្ធបរិស័ទ នៅ​ទូទាំង ពិភពលោក នៃ​ចក្រ​វា​ឡ នៃ យើង នៅ តាម ទី​វត្ត​អារាម​នានា រួម​ទាំង ប្រជាជន សាមញ្ញ ប្រុស ស្រី ចាស់ ក្មេង អ្នកមាន អ្នកក្រ មន្ត្រី តូចធំ នឹង​នាំ គ្នា ជា គ្រួសារ ជា ក្រុម ធ្វើដំណើរ​ទៅកាន់​ទីវ​ត្ត​អារាម ដើម្បី ថ្វាយ ចង្ហាន់ និង គ្រឿង សក្ការបូជា​ទាំងឡាយ​ប្រគេន ព្រះសង្ឃ​មាន ទៀន ធូប ជាដើម ដើម្បី សុំ សេចក្ដី សុខ សេចក្ដីចម្រើន ដើម្បី ជា​ប្រយោជន៍ ដើម្បី សេចក្ដី សុខ ដល់​អ្នក​ដ៍​មានគុណ ទាំងឡាយ មាន​មាតាបិតា​ជាដើម​ផង​ដល់​ខ្ញុំព្រះករុណា ជាដើម​ផង អស់​កាល​ជា​យូរអង្វែង ទៅ​ហោង ។

 

ថ្ងៃ​ពេញ​បរ​មី​ខែមាឃ​ព្រះ​ចន្ទ​ពេញ​វង់​ប្រកបដោយ​នក្ខត្ត​ប្ញ​ក្ស ដែល​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ឱវាទ​បាតិមោក្ខ​នៅ​ពេល​ទ្រង់​ជួបជុំ​សាវ័ក​ប្រកបដោយ​អង្គ​បួន​នៅវេលា​រសៀល​ថ្ងៃនោះ ។កាលនោះ​អរហន្ត​ទាំងអស់​ចំនួន​មួយ​ពាន់​ពីរ​រយ​ហាសិប​អង្គ សុទ្ធតែ​ជា​ឯ​ហិ​ភិក្ខុ​បាន​និមន្ត​ទៅ​កា​បន់​សំណាក់​ព្រះ​ភគវន្តមុនី​ឯ​វត្ត​វេឡុ​ដោយ​ឥតមាន​ណាត់​ទុកជាមុន​ហើយ​ខណៈនោះ​ព្រះ​ចន្ទ​កំពុង​ពេញវង់​ផង។នៅពេល​សន្និបាត​នោះ​ព្រះ​ភក្ត្រ​វា​ទ្រង់​ធ្វើ​វិសុទ្ធ​បោស​ថ។

 

មួយវិញទៀត​សម្ដេច​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់​នៃ​យើង ទ្រង់​ប្រថាប់​នៅ​បា​វាល​ចេ​តី​យ៍ ទ្រង់​មាន​ព្រះ​សតិ​សម្បជញ្ញៈ​ដាក់ចុះ​នូវ​ព្រះ​ជន្មាយុ​សង្ខារ​ថា​កន្លងទៅ៣ខែ​ទៀត​រាប់​តាំងពី​ខែ​នេះ​តទៅ​តថាគត​នឹង​បរិនិព្វាន​ក្នុង​ព្រះជន្ម​គម្រប់ ៨០ ព្រះវស្សា​គត់។

 

លុះ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ហើយ​ក៍​កើត​ញ័រ​កក្រើក​ផែនដី​ហេតុនេះ​ឥឡូវនេះ​យើង​ទាំងឡាយ​បើ​ដល់​ថ្ងៃពេញបូណ៌មី​ជា​នក្ខត្ត​សម័យ​ប្រហែល​ដូចជា​មាឃ​នក្ខត្ត​សម័យ​នោះ ក៏​រំលឹក​នូវ​កាល​ទាំង​បី​នោះ របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​មក​ជុំគ្នា​ក្នុង​ទីនេះ ធ្វើ​សក្ការបូជា​ចំពោះ​ព្រះ​រតនត្រ័យ ដោយ​គ្រឿង​សក្ការ​ទាំងឡាយ មាន​ទៀន​ធូប និង កម្រងផ្កា​ជាដើម ។

