ចោរបំពុលឆ្កែ ងាប់បួនក្បាល និងបំរុងលួចម៉ូតូ បួនគ្រឿង ត្រូវម្ចាស់ភ្ញាក់ ដឹងខ្លួនទាន់ ចោររត់អស់

ព្រៃវែង៖ ករណីចោរលួចបំពុលឆ្កែបួនក្បាល បំរុងលួចយក ម៉ូតូអ្នកស្រុក បួនគ្រឿង នៅយប់ម៉ោងបី ទៀបភ្លឺ ថ្ងៃទី២០ កម្ភៈ ឆ្នាំ២០១៦ ម្ចាស់ផ្ទះឈ្មោះ ប្តីឈ្មោះ សាយ អាយុ39ឆ្នាំ និង ប្រពន្ធឈ្មោះ លាភ អាយុ33ឆ្នាំ រស់នៅភូមិពោធិចិនដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងមិនបានសម្រេច។

បើយោងតាមម្ចាស់ផ្ទះបានរៀបរាប់ថា ពេលចោរចូលមក បំពុលឆ្កែ ពួកគាត់មិនបានដឹងទេ (កំពុងដេកលក់) ហើយនៅពេលចោរ ចូលក្នុងបន្ទប់ បម្រុងយកម៉ូតូ ស្រាប់តែឮសូរ សម្លេង តេឡេ ម៉ូតូស្រែក ក៍ភ្ញាក់ឡើង ស្រែកថាចោរៗ លួចម៉ូតូ ចោរ រត់ចេញពីផ្ទះ ហើយពេលពួកគាត់ ចុះពីលើផ្ទះមកដី ស្រាប់តែឃើញ ឆ្កែ បួនក្បាលងាប់អស់ ហើយ នៅមាត់ទ្វា បន្ទប់ ទុកម៉ូតូ បួនគ្រឿង បន្សល់ទុក   កន្ត្រៃកាត់សោរ មួយនិងទ្វាចំហរ ។ លុះរាយការណ៍ ជូនសមត្ថកិច្ច សមត្ថកិច្ចបានចុះមក ដល់កន្លែងកើតហេតុ ក៍យកកន្ត្រៃ ទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយអន្ទរ។

បន្ទាប់ពឮរហេតុការណ៍នេះកើតឡើង អ្នកសារពត៌័មាន បានសួរសមត្ថកិច្ច   ហើយត្រូវ សមត្ថកិច្ច ព្យាយាមបិទបាំង មិនធ្វើអត្ថាធិប្បាយណាមួយទេ ។ ហើយតាមរយៈ ប្រពន្ធ័ផ្សព្វ ផ្សាយ ពលរដ្ឋរំពឹងថា សមត្ថកិច្ចហ្នឹងតាមរកឲ្យឃើញ ក្រុមចោរ បំពុលឆ្កែ ងាប់បួនក្បាល និងបម្រុង យកម៉ូតូបួនគ្រឿង យកមកផ្តនុទាទោស តាមផ្លូវច្បាប់។