ពិតជា​សាហាវ​មែន ដោយសារ​ភ្លើង​ប្រចណ្ឌ យក​កាំបិត​កាប់​​ប្រហារ​ប្រពន្ធ រួច​អារ​-​ក​ខ្លួនឯង​

Doliprane TVC

​មាន​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយសារ​ប្តី​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំងពេក បាន​យក​កាំបិត​កាប់​ប្រពន្ធ​ឲ្យ​របួសធ្ងន់ ហើយ​អារ​-​ក​ខ្លួនឯង​តាម​ក្រោយ រឿងរ៉ាវ​នេះ​បានកើត​​ឡើង​នៅ​ល្ងាច ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​​ប៉ែត ខេត្តបន្ទាយមានជ័យ​។​

ពិតជា​សាហាវ​មែន ដោយសារ​ភ្លើង​ប្រចណ្ឌ យក​កាំបិត​កាប់​​ប្រហារ​ប្រពន្ធ រួច​អារ​-​ក​ខ្លួនឯង​

ដោយសារ​ភ្លើង​ប្រចណ្ឌ​នេះ បានធ្វើ​ឲ្យ​បុរស​ជា​ប្តី​ទាញ​កាំបិត​កាប់​ទៅលើ ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួច​បុរស​ជា​ប្តី​បាន​យក​កាំបិត​អារ​-​ក​ខ្លួនឯង តាម​ក្រោយ តែ​​សំណាងល្អ​មិន​ស្លាប់​នោះទេ​។​ជនបង្ក​ជា​ប្តី​មានឈ្មោះ សុខ សា​រ៉ុ​ម អាយុ ៥៥ ឆ្នាំ និង ប្រពន្ធ​រងគ្រោះ​ឈ្មោះ ឡុង ចាន់​ធី អាយុ ៤៤ ឆ្នាំ មានមុខរ​បរជា​កម្ម​ករ ។​

ពិតជា​សាហាវ​មែន ដោយសារ​ភ្លើង​ប្រចណ្ឌ យក​កាំបិត​កាប់​​ប្រហារ​ប្រពន្ធ រួច​អារ​-​ក​ខ្លួនឯង​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ជម្លោះ​គ្នា រឿង​ប្តី​ប្រចណ្ឌ​ប្រពន្ធ​រួច​​មកស្រាប់តែ​លោក​ប្តី ទប់​អារម្មណ៍​មិនបាន ក៏​ទាញ​កាំបិត​កាប់​ទៅលើ​ប្រពន្ធ​គ្មាន​ត្រា​​ប្រណី​រហូត​រងរបួស​ធ្ងន់ ហើយ​ក្រោយពី​បង្ក​អំពើហិង្សា​លើ​ប្រពន្ធ​រួចមក ទំនងជា​ខូចចិត្ត​ ក៏​យក​កា​បិតដដែល​នេះ មក​អារ​-​ក​ខ្លួនឯង តែ​មិន​ស្លាប់ ត្រូវគេ​ជួយសង្គ្រោះ​ទាន់ ៕ ​​សុថា​ត់​

ពិតជា​សាហាវ​មែន ដោយសារ​ភ្លើង​ប្រចណ្ឌ យក​កាំបិត​កាប់​​ប្រហារ​ប្រពន្ធ រួច​អារ​-​ក​ខ្លួនឯង​