 

បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រមទាំង​ព្រះសង្ឃ​សាវ័ក​សូម្បី​បរិនិព្វាន​ទៅហើយ​ដោយ​យូរអង្វែង​សូម​ទទួលយក​នូវ​គ្រឿង​សក្ការ​ទាំងឡាយ​នេះ​ដើម្បី​ប្រយោជន៍​ដើម្បី​សេចក្តី​សុខ​ដល់​យើងខ្ញុំ​ទាំងឡាយ អស់​កាល​ជា​យូរអង្វែង​ទៅ​ហោង។

 

នៅមុន​ថ្ងៃ​ដែល​ព្រះអង្គ​ដាក់​ព្រះ​ជន្មាយុ​សង្ខា ពោលគឺ មុន​ថ្ងៃ ១៥ កើត ពេញ​បូរ​មី នៃ​ខែមាឃ ឆ្នាំ ម្សាញ់​បញ្ជ​ស័ក នៅពេលនោះ មហា មា​នៃ ព្រះ អង្គ​បាន បង្ខំ អោយ ព្រះ​ចូល​បរិនិព្វាន នៅ​គ្រានោះ តែ នៅ​ខណៈនោះ ព្រះ អង្គ មាន​ពុទ្ធដីកា ថា ៖

 

តថាគត បានសម្រេច​ដាក់ អាយុសង្ខា ហើយ ក៍​ប៉ុន្តែ ព្រះអង្គ បាន ត្រាស់ បញ្ជាក់ថា ម្នាល​អានន្ទ ធម៌ ណា វិន័យ​ណា ដែល​តថាគត បាន​សំដែង​ហើយ បាន​បញ្ញា​ត្តិ​ហើយ​ចំពោះ អ្នក​ទាំងឡាយ កាលបើ​អំ​ណេះ អត់​ពី​តថាគត ទៅ ធម៌​វិន័យ​ទាំងនោះ ជា​សាស្ដា ជា​គ្រូ​ប្រៀនប្រដៅ របស់ អ្នក​ទាំងឡាយ ហើយ ។

 

ពុទ្ធ​ឪ​វាទ ខាងលើនេះ គួរ​ពុទ្ធបរិស័ទ​ទាំងឡាយ ចងចាំ​ក្នុង​ចិត្ត​ហើយ​យល់ច្បាស់​ថា ធម៌​វិន័យ ដែល​ព្រះសមាសម្ពុទ្ធ ទ្រង់​បាន​ត្រាស់​សំដែង​ហើយ បាន​បញ្ញត្តិ​ហើយ សិង​មាននៅ​ក្នុង​ព្រះ​ត្រៃបិដក ទាំងអស់ ។ ព្រះ​ត្រៃបិដក​នេះ ហើយ ជា​សាសនា​របស់​ព្រះពុទ្ធ ជា​តំណាង​អង្គ​នៃ​ព្រះពុទ្ធ ជា​ព្រះ​បរម​សាស្ដា ។

 

ត្រង់​ន័យ​នេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​សំដែង​ទៅកាន់​អន​ន្ទ​ថា ម្នាល​អន​ន្ទ បុគ្គល​ណា ទោះជា ភិក្ខុ​ក្ដី ជា ភិក្ខុនី​ក្ដី ឧបាសក​ក្ដី ឧបាសិកា​ក្ដី បាន​ប្រតិបត្តិ​នូវ​ធម៌​ដ៍​សមគួរ​ហើយ និង ប្រ​ត្តិ​ប​ត្តិ​ដោយ​សេចក្តី​កោតក្រែង ជា​អ្នកប្រព្រឹត្ត​តាម​ធម៌​ជា​ប្រក្រតី បុគ្គល​នោះ​ឈ្មោះថា ធ្វើ​សក្ការៈ​គោរព​រាប់អាន បូជា​នូវ​តថាគត​ដោយ​គ្រឿង​បូជា​ដ៏​ឧ​ត្ត​ម ។

 

