​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​មេបក្ស​ប្រឆាំង​ព្រមទាំង​ក្រុម​បក្សប្រឆាំង​ទាំងអស់ ត្រូវ​ឈប់​បោកប្រាស់​ប្រជាពលរដ្ឋ​តទៅទៀត​

ភ្នំពេញ: ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​! បងប្អូន​ប្រា​ដក​ជា​បានដឹង​ច្បាស់​ហើយ​អំពី​ការសម្រេច​របស់ខ្ញុំ​កន្លងមក​ថ្មីៗ​ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​

​សម្តេច​បាន​បន្តថា ដែល​បានសម្រេច​ឈប់​អោយ​ប្រជាពលរដ្ឋ​បង់ប្រាក់​លើ​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​, បញ្ឈប់​ការយក​លុយ​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ​សម្រាប់​ម៉ូតូ​កម្លាំង​ពី​(125cc) ចុះក្រោម​, បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត (50%), បញ្ឈប់​យក​ថ្លៃ​សេវា​ផ្ទេរ​អចលនទ្រព្យ​ពី​ជីតា​ជីដូន​ទៅ​ចៅ ពី​ឪពុកម្តាយ​ទៅ​កូន ពី​ប្រព​ន្ឋ​ទៅ​ប្តី និង​ប្តី​ទៅ​ប្រព​ន្ឋ និង​ឈប់​អោយ​ប្រជាពលរដ្ឋ​បង់លុយ​ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ជាដើម​។ ការសម្រេចបាន​ជាល​ទ្ឋ​ផល​ជូន​ប្រជាពលរដ្ឋ​កន្លងមកនេះ គឺ​ដោយសារ​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន ដែល​បានរៀបចំ​វេទិការ​សា​ធា​រណះ​ស្រង់​យក​មតិ​ប្រជាពលរដ្ឋ រួមជាមួយ និង​ការទទួល​មតិយោបល់រ​បស់​ប្រជាពលរដ្ឋ​តាម​បណ្តាញ​ប្រ​ព័​ន្ឋ​ព័ត៌មាន​ផ្សេងៗ និង​តាមរយៈ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​មកកាន់​ខ្ញុំ​តាម Facebook ដោយផ្ទាល់​កន្លងមកនេះ ។ ខ្ញុំ​សូម​ផ្ញើ​សារ​ខ្លី​នេះ​ទៅកាន់​មេបក្ស​ប្រឆាំង​ព្រមទាំង​ក្រុម​បក្សប្រឆាំង​ទាំងអស់ ត្រូវ​ឈប់​បោកប្រាស់​ប្រជាពលរដ្ឋ​តទៅទៀត​។ ព្រោះ​កន្លងទៅ​ប៉ុន្មាន​អាទិត្យ​នេះ បក្សប្រឆាំង​បាន​យ​កល​ទ្ឋ​ផល​ដែល​គណបក្ស​ប្រជាជន និង​ល​ទ្ឋ​ផល​ដែល​នាយករដ្ឋមន្ត្រី​បានសម្រេច​ខាងលើ យកទៅ​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​ត​ឃោសនា​បោក​ប្រជាពលរដ្ឋ​ថា ដោយសារ​ពួកគេ​ទាមទារ ទើប​នាយករដ្ឋមន្ត្រី​សម្រេច​ធ្វើបែបនេះ​។ នេះ​ជាការ​និយាយ​កុហក់​បោកប្រាស​ប្រជាពលរដ្ឋ​សុ​ទ្ឋ​សាធ ដែល​គណបក្សប្រឆាំង​ចេះ​ធ្វើទៅ​រួច​ដែរ ដោយ​គ្មាន​ការអៀនខ្មាស់​។ តែ​ការពិត​គឺ​វា​នៅ​ជា​ការពិត​ដដែល គឺ​គណបក្សប្រឆាំង​គ្មាន​បានធ្វើ​អ្វី​ក្រៅ​តែ​អំពី​ការឃោសនា​បោក​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។ ច្បាស់​ណាស់ ទោះបី​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅតែ​រះ​ដដែល ហើយ​បើទោះបី គណបក្សប្រឆាំង​មិន​ស្រែក ក៏​ខ្ញុំ​នៅតែ​បន្តធ្វើ​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ដដែល​។ ជាការ​ពិត​គឺមាន​ស​មិ​ទ្ឋិ​ផល​ជាតិ​ជា ច្រើន​ដែល​ខ្ញុំ​បានសម្រេច ដោយ​គ្មាន​ការចូលរួម​ពី​បក្សប្រឆាំង​បន្តិច​ណា​ឡើយ​។ អ្វីដែល​គណបក្សប្រឆាំង​បានធ្វើ​ពិតប្រាកដ​គឺ​បោកប្រាស់ ជេរប្រមាថ ញុះញុង​បង្កចលាចល និង​ដើរទៅ​សុំឱ្យ​បរទេស​ផ្តាច់ជំនួយ ឬ​កុំមក​វិនិយោគ​នៅ​កម្ពុជា​។​ល​។​និង​។​ល​។ សូម​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​គ្រប់​ជាន់ថ្នាក់​មាន​ភាពថ្លៃថ្នូរ​កុំ​ឆក់​ប្លន់​សមិទ្ធផល​របស់គេ​ធ្វើជា​របស់ខ្លួន​៕​

​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​មេបក្ស​ប្រឆាំង​ព្រមទាំង​ក្រុម​បក្សប្រឆាំង​ទាំងអស់ ត្រូវ​ឈប់​បោកប្រាស់​ប្រជាពលរដ្ឋ​តទៅទៀត​