ពៅ លីដា នាំគ្រួសារទៅ ដើរលេងនៅថៃ និងសាំងហ្គាពួរ

ភ្នំពេញ៖ ខណៈដែលពេលបច្ចុប្បន្ននេះ តារាសម្តែងជាច្រើនដួង កំពុងតែមមាញឹកជាប់ដៃ ថតរឿងឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរទស្សន៍ ជាច្រើននោះ ស្រាប់តែតារាសម្តែង នាង ពៅ លីដា បែរជាបោះបង់ចោល ឱកាសកើបលុយពីការសម្តែង ទៅសម្ងំដឹកដៃ ម្តាយនិងប្អូនប្រុស ទៅដើរកម្សាន្ត នៅក្រៅប្រទេសធ្វើព្រងើយ ។

តារាសម្តែងច្រមុះស្រួច សម្បុរខ្មៅស្រអែម កញ្ញា ពៅ លីដា នៅពេលថ្មីៗនេះ បាននាំម្តាយ និងប្អូនប្រុសរូបសង្ហា ទៅដើរកម្សាន្ត លក្ខណៈគ្រួសារ ដោយកាលពី ប៉ុន្មានថ្ងៃមុននោះ នាងបានធ្វើដំណើរទៅ ដើរកម្សាន្តនៅប្រទេសថៃ ហើយក៏បានត្រឡប់មក ដល់ប្រទេសកំណើត មិនទាន់បានប៉ុន្មានថ្ងៃផង នាងក៏នាំគ្រួសារទៅ ដើរកម្សាន្តបន្តនៅ សាំងហ្គាពួរថែមទៀត ។

ក្នុងមួយរយៈ ពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងរូបនេះ ហាក់មានភាពហ៊ឺហារ ស៊ីវិល័យដើរលេងកម្សាន្ត និង Shopping នៅក្រៅប្រទេសជាញឹកញាប់ ដោយមិនខ្វល់ពីការងារសិល្បៈ ទាល់តែសោះ ខុសប្លែកពីមុនៗ ដែលនាងមាន ការយកចិត្តទុកដាក់ ទៅលើការងារចង់ សាងប្រជាប្រិយភាព ឲ្យល្បីលេចធ្លោ។ ទន្ទឹមជាមួយនឹងការ មានភាពហ៊ឺហារ របស់នាងនេះដែរ ក៏ត្រូវបានមហាជន ភាគច្រើនគិតថា ប្រហែលជានាង មានម្ចាស់បេះដូង ដែលជាអ្នកមានទ្រព្យសម្បត្តិ ហើយមើលទៅ បានជានាងគិតតែ ពីដើរលេងមិនខ្វល់ រឿងការងារបែបនេះ ៕