ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​តែងតាំង​ចៅក្រម​តុលាការកំពូល​នៅ​តែ​​បន្ត​ឡើង

ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​តែងតាំង​ចៅក្រម​តុលាការកំពូល​នៅ​តែ​​បន្ត​ឡើង

គូស្នេហ៍​ថត​រូប​គំនូរ​ចៅក្រម​តុលាការកំពូល​អាមេរិក​លោក Antonin Scalia។ ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​តែងតាំង​ចៅក្រម​តុលាការកំពូល​នៅ​តែ​​បន្ត​ឡើង។

ការ​ខ្វែង​គំនិតគ្នា​អំពីតំណែង​ទំនេរ​មួយ​ក្នុង​តុលាការ​កំពូល​ស.រ.អា​បានត្រូវផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ជាង​មុន​ក្នុង​សប្តាហ៍​នេះ នៅ​ពេល​ដែល​សមាជិកព្រឹទ្ធសភា​ស.រ.អា​វិលត្រឡប់​មក​ធ្វើការវិញ​ បន្ទាប់​ពី​ការ​សម្រាក​មួយ​សប្តាហ៍​ ហើយ​សេតវិមានបន្ត​ពិនិត្យ​មើល​មន្ត្រី​ដែល​មាន​សក្តានុពល​ដើម្បី​ស្នើឈ្មោះ​ទទួល​ការ​តែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល។

ការ​ខ្វែង​គំនិត​គ្នា​រវាងគណបក្សទាំងពីរ​អំពី​ការ​ជំនួស​លោកចៅក្រម​ Antonin Scalia មាន​លើស​ពីនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​មាន​ភាពខ្លាំងក្លា​ជាង​មុន​ដោយសារ​នយោបាយ​នៅ​ឆ្នាំ​បោះឆ្នោត។​

មាន​ការបន្លឺ​ជួង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ឯព្រះវិហារ​គ្រឹស្តសាសនា​ Roman Catholic Basilica នៅ​ពេល​ដែល​ប្រទេស​ជាតិ​សម្តែង​ការ​គោរពចុង​ក្រោយ​បង្អស់​ដល់សព​លោក Scalia ដែល​ជា​ចៅក្រម​មហា​អភិរក្សនិយម​ដែលល្បី​ឈ្មោះ​ខាង​ការនិយាយ​បង្ហាញ​ហេតុផល ​និង​ការ​សរសេរបញ្ចេញ​មតិនៅ​ក្នុង​តុលាការ​កំពូល។ កាល​ពី​មួយ​ថ្ងៃ​មុន​នោះ​នៅ​ពេល​ក្តារមឈូស​លោក​បាន​ត្រូវ​តម្កល់​ក្នុងតុលាការ​កំពូល​ ក៏​មានការ​ជជែក​ដេញ​ដោលគ្នា​បង្ហាញ​ហេតុផល​អំពី​ការ​បំពេញ​អាសនៈលោក​ក្នុង​តុលាការ​កំពូល​នៅ​ទូទាំង​រដ្ឋធានីអាមេរិកាំង។​

លោក ​Mitch McConnell មេដឹកនាំ​ក្រុម​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​ស.រ.អា និង​លោក Chuck Grassley ដែល​ទាំង​ពីរ​នាក់​ជា​ សមាជិក​គណបក្ស​សាធារណរដ្ឋ បាន​សរសេរ​អត្ថបទបញ្ចេញ​មតិ​មួយ​ចុះផ្សាយ​ក្នុង​កាសែត The

Washington Post ថា​ ប្រធានា​ធិបតី​បន្ទាប់​ ហើយ​មិនមែន​លោក​អូបាម៉ា​ទេ ដែលគួរ​ជ្រើសរើស​មន្ត្រីជំនួស​លោក Scalia នៅ​ក្នុង​តុលាការកំពូល។

ក៏​ប៉ុន្តែ​លោក Josh Earnest អ្នកនាំពាក្យសេតវិមានមិន​ស្របជាមួយទេហើយលោក​បាន​និយាយ​ថា «លោកប្រធានាធិបតី​មានកាតព្វកិច្ច​មួយ​តាម

រដ្ឋធម្មនុញ្ញក្នុង​ការស្នើឈ្មោះអ្នកបន្តតំណែង​នៅ​ពេលណា​មានកន្លែងទំនេរ​ក្នុង​តុលាការកំពូល ហើយ​ព្រឹទ្ធសភា​មានកាតព្វកិច្ច​ឱឡារិក​មួយ​តាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ផ្តល់​ឲ្យបុគ្គលនេះ​នូវសវនកម្មមួយ​ប្រកប​ដោយ​យុត្តិធម៌ និង​ការ​បោះឆ្នោត​ថា​ព្រម​ឬ​មិន​ព្រមឲ្យ​បានទាន់ពេលវេលា»៕