ប្រវត្តិបុណ្យមាឃបូជា , កម្ពុជាប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ

ភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈនេះ គឺជា ថ្ងៃ មាឃបូជា ដែលជាថ្ងៃរំឭកដល់ សាវកសន្និបាត ឬ “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធ ដែលហៅថា ចតុរង្គសន្និបាត។ ចតុរង្គសន្និបាត គឺជា “ការប្រជុំមាន អង្គបួន”។

១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (គឺថ្ងៃពេញបូណ៌មីខែមាឃ); ២- ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គ ឥតបានកំណត់ពេលគ្នាជាមុននោះទេ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមគ្រូ;

៣- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជា ឯហិភិក្ខុដូចគ្នាទាំងអស់ (គឺភិក្ខុដែលបានបំបួសដោយព្រះសម្មាសម្ពុទ្ធ);

៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។ ការប្រជុំមានអង្គ ៤ ដូច្នេះ ក្នុងពុទ្ធសម័យ មានតែម្ដងគត់; ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងឱវាទបាតិមោក្ខ ...។

ឯកសារនេះ ដកស្រង់ពី ប្រវត្តិមាឃបូជា និង សំឡេង ធម៌ បន្ទូល ព្រះ ពុទ្ធបន្ទូល អានន្ទ សំឡេង រំលឹក បុណ្យមាឃបូជា ចំរៀង មាឃបូជា។

ថ្ងៃនេះហើយ ពុទ្ធបរិស័ទ នៅទូទាំង ពិភពលោក នៃចក្រវាឡ នៃ យើង នៅ តាម ទីវត្តអារាមនានា រួមទាំង ប្រជាជន សាមញ្ញ ប្រុស ស្រី ចាស់ ក្មេង អ្នកមាន អ្នកក្រ មន្ត្រី តូចធំ នឹងនាំ គ្នា ជា គ្រួសារ ជា ក្រុម ធ្វើដំណើរទៅកាន់ទីវត្តអារាម ដើម្បី ថ្វាយ ចង្ហាន់ និង គ្រឿង សក្ការបូជាទាំងឡាយប្រគេន ព្រះសង្ឃមាន ទៀន ធូប ជាដើម ដើម្បី សុំ សេចក្ដី សុខ សេចក្ដីចំរើន ដើម្បី ជាប្រយោជន៍ ដើម្បី សេចក្ដី សុខ ដល់អ្នកដ៍មានគុណ ទាំងឡាយ មានមាតាបិតាជាដើមផងដល់ខ្ញុំព្រះករុណា ជាដើមផង អស់កាលជាយូរអង្វែង ទៅ ហោង ។

ថ្ងៃពេញបរមីខែមាឃព្រះចន្ទពេញវង់ប្រកបដោយនក្ខត្តប្ញក្ស ដែលព្រះតថាគតអរហន្តសម្មាសម្ពុទ្ធទ្រង់ សំដែងឱវាទ បាតិមោក្ខនៅពេលទ្រង់ជួបជុំសាវ័កប្រកបដោយអង្គបួននៅវេលារសៀលថ្ងៃនោះ ។ កាលនោះ អរហន្តទាំងអស់ ចំនួនមួយពាន់ពីររយហាសិបអង្គ សុទ្ធតែជាឯហិភិក្ខុបាននិមន្ត ទៅកាបន់សំណាក់ ព្រះភគវន្តមុនីឯ វត្តវេឡុវ័នដោយឥតមានណាត់ទុកជាមុនហើយខណៈនោះព្រះចន្ទកំពុងពេញវង់ផង។ នៅពេលសន្និបាតនោះព្រះភក្ត្រវាទ្រង់ធ្វើវិសុទ្ធបោសថ។

