សាមសុងបង្ហាញ ផលិតផលទំនើបៗ ក្នុងកម្មវិធីគ្រឿង អេឡិចត្រូនិច អាស៊ីអាគ្នេយ៍ ២០១៦

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានដាក់បង្ហាញនូវ ផលិតផលអេឡិចត្រូនិច ដែលជួយសម្រួលដល់ការរស់ នៅប្រចាំថ្ងៃរបស់ប្រជាជនជាច្រើន នៅក្នុងកម្មវិធីគ្រឿងអេឡិចត្រូនិច ២០១៦ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ផលិតផលដែល ត្រូវបានដាក់បង្ហាញ ក្នុងកម្មវិធីនោះរួមមាន ៖ ទូរទស្សន៍ SUHD ស៊េរីថ្មី ម៉ាស៊ីនបោកសម្លៀកបំពាក់ ដែលរចនាថ្មី និងទូរទឹកកកដែល ប្រើអ៊ីនធឺណែតជាដើម។

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយ របស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា ដែលមានវត្តមាន នៅក្នុងកម្មវិធីនោះ បានឲ្យដឹងថា៖ «យើងតែងតែយកចិត្តទុកដាក់ ចំពោះអ្វីដែលជា តម្រូវការ របស់អតិថិជន ហើយខិតខំបំពេញ តម្រូវការទាំងនោះជាមួយ ផលិតផលថ្មីៗដែលមាន ការច្នៃប្រឌិតខ្ពស់ ដោយអ្នកឯកទេសជំនាញៗ ជាច្រើននាក់។ ឆ្នាំនេះមិនខុសពី ឆ្នាំកន្លងទៅ យើងមានផលិតផលថ្មីៗ ជាច្រើនទៀត ដែលអាចជួយសម្រួល ដល់ការងារប្រចាំថ្ងៃ របស់លោកអ្នកផងដែរ”។

ទូរទស្សន៍សាមសុង SUHD ស៊េរីថ្មី អាចឲ្យអ្នកទស្សនា រូបភាពច្បាស់ត្រជាក់ភ្នែកទោះ ជានៅកន្លែងដែលមានពន្លឺភ្លឺ ចិញែ្ចងចិញ្ចាញជាមួយនឹង អេក្រង់កោងគ្មានគែមដែល ជារបកគំហើញថ្មី។ បច្ចេកវិទ្យា Tizen operating system (OS) របស់ទូរទស្សន៍មួយនេះ អាចឲ្យលោកអ្នកមើល ទូរទស្សន៍ លេងហ្គេម ប្រើអ៊ីនធឺណែត និងប្រើកម្មវិធីជាច្រើន ទៀតតាមរយៈ តេលេបញ្ជា ឬក៏ទូរស័ព្ទដៃជាដើម។

ចំណែកឯម៉ាស៊ីន បោកសម្លៀកបំពាក់ AddWash អាចឲ្យលោកអ្នកដាក់បន្ថែម សម្លៀកបំពាកពេលណាក៏បាន ដោយមិនបាច់ចាក់ទឹក ចេញដើម្បីបើកទ្វារនោះឡើយ។ លើសពីនេះទៀត លោកអ្នកក៏អាចដាក់សម្លៀកបំពាក់ដែល បោកសាប៊ូហើយ ចូលទៅក្នុងម៉ាស៊ីនដើម្បីលាងសម្អាតផងដែរ។ ម្យ៉ាងទៀតលោកអ្នកក៏អាចដាក់ទឹកក្រអូបចូលក្នុង ម៉ាស៊ីនបានគ្រប់ពេលទោះជាម៉ាស៊ីនកំពុងដំណើរក៏ដោយ។ 

របកគំហើយថ្មីមួយទៀត របស់ក្រុមហ៊ុនសាមសុងនោះ គឺជាទូរទឹកកកភ្ជាប់អ៊ីនធឺណែត បានសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារ។ ទូរទឹកកកនេះមានឈ្មោះថា Family Hub ។ វាមានភ្ជាប់មកជាមួយនូវអេក្រង់ទូរទស្សន៍ទំហំ ២១,៥ អ៊ីង នៅជាប់នឹងផ្នែកខាងក្រៅនៃទ្វារ ដែលលោកអ្នកអាចចែក រំលែករូបភាពស្អាត កំណត់ហេតុ និង កាលវិភាគជាដើមជាមួយ និងអ្នកដ៏ទៃបានយ៉ាងងាយ។ លើសពីនេះទៅទៀត លោកអ្នក ក៏អាចពិនិត្យមើលថា មានអ្វីខ្លះនៅក្នុង ទូរទឹកកកទោះជាលោកអ្នកមិន នៅផ្ទះក៏ដោយ។ លោកអ្នកគ្រាន់ មើលតាមទូរស័ព្ទដៃរបស់ លោកអ្នកជាការស្រេច មានកម្មវិធីកម្សាន្តជាច្រើនទៀតដែលលោកអ្នក អាចប្រើជាមួយ ទូរទឹកកកមួយនេះបាន៕

សាមសុងបង្ហាញ ផលិតផលទំនើបៗ ក្នុងកម្មវិធីគ្រឿង អេឡិចត្រូនិច អាស៊ីអាគ្នេយ៍ ២០១៦

សាមសុងបង្ហាញ ផលិតផលទំនើបៗ ក្នុងកម្មវិធីគ្រឿង អេឡិចត្រូនិច អាស៊ីអាគ្នេយ៍ ២០១៦

សាមសុងបង្ហាញ ផលិតផលទំនើបៗ ក្នុងកម្មវិធីគ្រឿង អេឡិចត្រូនិច អាស៊ីអាគ្នេយ៍ ២០១៦

សាមសុងបង្ហាញ ផលិតផលទំនើបៗ ក្នុងកម្មវិធីគ្រឿង អេឡិចត្រូនិច អាស៊ីអាគ្នេយ៍ ២០១៦