សាន វិសាល ត្រូវនារីម្នាក់ បកអាក្រាត ថាជាមនុស្ស បោកប្រាស់ និងជាព្រាននារី

ភ្នំពេញ៖ ពិធីកររាងខ្ពស់ស្រឡះ លោក សាន វិសាល ត្រូវបាននារី ម្នាក់ ដែលមានឈ្មោះថា ដាវី បាន ធ្វើការបកអាក្រាត លោកយ៉ាង ចាស់ដៃ ដោយនារីម្នាក់នេះ បានសរសេរបង្ហោះនៅលើ Facebook របស់ នាងថាតារារូបនេះ បានបោក ប្រាស់ទ្រព្យសម្បត្តិនាង រហូតអស់ ពីខ្លួន និង ផិតក្បត់នាង ទៅលួច លាក់សាងស្នេហ៍ ជាមួយតួឯកស្រី ក្នុងរឿង" រនាតស្នេហ៍ " ថែមទៀត ផង ។

បើតាម Facebook ដែលមាន ឈ្មោះថា " Da Vy" បានសរសេរ បង្ហោះជាសាធារណៈ ក្នុងន័យចង់ បកអាក្រាត លោក សាន វិសាល ថា បានមកសាងស្នេហ៍ ជាមួយ នាងតាំងពីនាងមាន អាយុ១៩ឆ្នាំមកម្ល៉េះ ដោយ លោកបាន បោកប្រាស់នាងឲ្យ ចេញលុយបើកហាង លក់សំលៀកបំពាក់ នៅម្តុំទួលទំពូង ចេញលុយឲ្យ រៀនដល់ចប់ ថ្នាក់បរិញ្ញាប័ត្រ ផ្នែកច្បាប់ ហើយលោកថែមទាំង លួងលោម នាងខ្ចីលុយទៅថត រឿង " រនាតស្នេហ៍" ថែមទៀតផង ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹង ទៀតថា ពិធីកររូបនេះ បានលួង លោម បោកប្រាស់លុយកាក់ នាងអស់ជាច្រើន ហើយលុយ ដែលខ្ចីក៏លោកមិន សងនាងដែល ។ មិនតែប៉ុណ្ណោះ លោកថែមទាំង ទៅសាងស្នេហ៍ ជាមួយនារីម្នាក់ ដែលជាតួឯកក្នុងរឿង "រនាតស្នេហ៍" ដែលជារឿងរបស់លោក ដឹកនាំសម្តែងនោះទៀតផង ។

ជុំវិញការចេញមុខបក អាក្រាតពីសំណាក់ម្ចាស់ Facebook ខាងលើនេះ ត្រូវបានគេស្គាល់ថា នាងគឺជាអតីតគូស្នេហ៍ របស់ពិធីកររូបនេះ ជាច្រើនឆ្នាំ ហើយ គ្រាន់តែលោក មិនដែល បាន ទម្លាយប្រាប់មហាជន ។ ហើយពាក់ព័ន្ធ ទៅនិងការផ្ទុះ ជម្លោះ ក្តៅគគុករវាង លោក សាន វិសាល និងអតីតមិត្តស្រីនេះ ដែលគឺកើតឡើងក្រោយពី នាងត្រូវលោកបោក លុយអស់ពីខ្លួន ហើយលោកបាន ដោះដៃចេញពីនាង ទៅស្រវ៉ាស្រីផ្សេងរហូត មានជាមួយគ្នា អ្វីដែលធ្វើឲ្យនារីម្នាក់នេះ ឈឺចាប់ខ្លាំងនោះគឺលុយដែល លោកខ្ចីនាងនោះក៏ មិនព្រមសងដែរ ។
ពាក់ព័ន្ធការទម្លាយ ព័តមាននេះគេហទំព័រ Looking TODAY មិនទាន់អាចទាក់ទង ទៅលោកដើម្បីសុំការ បកស្រាយបានទេ នៅថ្ងៃទី២២ ខែកុម្ភៈនេះ ប៉ុន្តែយើងស្វាគមន៍ ការចេញមុខបកស្រាយ ពីលោកនៅពេលក្រោយ...៕