LG G5 ​​កាមេរ៉ា​ក្រោយ​២ ​សមត្ថភាព​អាច​ប្រជែង​ Galaxy S7?


LG G5 ​​កាមេរ៉ា​ក្រោយ​២ ​សមត្ថភាព​អាច​ប្រជែង​ Galaxy S7?

ក្រុមហ៊ុន​ LG បាន​ប្រកាស​ចេញ​ទូរសព្ទ​ទំនើប​​ម៉ូដែល​ចុង​ក្រោយ​របស់​ខ្លួន​​ឈ្មោះ​ថា “G5” ​​​មាន​បំពាក់​មក​ជាមួយ​នឹង​កាមេរ៉ា​ខាង​ក្រោយ​ចំនួន​២ និង​មាន​​សមត្ថភាព​​មិន​ធម្មតា ​ដែល​គេ​ជឿ​ថា អាច​​ជា​គូ​ប្រជែង​ធំ​របស់​ Galaxy S7 ទៀត​ផង។

 

LG G5 ​​កាមេរ៉ា​ក្រោយ​២ ​សមត្ថភាព​អាច​ប្រជែង​ Galaxy S7?

 

​ក្នុង​ពិព័រណ៍ MWC 2016 ​​នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​យប់​មិញ ​​LG បាន​ប្រកាស​ចេញ​ G5 ​​​ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​២ មាន​ Lens ចំនួន​២​ ដែល​កាមេរ៉ា​មួយ​មាន​ទំហំ ​16 MP និង​កាមេរ៉ា​មួយ​ទៀត​មាន​ទំហំ​ 8 MP ​រួម​ទាំង​កាមេរ៉ា​មុខ​ទំហំ​ 8 MP ផង​ដែរ។

 

​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​របស់​ LG G5៖

 

– ទម្ងន់៖ ១៥៩​ក្រាម
– អេក្រង់៖ ៥,៣​អ៊ីញ
– ប្រព័ន្ធ​ប្រតិបត្តិការ៖ Android OS, v6.0 (Marshmallow)
– អង្គ​ចងចាំ៖ 32 GB, 4 GB RAM (Internal) និង​អាច​​បន្ថែម​កាត microSD ​ដល់ 200 GB
– កាមេរ៉ា៖ ក្រោយ​ 16 MP / 8 MP, មុខ 8 MP
– ថ្ម៖ Li-Ion 2800 mAh
– ពណ៌៖ ប្រាក់ ​ក្រមៅ ​មាស និង​ពណ៌​ផ្កាឈូក។

 

​ចំពោះ​តម្លៃ និង​ថ្ងៃ​ចេញ​លក់​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា ទូរសព្ទ​ទំនើប​នេះ​ នឹង​ចេញ​លក់​នៅ​អាមេរិក នា​ខែ​មេសា​ខាង​មុខ៕

 

LG G5 ​​កាមេរ៉ា​ក្រោយ​២ ​សមត្ថភាព​អាច​ប្រជែង​ Galaxy S7?

 

LG G5 ​​កាមេរ៉ា​ក្រោយ​២ ​សមត្ថភាព​អាច​ប្រជែង​ Galaxy S7?

 

LG G5 ​​កាមេរ៉ា​ក្រោយ​២ ​សមត្ថភាព​អាច​ប្រជែង​ Galaxy S7?

 

LG G5 ​​កាមេរ៉ា​ក្រោយ​២ ​សមត្ថភាព​អាច​ប្រជែង​ Galaxy S7?

 

LG G5 ​​កាមេរ៉ា​ក្រោយ​២ ​សមត្ថភាព​អាច​ប្រជែង​ Galaxy S7?

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ចុចអាន៖ Galaxy S7 & S7 Edge អាច​​បន្ថែម​កាត​ MicroSD ​​ដល់​ 200 GB

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ theverge | gsmarena