បុរសម៉ាឡេស៊ី បើករថយន្ត បុកអ្នកដឹករ៉ឺម៉កម៉ូតូស្លាប់ ស្ថិតក្រោមការ សាកសួរ របស់តុលាការ

ភ្នំពេញ: បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលបើករថយន្តបុក ម៉ូតូរ៉ឺម៉កបណ្ដាល ឲ្យបុរសម្នាក់ស្លាប់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបាននគរបាលចរាចរណ៍រាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។  បច្ចុប្បន្នជន សង្ស័យកំពុងស្ថិតក្រោមការ សាកសួររបស់លោកព្រះរាជអាជ្ញារង តុប ឈុនឡុង ។

បុរសជនជាតិម៉ាឡេស៊ីរូបនេះឈ្មោះ មានឈ្មោះ POON WENGWAIអាយុ៣៥ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួន ភ្លាមៗកាលពីទៀបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរបុកអ្នកដឹករ៉ឺម៉កម៉ូតូម្នាក់ស្លាប់ នៅចំណុចម៉ៅសេងទុងកែង និងផ្លូវត្រសក់ផ្អែម ស្ថិតក្នុង សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ជនរងគ្រោះឈ្មោះ សួស នាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសមុទ្រ ស្នាក់នៅ ក្រុងតាខ្មៅ ៕

បុរសម៉ាឡេស៊ី បើករថយន្ត បុកអ្នកដឹករ៉ឺម៉កម៉ូតូស្លាប់ ស្ថិតក្រោមការ សាកសួរ របស់តុលាការ