មួយវិញទៀតសម្តេចព្រះពុទ្ធជាអង្គម្ចាស់នៃយើង ទ្រង់ប្រថាប់នៅបាវាលចេតីយ៍ ទ្រង់មានព្រះសតិសម្បជ្ជញ្ញៈដាក់ ចុះនូវព្រះជន្មាយុសង្ខារថា កន្លងទៅ៣ខែទៀតរាប់តាំងពីខែនេះត ទៅតថាគតនឹងបរិនិព្វាន ក្នុងព្រះជន្មគម្រប់៨០ព្រះវស្សាគត់។

លុះទ្រង់ដាក់ព្រះជន្មាយុសង្ខារ ហើយក៍កើតញ័រកក្រើកផែនដី ហេតុនេះឥឡូវនេះយើងទាំងឡាយ បើដល់ថ្ងៃពេញបូណ៌មី ជានក្ខត្តសម័យប្រហែលដូចជាមាឃនក្ខត្តសម័យនោះ ក៏រំលឹកនូវកាលទាំងបីនោះ របស់ព្រះដ៏មានព្រះភាគ ទើបមកជុំគ្នាក្នុងទីនេះ ធ្វើសក្តារៈបូជាចំពោះព្រះរតនត្រ័យ ដោយគ្រឿងសក្ការៈទាំងឡាយ មានទៀនធូប និង កម្រងផ្កាជាដើម ។

បពិត្រព្រះដ៏មានព្រះភាគព្រមទាំងព្រះសង្ឃសាវ័ក សូម្បីបរិនិព្វានទៅហើយដោយយូរអង្វែង សូមទទួលយកនូវគ្រឿង សក្ការៈទាំងឡាយនេះដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់យើងខ្ញុំទាំងឡាយ អស់កាលជាយូរអង្វែង ទៅហោង។

នៅមុនថ្ងៃដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខា ពោលគឺ មុនថ្ងៃ ១៥ កើត ពេញបូរមី នៃខែមាឃ ឆ្នាំ ម្សាញ់បញ្ជស័ក នៅពេលនោះ មហា មានៃ ព្រះ អង្គបាន បង្ខំ អោយ ព្រះចូលបរិនិព្វាន នៅគ្រានោះ តែ នៅខណៈនោះ ព្រះ អង្គ មានពុទ្ធដីកា ថា ៖

តថាគត បានសម្រេចដាក់ អាយុសង្ខា ហើយ ក៍ប៉ុន្តែ ព្រះអង្គ បាន ត្រាស់ បញ្ជាក់ថា ម្នាលអានន្ទ ធម៌ ណា វិន័យណា ដែលតថាគត បានសំដែងហើយ បានបញ្ញាត្តិហើយចំពោះ អ្នកទាំងឡាយ កាលបើអំណេះ អត់ពីតថាគត ទៅ ធម៌វិន័យទាំងនោះ ជាសាស្ដា ជាគ្រូប្រៀនប្រដៅ របស់ អ្នកទាំងឡាយ ហើយ ។

ពុទ្ធឪវាទ ខាងលើនេះ គួរពុទ្ធបរិស័ទទាំងឡាយ ចងចាំក្នុងចិត្តហើយយល់ច្បាស់ថា ធម៌វិន័យ ដែលព្រះ សមាសម្ពុទ្ធ ទ្រង់បានត្រាស់សំដែងហើយ បានបញ្ញត្តិហើយ សិងមាននៅក្នុងព្រះត្រៃបិដក ទាំងអស់ ។ ព្រះត្រៃបិដកនេះ ហើយ ជាសាសនារបស់ព្រះពុទ្ធ ជាតំណាងអង្គនៃព្រះពុទ្ធ ជាព្រះបរមសាស្ដា ។

