ជនជាតិថៃ ត្រូវឃាតក សម្លាប់ យកសពទៅកប់ជិត១០ថ្ងៃ ទើបរកសពឃើញ

ប៉ៃលិន៖ កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្តប៉ៃលិន កំពុងពិនិត្យ និងធ្វើកោសល្យ វិច្ច័យលើសាក សពជន ជាតិថៃម្នាក់ ដែលបានបាត់ ខ្លួនកាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ។

តាមមន្ត្រីនគរបាល ពីកន្លែងកើត ហេតុ បានឲ្យដឹកថា ជនរងគ្រោះឈ្មោះស៊ុនិត ចាកឈុជីរះសាក់ធាន ភេទប្រុស អាយុ៥១ឆ្នាំជាជនជាតិថៃ រស់នៅភូមិ៨ ឃុំណងរី ស្រុកមឿង ខេត្តឈុប៊ុរី ប្រទេសថៃ មុខរបរចាក់កកេត (ហៅភ្ញៀវកាស៊ីណូ) ជនរងគ្រោះបាត់ខ្លួនពីក្នុងកាស៊ីណូហ្វាមីហ្គោ ខេត្តប៉ៃលិនស្ថិត ស្ថិតក្នុងភូមិផ្សារព្រំឃុ ស្ទឹងកាច់ ស្រុកសាលាក្រៅ នៅម៉ោងប្រហែល១៨និង៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះកំពុងធ្វើការ ក៏មានជនមិនស្គាល់មុខ ទួរស័ព្ឌណាត់ ទៅហូបបាយ នៅហាងចេកវ័ន្ធ នៅចំណុចផ្សារព្រំ ដោយជិះម៉ូតូឌុបមកដល់ចំណុចខាងលើ គេឃើញក្រុម ដែលណាត់ហូបបាយក៏បន្តថំណើ ដោយជិះរថយន្ត ម៉ាកកូរ៉ូឡា មិនចាំស្លាកលេខ បើកចេញទៅបាត់ លុះដល់ ថ្ងៃទី១៤ ខែថ្ងៃដដែល ខាងក្រុមហ៊ុនទំនាក់ទំនងមកលោកស្នងការគឺឧតម្ភសេនីយ៍ត្រី ជា ចាន់ឌិន ថាបានខ្លួនជន រងគ្រោះខាងលើ និងចាត់កម្លាំងខ្វែង រកមិនឃើញរហូតដល់ ថ្ងៃទី២១ខែកុម្ភៈ ក៏មានប្រជាពលរដ្ឋ ប្រទះឃើញ គំដីនឹងប៉ែលដាក់នៅជិតនោះឆ្ងល់ ក៏កាយមើលឃើញសាកសពជនរងគ្រោះ រាយការណ៍ប្រាប់ សមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យ.។ ដោយឡែកវេបសាយថៃ បានផ្សាយអោយដឹងថា ថៅកែថៃម្នាក់ ដែលមកជួល នៅ កាស៊ីណូប៉ៃលិន ផ្លាមីងហ្គោ ត្រូវបានដៃគូភាគហ៊ុននិងកូនបំណុលចាប់ជម្រិត តាំងពីថ្ងៃទី១៤ កុម្ភះ ឥឡូវរកឃើញសព កប់នៅក្បែរវត្តមួយក្នុងទឹកដីប៉ៃលិន ។ ថៅកែនេះឈ្មោះ«ស៊ាទុម»អាយុ៥១ឆ្នាំ។រឿងមិនគួរ អោយជឿមួយគឺថា មុនរកឃើញគឺមានវិញ្ញាណសពមកចូលរូបស្ត្រីម៉ាស្សា ប្រាប់អោយដឹងពីការ សម្លាប់និងកប់ក្នុងព្រៃទៀតផង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ដោយឡែកនៅថ្ងៃទី២១ខែកុម្ភៈ ក៏មានប្រជាពលរដ្ឋប្រទះឃើញគំនដីនឹងប៉ែលដាក់នៅជិតនោះឆ្ងល់ក៏កាយមើលឃើញឃើញសពជនរងគ្រោះតែម្តង ៕

ជនជាតិថៃ ត្រូវឃាតក សម្លាប់ យកសពទៅកប់ជិត១០ថ្ងៃ ទើបរកសពឃើញ

ជនជាតិថៃ ត្រូវឃាតក សម្លាប់ យកសពទៅកប់ជិត១០ថ្ងៃ ទើបរកសពឃើញ

ជនជាតិថៃ ត្រូវឃាតក សម្លាប់ យកសពទៅកប់ជិត១០ថ្ងៃ ទើបរកសពឃើញ