គ្មាន​ប័ណ្ណ​បើកបរ តែបោល​លឿនក៏ជ្រុល​ចូល​ផ្ទះ​អ្នកភូមិ

Doliprane TVC

​ ខេត្ត​ប៉ៃលិន​៖​យុវជន​ម្នាក់ អត់​មាន​ប័​ណ្ឌ​បើកបរ​ត្រឹមត្រូវ ខណៈ​បើករថយន្ត​ដឹក​ស្ករស​ពេញ​ទ្រង់​ក្នុង​ល្បឿន​លឿន ដល់​ត្រង់ចំណុច​ផ្លូវ​កោង  ក៏​បណ្តាលឱ្យ​ជ្រុល​ចង្កូត​ទៅខាង​ស្តាំ​ដៃ បុក​រថយន្ត​ច្នៃ​ចត​នៅមុខ​ផ្ទះ និង​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង ធ្វើឱ្យ​អ្នក​អង្គុយលេង​ក្រោមផ្ទះ រត់​ចែក​ជើង​គ្នា​ព្រាត ព្រលឹងចុងសក់ ។​

ហេតុការណ៍​យុវជន​ម្នាក់​បើកបរ​រថយន្ត​ធុន​យក្ស​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្អូ ​តទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាំ​ទី​រសៀល​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅ​ក្បែរផ្លូវ​វាង​ក្រុង ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើងគោក​ ក្រុងប៉ៃលិន បានឱ្យដឹងថា អ្នកបើកបរ​រថយន្ត​បង្កហេតុ ឈ្មោះ ព្រឿង ចន្ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដោយ​បើកបរ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ពណ៌​ស ដឹក​ស្ករស​ពេញ​ទ្រង់ ពាក់​ស្លាក​លេខ តាកែវ 3A- 1923 បែក​កញ្ចក់​ខាងមុខ និង​អ្នករួមដំណើរ​ពីរ​នាក់ ទី​១. ឈ្មោះ ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រងរបួស​ដៃ​ឆ្វេង ទី​២. ឈ្មោះ ហួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួសស្រាល ទាំងអស់គ្នា​មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ទំ​បន់​ថ្មី ឃុំ​ជាតិ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​បើកបរ​រថយន្ត​ឱ្យ​ថៅកែ​ម្នាក់ ឈ្មោះ តា​ឡៅ អាយុ​ប្រហែល​៥០​ឆ្នាំ រស់នៅ​ចំណុច​កាប៊ីន ភូមិ​ភ្នំព្រឹក ខេត្តបាត់ដំបង ។

គ្មាន​ប័ណ្ណ​បើកបរ តែបោល​លឿនក៏ជ្រុល​ចូល​ផ្ទះ​អ្នកភូមិ
​ ប្រភព​បន្តទៀតថា​មុនពេល​កើតហេតុ គេ ឃើញ​រថយន្ត​បង្កហេតុ​ខាងលើ បើកបរ​ដោយ​យុវជន​ម្នាក់ អត់​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ដល់​ផ្លូវបែក​ជា​បួន​បម្រុង​បត់​ទៅខាង​ត្បូង​វិញ ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជាន់​ហ្វ្រាំង​បន្ថយល្បឿន និង បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ចូលទៅ​ផ្ទះ​ប្រជាពលរដ្ឋ នៅក្បែរ​ចិញ្ចើមផ្លូវ និង​បុក​គូទ​រថយន្ត​កែច្នៃ​ពេញទំហឹង បណ្តាលឱ្យ​បែក​កញ្ចប់​មុខ​ខ្លួនឯង រងរបួស​អ្នករួមដំណើរ ។ ចំណែក​បងប្អូនដែល​កំពុង​នៅក្រោម​ផ្ទះ​នាំគ្នា​ចែក​ជើង​រត់គេច​ស្ទើរ​មិនទាន់ បណ្តាលឱ្យ​ម្នាក់ៗ​ព្រលឹងចុងសក់ ។​

គ្មាន​ប័ណ្ណ​បើកបរ តែបោល​លឿនក៏ជ្រុល​ចូល​ផ្ទះ​អ្នកភូមិ
​ប្រជាពលរដ្ឋ បាន​រិះគន់​ឱ្យដឹងថា​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ជើងគោក​ខេត្ត​ប៉ៃលិន​គួរតែ ​រឹតបណ្តឹង​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ និង​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​ដែល​មិន​ពាក់​ខ្សែក្រវាត់ និង គ្មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ គ្មាន​ឈៀក ដោយ​មិនត្រូវ​នាំគ្នា​ស្ទាក់​រថយន្ត​ដឹក​សំពីងសំពោង និង រថយន្ត​ខុស​លក្ខណៈ​បច្ចេក​ទេ​យកតែ​លុយ​នោះឡើយ ដើម្បី​ចៀស វាង​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​ចំពោះ​អ្នកដទៃ​ផងដែរ ៕

នី​យ៉ា​