ផ្ទុះ​ករណី​ឆ្លង​ជំងឺអេដស៍ ក្នុងភូមិ​មួយ​ករណី​ទៀតហើយ​

Doliprane TVC

​មានការ​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺអេដស៍​ថ្មី​មួយ​ករណី​ទៀត នៅ​ភូ​កិ​តែមួយ ក្នុង​ខេត្តកណ្ដាល ដែល​បានកើត​លើ​ប្រជាពលរដ្ឋ​ចំនួន ១៤ នាក់​។ វា​ជា​ករណី​ទី ២ បន្ទាប់ពី​ករណី​ដូចគ្នានេះ​បានកើត​មាន​ម្ដង​រួចមកហើយ លើ​អ្នកភូមិ​រកា ក្នុង​ខេត្តបាត់ដំបង កាលពី​ចុងឆ្នាំ​២០១៤ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ៖

ផ្ទុះ​ករណី​ឆ្លង​ជំងឺអេដស៍ ក្នុងភូមិ​មួយ​ករណី​ទៀតហើយ​

យើង​​នៅ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ករណី​ផ្ទុះ​ជំងឺអេដស៍​នៅ​ខេត្តកណ្ដាល​នេះ កើតមាន​ពិត​ឬ​មិន​ពិត​នោះទេ ប៉ុន្តែ​ស្ថិតនៅ​ក្នុងដំណាក់កាល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ។​ការឆ្លង​ជំងឺអេដស៍​ថ្មី​មួយ​នេះ ចាប់ផ្ដើម​ផ្ទុះឡើង​នៅ​ដើមឆ្នាំ​២០១៦ បន្ទាប់ពី​ក្រុម​អ្នកភូមិ​មួយ​នៅ​ខេត្តកណ្តាល​ឡើងមក​ភ្នំពេញ​ធ្វើតេស្ត​ឈាម​នៅ​មន្ទីរពេទ្យ​សម្ដេច​ឳ ។ គ្រូពេទ្យ​កាន់​សំណុំ​រឿងនេះ​អះអាងថា អ្នកភូមិ​ចំនួន ១៤ នាក់ ពិត​ជាមាន​ផ្ទុកមេរោគ​អេដស៍​មែន ក៏ប៉ុន្តែ​រក​មិនទាន់​ឃើញ​មូល​ហេតុដែល​នាំ​ឲ្យ​អ្នក​ឆ្លង​ជំងឺអេដស៍​ថ្មី​នៅ​ភូមិ​នេះ ឆ្លង​ជា​បណ្ដាញ​ឬ​បែបណា​នោះទេ​ ។

ផ្ទុះ​ករណី​ឆ្លង​ជំងឺអេដស៍ ក្នុងភូមិ​មួយ​ករណី​ទៀតហើយ​

​លោក លី ពេញ​ស៊ុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដ៍ សើ​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល អ្នកយកព័ត៌មាន​រប​ស់​យើង​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានឡើយ ។ ប៉ុន្តែ លោក ម៉ម ប៊ុនហេង បាន​អះអាងថា លទ្ធផល​ផ្លូវការ​នឹង​បង្ហាញ​ជា​សាធារណៈ នៅពេល​ដំណើរការ​ស្រាវជ្រាវ​ត្រូវបាន​បញ្ចប់ ។ លោកចាត់ទុក​ករណីនេះ​មាន​ភាព​ធូរស្រាល​ជាង​នៅ​ភូមិ​រកា ដោយសារតែ​អ្នក​កើត​ជំងឺអេដស៍​នៅ​ខេត្តកណ្ដាល​មាន​ចំនួន​តែ ១៤​នាក់ ខុសគ្នា​ពី​ភូមិ​រកា​មាន​រហូតដល់​ទៅជា​ង​១០០​នាក់​ ។

ផ្ទុះ​ករណី​ឆ្លង​ជំងឺអេដស៍ ក្នុងភូមិ​មួយ​ករណី​ទៀតហើយ​

កាលពី​ចុងឆ្នាំ ២០១៤ ករណី​ដូចគ្នានេះ​បានកើត​ឡើង​ម្ដង​រួចមកហើយ​ទៅលើ​អ្នកភូមិ​រកា​ជាង ១០០ នាក់ កាលណោះ​មូលហេតុ​ត្រូវបាន​បញ្ជាក់ថា ដោយសារតែ​ការប្រើប្រាស់​ម្ជុល​រួមគ្នា​ពី​សំណាក់​ពេទ្យ​ភូមិ​លោក យ៉ែម ជ្រិ​ង ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ២៥ ឆ្នាំ​ពីបទ បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ចម្លង​មេរោគ​អេដស៍​ទៅ​អ្នកដទៃ ដោយ​ចេតនា និង​បទ​ទារុណកម្ម​ដែលមាន​ស្ថាន​ទម្ងន់ទោស ដោយសារតែ​មរណភាព​នៃ​ជនរងគ្រោះ ​។ រហូតមកដល់​ពេលនេះ​អ្នកភូមិ​រកា​ដែល​ផ្ទុកមេរោគ​អេដស៍​បាន​ស្លាប់​ជា​បន្តបន្ទាប់​មាន​ចំនួន ១១ ​នាក់​៕ ​សុថា​ត់​