ត​ថាគ​ត មា​នស​ង្ស​ដីកា ទៀតថា ជីវិត​កើត​រស់​កើត​ស្លាប់ នោះ​គឺជា វាល​វដ្ត​សង្សារ​ប​ស់មនុស្ស ហេតុដូចនេះ ម្នាល អន​ន្ទ​គួរ​រំងាប់​អា​ម្មណ៍​ទៅ។

 

បើទោះជា ព្រះពុទ្ធ ទ្រង់​បាន រំងាប់​ចិត្ត អានន្ទ យ៉ាងនេះ ក្ដី ក៍​អានន្ទ មិន​អស់ចិត្ត នៅតែ បន្ត​ចិត្ត​ចង់​អោយ ព្រះ សម្មាសម្ពុទ្ធ​នៃ យើង បន្ត​គង់ លើ ផែនដី ដល់​ទៅ ៥ ០០០ វស្សា ។

 

បើ​ទោះជា​យ៉ាងណា តថាគត ព្រះអង្គ ទ្រង់ បាន ត្រាស់​ជា​ព្រះ​សមាសម្ពុទ្ធ នៃ​យើង ដោយ ព្រះអង្គ​បាន ឆ្លងកាត់​ព្រឹត្តិការណ៍​ដ៏​អ​ស្ច​រ្យ​ជាច្រើន​សឹងតែ​រាប់មិនអស់​ដូចជា​នៅក្នុង​ព្រះជន្ម២៩ព្រះវស្សា ទ្រង់​បានចេញ​សាង​ផ្នូ​ស ហើយ​បួស​នៅត្រង់​ឆ្នេរ ស្ទឹង​អ​នោ​មានះ នៅ​គ​យា​សីស​ប្រទេស ក្នុង​រដ្ឋ​ពិ​ហារ​សព្វថ្ងៃ។

 

លុះដល់​ព្រះជន្ម​បាន៣៩ព្រះវស្សា ទ្រង់​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ នៅ​ថ្ងៃ​ពុធ ទី១៥កើត ខែ​ពិសាខ ឆ្នាំ រកា ក្រោម ដើម​ពោធិ៍ព្រឹក្ស នៅ​ពុទ្ធ​គ​យា ក្នុង​រដ្ឋ​ពិ​ហារ​សព្វថ្ងៃ ។

 

ទ្រង់​ប្រទាន​ធម៌​ទេសនា លើកដំបូង​បង្អស់​ឈ្មោះ ធម្មចក្កប្បវត្តនសូត្រ​ប្រោស​បញ្ច​វ​គ្គី​យ៍ នៅ​ព្រៃ​ឥសិបតនមិគទាយវ័ន សព្វថ្ងៃ​ហៅថា សារ​ណាថ ក្បែរ​ក្រុង​ពារាណសី គឹ​នៅក្នុង​ថ្ងៃ ១៥កើត ខែ​អាសាធ ឆ្នាំ រកា ។

 

លុះដល់​ព្រះជន្ម៨០ ព្រះវស្សា​ទ្រង់​បាន​ចូល​បរិនិព្វាន ត្រង់​ចន្លោះ​សាលព្រឹក្ស​ទាំង​គូ​ក្នុងព្រៃ​សាលវ័ន ក្បែរ​ក្រុង​កុសិនារា តាំងនៅ​ក្នុង​រដ្ឋ​ឧ​ត្ត​រ ប្រទេស​សព្វថ្ងៃ គឺ​នៅក្នុង​ថ្ងៃ អង្គារ ទី១៥កើត​ខែ ពិសាខ ឆ្នាំ ម្សាញ់​បញ្ច​ស័ក ហើយ​នៅមុន បី ខែ ដែល​ព្រះអង្គ​ចូល​ព្រះ​បរិនិព្វាន ព្រះអង្គ​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍ ដ៍​អស្ចារ្យ នោះ គឺ នៅ​ថ្ងៃ១៥កើត ពេញ​បូរ​មី​នៃ​ខែ មាឃបូជា៕

 

ប្រភព : ឯកសារ ស្រង់​ពី ប្រវត្តិ​មាឃបូជា និង សំឡេង ធម៌ បន្ទូល ព្រះពុទ្ធ
បន្ទូល អានន្ទ សំឡេង រំលឹក បុណ្យ​មាឃ​បូជា ចម្រៀង មាឃបូជា