នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​

Doliprane TVC

​ទោះបីជា​មិនបាន​នៅ​ថ្នម​ថែ​ភរិយា ដោយផ្ទាល់​ក៏ពិតមែន តែ​តារា​កំប្លែង​មាឌតូច​ល្អិត នាយ​ក្រិន បាន​សម្តែង​អារ​ម្ម​ណ៏​រំភើប​សប្បាយរីករាយ ក្រោយពេល​ដឹងថា ភរិយា​របស់លោក ទើប​សម្រាល​បានកូន​ស្រី​មួយ កាលពី​ម្សិលមិញ ។​ ​បើ​ពិនិត្យ​តាម​រូបថត​កូនស្រី​របស់​នាយ​ក្រិន​មានមុខមាត់​ស្អាតបាត និង មាន​រូបរាង​ថ្លោស​ទ្រលុកទ្រលន់​គួរអោយ​ស្រលាញ់ ។

នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​

ពេលនេះ​ដែរ ភរិយា និង កូនស្រី​របស់ នាយ​ក្រិន មាន​សុខភាព​ល្អជា ធម្មតា ។ ទាំង​ម្តាយ និង កូន​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ខេត្តបាត់ដំបង ។ មានការ​បង្ហើប​ប្រាប់​ពី​សាច់ញាតិ​របស់​នាយ​ក្រិន​ថា នាយ​ក្រិន សប្បាយចិត្ត​ខ្លាំងណាស់ នៅពេលដែល​បានឃើញ​មុខ​កូនស្រី​របស់ខ្លួន​តាម​រូបថត ព្រោះនេះ​ជា​កូនស្រី​ដំបូង​របស់លោក​ក្នុងចំណោម​កូន​បីនាក់ របស់លោក ។ លោក​បន់​អោយដល់​ថ្ងៃ​ត្រលប់មក​ស្រុកកំណើត​វិញ ។

នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​

បើ​មិនមាន​អ្វី​ប្រែប្រួល នាយ​ក្រិន និង ត្រលប់មក​ស្រុក​ខ្មែរ​នៅ​អំឡុង​ខែមេសា​ខាងមុខនេះ ។​​ក្រោយពី​បែកបាក់​ជាមួយ​ភរិយា​ទីមួយ​មិនទាន់បាន​ប៉ុន្មាន​ផង នាយ​ក្រិន បានរួម​រស់នៅ​ជាមួយ​ភរិយា​ទី​ពីរ ដែល​ពេលនេះ​ពួកគេ​ទទួល​បានកូន​ពីរ​នាក់​ប្រុស​មួយ​ស្រី​មួយ ។ ប៉ុន្តែ​ពួកគេ​មិនបាន រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​ជាមួយគ្នា​ទេ ។ នាយ​ក្រិន ធ្លាប់បាន​និយាយថា ក្រោយពី​ត្រលប់​ពី​ការសម្តែង​នៅ​អាមេរិក​វិញ លោក​មាន​គម្រោង​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ ។​

នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​

​គួរ​បញ្ជាក់ថា តារា​កំប្លែង​នាយ​ក្រិន បាន​រៀបការ​ជាមួយ​នាង ហ៊ិ​ន ចាន់​ធឿន ដែលមាន​មុខរបរ​ជា​ជាង​អ៊ុតសក់​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ ២០០៩ ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​នាយ​កុយ​ជា​ឪពុកធម៌ ។ នៅ​ឆ្នាំ ២០១០ ពួកគេ​ទទួលបាន​កូនប្រុស​មួយ ដែលមាន​មុខមាត់​និង​រូបរាង​ស្អាតបាត ដោយ​នាយ​បានដាក់​ឈ្មោះថា សុជន ចាន់​វីរៈ ។ ប៉ុន្តែ​គួរអោយ​ស្តាយ​ចំណង​ស្នេ​ហ៏​របស់​តារា​កំប្លែង​តូច​ល្អិត​រូបនេះ បាន​ប្រេះឆា​ទៅវិញ នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១១ ដោយ​មូលហេតុ​រស់នៅ​មិន​ចុះសម្រុង​គ្នា ៕ ចេ​នី​

នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​នាយ​ក្រិន សប្បាយចិត្ត​ពេល​ភរិយា​សម្រាល​បានកូន​ស្រី​
​ ​

​ ​
​ ​