ចំណាយពេល ២ ឆ្នាំ​ដាំ​ផ្កា​រាប់ពាន់​ទង​ដើម្បី​ប្រពន្ធ​ពិការភ្នែក (​មាន​វីដេអូ​)

Doliprane TVC

​លោកតា និង លោកយាយ Kuroki បាន​រៀបការ​ជាមួយគ្នា​តាំងពី​ឆ្នាំ ១៩៥៦ ។ ពួកគាត់​មានកូន​ពីរ នាក់ ហើយ​ជា​កសិករ​រស់នៅក្នុង​តំបន់​ប្រជុំជន Shintomi ក្នុងប្រទេស​ជប៉ុន ។ ស្នេហ៍មួយគូ​នេះ បាន​ចូល​និ​វ​ត្ដន​ពី​ការងារ ហើយ​ពួកគាត់​បានចាប់ផ្ដើម​គ​ម្រោ​ង​ជាមួយគ្នា ក្នុងការ​ធ្វើដំណើរ​កំសាន្ដ ជុំវិញ​ប្រទេស​ជប៉ុន​ជាមួយគ្នា ។​

ចំណាយពេល ២ ឆ្នាំ​ដាំ​ផ្កា​រាប់ពាន់​ទង​ដើម្បី​ប្រពន្ធ​ពិការភ្នែក (​មាន​វីដេអូ​)

​ក្រោយ​រៀបការ​បាន ៣០ ឆ្នាំ លោកយាយ Kuroki ដែលមាន​វ័យ ៥២ ឆ្នាំ បាន​ពិការ ភ្នែក​ទាំង​គូ របស់​លោកយាយ​តែម្ដង ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម ។ លោកយាយ​បាន​ទៅ​រស់នៅក្នុង​ជីវិត ជា​កសិករ តែ​វិធី​នេះ​ក៏​អាចជួយ​ឲ្យ​មិត្តភក្ដិ​របស់លោក​យាយ និង ក្រុមគ្រួសារ អាច​ទៅសួរសុខទុក្ខ​លោកយាយ​បានដែរ ។ ប្ដី​របស់​លោកយាយ​បានឃើញ​ផ្កា Shibazakura រីក​យ៉ាង​ស្រស់ស្អាត ហើយ​គាត់​ក៏បាន​ចាប់ផ្ដើម​ដាំ​ផ្កា​ទាំងនោះ​ឡើងមក ដោយសារតែ​វា​មិន​ត្រឹមតែ​ស្អាត​ទេ តែ​វា​ថែម ទាំង​មាន​ក្លិនក្រអូប​ទៀតផង ។​

ចំណាយពេល ២ ឆ្នាំ​ដាំ​ផ្កា​រាប់ពាន់​ទង​ដើម្បី​ប្រពន្ធ​ពិការភ្នែក (​មាន​វីដេអូ​)

​លោកតា​បានចាប់ផ្ដើម​ដាំ​ផ្កា​ទាំងនោះ​រាប់ពាន់​ដើម​ក្នុង​សួន ដោយ​ចំណាយពេល​អស់ពីរ​ឆ្នាំ ព្រោះ លោកតា​មានបំណង​ចង់​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​លោកតា​ញញឹម ។ លោកយាយ Kuroki ជា​ញឹកញាប់ បាន​ដើរទៅ​ក្នុង​សួនផ្កា​ជាមួយនឹង​ប្ដី​របស់គាត់ ព្រម​ជាមួយនឹង​ទឹកមុខ​ដ៏​រីករាយ ។​

ចំណាយពេល ២ ឆ្នាំ​ដាំ​ផ្កា​រាប់ពាន់​ទង​ដើម្បី​ប្រពន្ធ​ពិការភ្នែក (​មាន​វីដេអូ​)

​សូមបញ្ជាក់ថា សួនផ្កា​ដ៏​ស្រស់ស្អាត​របស់​គូស្នេហ៍​វ័យចាស់​មួយគូ​នេះ អាច​ទាក់ទាញ​ភ្ញៀវ​ទេស ចរណ៍​មកពី​តំបន់​ជុំវិញ​យ៉ាងហោចណាស់ ៧០០០ នាក់​ក្នុង​មួយថ្ងៃ នា​រដូវ​ផ្កា​រីក ៕ ខេមរា​

ចំណាយពេល ២ ឆ្នាំ​ដាំ​ផ្កា​រាប់ពាន់​ទង​ដើម្បី​ប្រពន្ធ​ពិការភ្នែក (​មាន​វីដេអូ​)ចំណាយពេល ២ ឆ្នាំ​ដាំ​ផ្កា​រាប់ពាន់​ទង​ដើម្បី​ប្រពន្ធ​ពិការភ្នែក (​មាន​វីដេអូ​)ចំណាយពេល ២ ឆ្នាំ​ដាំ​ផ្កា​រាប់ពាន់​ទង​ដើម្បី​ប្រពន្ធ​ពិការភ្នែក (​មាន​វីដេអូ​)

​ប្រភព​៖ Metro.co.uk