ខឹង​បើករថយន្ត ​វ៉ា​ខាងស្តាំ ​ជិះ​ម៉ូតូ​ ដេញ​តាម​វាយ​

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ ត្រូវ​បាន​គេ​ព្រួត​វាយ ​បែក​មាត់ បន្ទាប់​ពី​បើករថយន្ត​ វ៉ា​ម៉ូតូ​ខាងស្ដាំ ធ្វើ​ឲ្យ​ហុយ​ដី​ទ្រលោម​ លើ​អ្នក​បើក​ម៉ូតូ ​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ ត្រង់​ចំ​ណុច ​មុខ​ផ្សារ​ក្រមួន ​​ស្ថិត​តាមបណ្ដោយ​ផ្លូវ​២០០២​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បុរស​២​នាក់ ​ជិះ​រថយន្តកូរ៉េ​ ៥​​តោន ពណ៌​ស មិន​ចាំ​ស្លាក​លេខ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន ស្របគ្នា​ជាមួយ​ម៉ូតូ​ មួយ​គ្រឿង ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​បី​នាក់ ​។

​​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បាន​និយាយ​​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ មួយ​គ្រឿង​ ជិះ​គ្នា​បី​នាក់ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​កូរ៉េ ​៥​តោន ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​បុរស​ម្នាក់​​ ក្នុង​ស្ថាន​ភាព​​ស្រវឹង​​ វ៉ា​​ខាង​ស្ដាំ​ម៉ូតូ​​ ធ្វើ​ឱ្យ​អ្នក​បើក​​ម៉ូតូ ខាងលើ ខឹង​រ​ថ​យន្ត​ បើក​លឿន​ ហើយ​វ៉ា​​​បណ្ដាល​​ ឱ្យ​​ដី​ហុយ​ទ្រលោម​ ​និង​ស្ទើរតែ​​ដួល ​ផង​នោះ ក៏​​​ជិះ​ម៉ូតូ​​ ដេញ​តាម​រថយន្ត​ពីក្រោយ។

​ លុះ​ពេល​តាម​ទាន់​រថយន្ត​ ភាគី​ខាង​ម៉ូតូ​ បាន​បើកទ្វារ​រថយន្ត​ ហើយ​ទាញ​អ្នកបើកបរ​ ចុះ​​​​​ដោយ​និយាយ​ ថា «ប្រយ័ត្ន​អញ​វៃ​ឯង ​ចុយ​ម្រា​យ​ទៅ» ពេល​នោះ​ខាង​ម្ចាស់​រថយន្ត​ ឮ​គេ​ជេរ​ខ្លួន​ដូចនេះ​ ក៍​​និយាយ​តប​វិញ​ បណ្ដាលឱ្យ​​ ទាស់​​ពាក្យ​សម្តី​គ្នា​ រហូត​​​ក្លាយជា​ហិង្សា​ ដោយ​ភាគី​ខាង​ម៉ូតូ​​​​ វាយ​ទៅ​លើ​អ្នក​បើករថយន្ត ​បណ្ដាល​ឱ្យ​​បែក​មាត់ បង្ក​ការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ នៅ​ម្ដុំ​នោះ​ឈរ​មើល ​ហើយ​ខ្លាច​​ហិ​​ង្សា​នេះ ក្លាយជា​រឿង​ធំដុំ​ទើប​ប្រជា​ពលរដ្ឋ​​​ ចូល​ទៅ​ឃាត់ ​និង​​បំបែក​ភាគី​ទាំង​សង ខាងឱ្យ​​ចេញពី​គ្នា​​ ​ហើយ​ខាង​ភាគី​ម៉ូតូ​​​ ក៏​ជិះម៉ូតូ​ចេញ​ទៅ​បាត់​ បន្សល់​ទុក​តែ​ ខាង​ភាគី​រថយន្ត​ នៅ​នឹង​កន្លែង​កើតហេតុ​ ដោយ​ក្ដី​កើត​ទុក្ខ​ មិន​សុខចិត្ត​​​ប៉ុណ្ណោះ ៕ ​

ខឹង​បើករថយន្ត ​វ៉ា​ខាងស្តាំ ​ជិះ​ម៉ូតូ​ ដេញ​តាម​វាយ​
ខឹង​បើករថយន្ត ​វ៉ា​ខាងស្តាំ ​ជិះ​ម៉ូតូ​ ដេញ​តាម​វាយ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត