Zidane៖ Real មិន​ទាន់​និយាយ​ពាក្យ​ “Goodbye” ទៅ​ La Liga ទេ!

Zidane៖ Real មិន​ទាន់​និយាយ​ពាក្យ​ “Goodbye” ទៅ​ La Liga ទេ!

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid មិន​ទាន់​​បោះ​បង់​ក្ដី​សង្ឃឹម​លើក​ពាន​ La Liga ឡើយ ​ទោះ​បី​ស្មើ​ Malaga ១-១ យប់​មិញ ធ្វើ​ឲ្យ​ចាញ់​ក្រុម​កំពូល​តារាង​ FC Barcelona ដល់​ទៅ​៩​ពិន្ទុ​ហើយ​ក៏​ដោយ។

 

Zidane៖ Real មិន​ទាន់​និយាយ​ពាក្យ​ “Goodbye” ទៅ​ La Liga ទេ!

Zidane៖ Real មិន​ទាន់​និយាយ​ពាក្យ​ “Goodbye” ទៅ​ La Liga ទេ!

 

​Zidane ដែល​ឡើង​ដឹក​នាំ​ Real ជំនួស​ Rafael Benitez ​កាល​ខែ​មករា បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “យើង​មិន​ទាន់​ និយាយ​ពាក្យ​ Goodbye (​លាហើយ) ទៅ​ La Liga ​ទេ ទោះ​បី​ពេល​នេះ​វា​លំបាក​បន្តិច ព្រោះ​យើង​បាត់​បង់​២​ពិន្ទុ​ទៀត។ នៅ​មាន​ពិន្ទុ​៣៩​ទៀត ដែល​យើង​ត្រូវ​លេង​ និង​យក​វា​ឲ្យ​បាន។ អ្នក​អាច​គិត​ថា ការ​ឈ្នះ​ពាន​របស់​យើង​ចប់​ហើយ ប៉ុន្តែ​កីឡាករ​ និង​រូប​ខ្ញុំ មិន​គិត​ដូច្នោះ​ទេ។ ហើយ​ក្រុម​ផ្សេង ក៏​អាច​នឹង​ចាញ់​ប្រកួត​បន្ត​បន្ទាប់​ដែរ”។

 

“ខ្ញុំ​មិន​គិត​ពី​ក្រុម​ផ្សេង​ទេ ​ប៉ុន្តែ​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ទៀត ដើម្បី​សម្រេច​គោលដៅ​របស់​យើង ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ យើង​​ហាក់​ពិបាក​បន្តិច​ ពេល​ប៉ះ​ Malaga ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា យើង​លេង​អន់​នោះ​ទេ។ ចំពោះ​ UEFA Champions League ក៏​ដូច​គ្នា យើង​នឹង​ប្រយុទ្ធ​ដល់​ទី​បំផុត”។ អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​​៤៣​ឆ្នាំ បន្ថែម។

 

Zidane៖ Real មិន​ទាន់​និយាយ​ពាក្យ​ “Goodbye” ទៅ​ La Liga ទេ!

Zidane៖ Real មិន​ទាន់​និយាយ​ពាក្យ​ “Goodbye” ទៅ​ La Liga ទេ!

 

Real នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Santiago Bernabeu ស្វាគមន៍​ក្រុម​​គីឡូ​ធ្ងន់ Atlético Madrid ​ក្នុង​ការ​​ប្រកួត​  La Liga សប្ដាហ៍​ទី​២៦ជា​បន្ត ​នៅ​​ថ្ងៃ​​សៅរ៍ ទី​២៧​ខាង​មុខ​នេះ៕

 

-ចុចអាន៖ Ronaldo ​ប៉េណាល់ទី​អត់​ចូល ធ្វើ​ឲ្យ​ Real ស្មើ​ Malaga

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports | goals