រដ្ឋមន្ត្រីក្រសួងកាងារ ថាសហជីពមួយចំនួន ហេតុតែចង់បាន ផលប្រយោជន៍ និងប្រជាប្រិយភាព បានញុះញង់ឲ្យ កម្មករ ធ្វើបាតុកម្ម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការ បណ្តុះបណ្តាល វិជ្ជាលោក អ៊ិតសំហេងបាន លើកឡើងថា មានសហជីពមួយចំនួន ហេតុតែចង់បាន ផលប្រយោជន៍ និង ប្រជាប្រិយភាព បានញុះញង់ឲ្យកម្មករ ធ្វើបាតុកម្ម ដោយសន្យា បន្ថែមនេះ បន្ថែមនោះ លើសពីច្បាប់មានជាដើម។

លោករដ្ឋមន្ត្រីក្រសួងការងារ នេះបានធ្វើឡើង ក្នុងពិធីសមាជសហភាព សហជីពមរតកជាតិកម្ពុជា កាលពីថ្ងៃទី២១ នៅសណ្ឋាគារ ទន្លេបាសាកកន្លងមក។

លោក រដ្ឋមន្ត្រីក្រសួងការងារក៏មាន ប្រសាសន៍ជំរុញដល់ សហជីពទាំងអស់ ត្រូវតែមានចំណែក ថែរក្សាស្ថេរភាព នៅក្នុងអាជីវម្មរបស់ រោងចក្រតាមមូលដ្ឋាន រោងចក្រសហគ្រាស ទំាងអស់ពិសេស កម្មករនិយោជិត និងកម្មករ និយោជក ព្រោះវាជាឆ្នាំងបាយរួមរបស់ខ្លួន។

លោក រដ្ឋមន្ត្រីគួសបញ្ជាក់ថា « មានរោងចក្រទើបមាន កម្មករធ្វើការងារ ហើយមានកម្មករ ធ្វើការងារទើបមាន សហជីព ដូច្នេះសហជីព ត្រូវចាត់ទុកកម្មករ និយោជិត និងរោងចក្រថា ជាឱពុកម្តាយ បើពុំមានអ្នកទាំងពីរនេះ ទេសហជីប ក៏ពុំមានវត្តមាននោះដែរ»។

លោកបន្តថា បើអ្នកទាំងពីរដែលមាន តួនាទីជាឱពុក ជាម្តាយមានការរីកចម្រើន លុតលាស់ប្រកបដោយ សុខុដុមរម្យនា និងមានវឌ្ឍនភាពទៅមុខ ពេលនោះខ្លួន ក៏មានឱកាសអភិវឌ្ឍខ្លួន ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀតដែរ។ សហជីពបង្កើតឡើងដើម្បី រក្សាផលប្រយោជន៍ជូន ចំពោះកម្មករនិយោជិត ដូច្នេះ សហជីពមិនត្រូវ គិតពីផលប្រយោជន៍ របស់ខ្លួនពេកនោះទេ។

ក្នុងសមាជរបស់សហភាព សហជីពមរតកជាតិកម្ពុជា លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសជីប ជាង៤ពាន់ សហព័ន្ធសហជីប៦៨ និងសហភាព សហព័ន្ធសជីបចំនួន៨ ជាមួយគ្នានេះ កម្ពុជា មានកម្មករកម្មការនី ដែលកំពុងបម្រើការងារ តាមរោងចក្រសហគ្រាសជិត ១លាននាក់ ដែលមានរោងចក្រ ជិត១ពាន់ រោងចក្រ។

សូមជម្រាប់ថា ក្នុងសមាជរយៈពេល ៦ឆ្នាំរបស់ សហជីបមតកជាតិកម្ពុជា ក៏មានការបោះឆ្នោត ផ្លាស់ប្តូរតួនាទីក្បាលម៉ាស៊ីន ដឹកនាំសហជីព ដែលមានអាយុកាល ៦ឆ្នាំ និងមានកម្លាំង នៅតាមរោងចក្រសហគ្រាស ជាង៨០ ក្នុងព្រះរាជាណាចក្រកម្ពុជា មួយនេះផងដែរ ក្នុងនោះតួនាទី ប្រធានសហភាព សហជីបថ្មីនេះ បានទៅលើលោក តុល ផាន់មឿន ដែលពីមុនមានតួនាទីជា អនុប្រធានសហជីព ជំនួសលោកសុខ សម្បត្តិ ដែលមានតួនាទីជាប្រធាន។

គួរំលឹកថាសម្រាប់ឆ្នាំ២០១៥ កន្លងមកសហគ្រាស ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ សរុបចំនួន៨.១៨៩៧ សហគ្រាសក្នុងនោះមាន កម្មនិយោជិត ចំនួន១.០៧៧.០៧៩នាក់   ។

ឆ្នាំ២០១៥កន្លងទៅនេះ មានប្រជាពលរដ្ឋកម្ពុជា ចំនួន៩៩៧០៨នាក់(ស្រី៦៦៥០៨នាក់) បានទទួលការងារថ្មី ក្នុងនោះនៅក្នុងប្រទេស មានចំនួន៧៣៤០៨នាក់ និងក្រៅប្រទេស ចំនួន២៦៣០០នាក់ (ស្រី៩៩៧៨នាក់)។

ក្នុងចំណោមប្រជាពលរដ្ឋ ធ្វើការនៅក្រៅប្រទេស នៅឆ្នាំ២០១៥កន្លងទៅ ក្នុងនោះមាន ប្រទេសថៃ ចំនួន១៦១៦៣នាក់ ស្រី៦៥៣៧នាក់ សាធារណរដ្ឋកូរ៉េ ចំនួន៧៨៣២នាក់ ស្រី១៨៤២នាក់ ប្រទេសជប៉ុនចំនួន១៣៩៩នាក់ ស្រី៩១៥នាក់ ប្រទេសម៉ាឡេស៊ី ចំនួន៨០៧នាក់ស្រី៥៨៥នាក់ និងប្រទេសឹង្ហបុរី ចំនួន៩៩នាក់ស្រីទាំងអស់៕

រដ្ឋមន្ត្រីក្រសួងកាងារ ថាសហជីពមួយចំនួន ហេតុតែចង់បាន ផលប្រយោជន៍ និងប្រជាប្រិយភាព បានញុះញង់ឲ្យ កម្មករ ធ្វើបាតុកម្ម

រដ្ឋមន្ត្រីក្រសួងកាងារ ថាសហជីពមួយចំនួន ហេតុតែចង់បាន ផលប្រយោជន៍ និងប្រជាប្រិយភាព បានញុះញង់ឲ្យ កម្មករ ធ្វើបាតុកម្ម

រដ្ឋមន្ត្រីក្រសួងកាងារ ថាសហជីពមួយចំនួន ហេតុតែចង់បាន ផលប្រយោជន៍ និងប្រជាប្រិយភាព បានញុះញង់ឲ្យ កម្មករ ធ្វើបាតុកម្ម