ត្រង់ន័យនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានសំដែងទៅកាន់អនន្ទថា ម្នាលអនន្ទ បុគ្គលណា ទោះជា ភិក្ខុក្ដី ជា ភិក្ខុនីក្ដី ឧបាសកក្ដី ឧបាសិកាក្ដី បានប្រតិបត្តិនូវធម៌ដ៍សមគួរហើយ និង ប្រត្តិបត្តិដោយសេចក្តីកោតក្រែង ជាអ្នកប្រព្រឹត្ត តាមធម៌ជាប្រក្រតី បុគ្គលនោះឈ្មោះថា ធ្វើសក្ការៈគោរពរាប់អាន បូជានូវតថាគតដោយគ្រឿងបូជាដ៏ឧត្តម ។

តថគត មានសង្សដីកា ទៀតថា ជីវិតកើតរស់កើតស្លាប់ នោះគឺជា វាលវដ្តសង្សារបស់មនុស្ស ហេតុដូចនេះ ម្នាល អនន្ទគួររំងាប់អាម្មណ៍ទៅ។

បើទោះជា ព្រះពុទ្ធ ទ្រង់បាន រំងាប់ចិត្ត អានន្ទ យ៉ាងនេះ ក្ដី ក៍អានន្ទ មិនអស់ចិត្ត នៅតែ បន្តចិត្តចង់អោយ ព្រះ សមាសម្ពុទ្ធនៃ យើង បន្តគង់ លើ ផែនដី ដល់ទៅ ៥០០០ វស្សា ។

បើទោះជាយ៉ាងណា អតថគត ព្រះអង្គ ទ្រង់ បាន ត្រាស់ជាព្រះសមាសម្ពុទ្ធ នៃយើង ដោយ ព្រះអង្គបាន ឆ្លងកាត់ព្រឹត្តិការណ៍ដ៏អស្ចរ្យជាច្រើនសឹងតែរាប់មិនអស់ដូចជានៅក្នុងព្រះជន្ម២៩ព្រះវស្សា ទ្រង់បានចេញសាងផ្នូស ហើយបួសនៅត្រង់ឆ្នេរ ស្ទឹងអនោមានះ នៅគយាសីសប្រទេស ក្នុងរដ្ឋពិហារសព្វថ្ងៃ។

លុះដល់ព្រះជន្មបាន៣៩ព្រះវស្សា ទ្រង់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធ នៅថ្ងៃពុធ ទី១៥កើត ខែពិសាខ ឆ្នាំ រកា ក្រោម ដើមពោធិ៍ព្រឹក្ស នៅពុទ្ធគយា ក្នុងរដ្ឋពិហារសព្វថ្ងៃ ។

ទ្រង់ប្រទានធម៌ទេសនា លើកដំបូងបង្អស់ឈ្មោះ ធម្មចក្កប្បវត្តនសូត្រប្រោសបញ្ចវគ្គីយ៍ នៅព្រៃឥសិបតនមិគ ទាយវ័ន សព្វថ្ងៃហៅថា សារណាថ ក្បែរក្រុងពារាណសី គឹនៅក្នុងថ្ងៃ ១៥កើត ខែអាសាធ ឆ្នាំ រកា ។

លុះដល់ព្រះជន្ម៨០ ព្រះវស្សាទ្រង់បានចូលបរិនិព្វាន ត្រង់ចន្លោះសាលព្រឹក្សទាំងគូក្នុងព្រៃសាលវ័ន ក្បែរក្រុងកុសិនារា តាំងនៅក្នុងរដ្ឋឧត្តរ ប្រទេសសព្វថ្ងៃ គឺនៅក្នុងថ្ងៃ អង្គារ ទី១៥កើតខែ ពិសាខ ឆ្នាំ ម្សាញ់បញ្ចស័ក ហើយនៅមុន បី ខែ ដែលព្រះអង្គចូលព្រះបរិនិព្វាន ព្រះអង្គបានឆ្លងកាត់ព្រឹត្តិការណ៍ ដ៍អស្ចារ្យ នោះ គឺ នៅថ្ងៃ១៥កើត ពេញបូរមីនៃខែ មាឃបូជា៕

ប្រវត្តិបុណ្យមាឃបូជា , កម្ពុជាប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